ការ​ជម្រុញ​សហគ្រាស​អាស៊ាន ឲ្យ​​ចូល​រួម​ក្នុង​ពាណិជ្ជកម្ម​ឌីជីថល

February 12, 20211min704

ដោ​យ អាន ស៊ី​ថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា)

កា​រអនុវត្តន៍​ពាណិជ្ជកម្ម​បែប​ឌីជីថល​នេះ ទាម​ទា​រ​ឲ្យ​មាន​វិសាលភាព​កាន់​តែ​ទូលាយ និង​អាច​ប្រើប្រាស់​បាន​ ​លើ​ផ្នែក អ៊ិនធើណែត។

បច្ចុប្បន្ន សកលភាវូបនីយកម្ម និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​ឌីជីថល  សហគ្រាស​ខ្នាត​តូច​និង​មធ្យម នឹង​មាន​ឱកាស​ កាន់​តែ​ច្រើន​ដើម្បី​​លក់​ផលិត​ផល និង​សេវាកម្ម​ ទៅ​ដល់​ដៃ​អតិថិជន​កាន់តែ​ច្រើន​​និង​ឆាប់​រហ័ស និង​នៅ​ត្រង់​ថ្លៃ​ដើម​តិច​ជា​មុន​។​ បច្ចេកវិទ្យា​ដែល​​សម្រួល​ដល់​កា​រធ្វើ​ពាណិជ្ជកម្ម​របស់​សហគ្រាស​ខ្នាត​តូច​ទាំង​នោះ រួម​មាន ការ​រក្សា​ទុក​ទិន្ន័យ​ ​នៅ​លើ​អ៊ិនធើណែត  រួម​ទាំង​ការ​ប្រើប្រាស់​ កម្មវិធី​កុំព្យូទ័​រ​ ដើម្បី​ពង្រីក​ផលិតកម្ម នៅ​ត្រង់​ថ្លៃ​កាន់​តែ​ទាប។

ជា​ទ្រឹស្ដី​ យន្តការ​បែប​ឌីជីថល ផ្ដល់​សក្ដានុពល​ដល់​សហគ្រាស់​ខ្នាតតូច​និ​ង​មធ្យម​ទាំង​អស់ នូវ​សមត្ថភាព​ប្រកួតប្រជែង​កាន់​តែ​ល្អ​ប្រសើរ​ជាង ។ ប៉ុន្តែ អត្ថប្រយោជន៍​នេះ មិន​មែន​ផ្ដល់​ដល់​សហគ្រាស​ជា​ស្វ័យ​ប្រវត្តិនោះ​ទេ បញ្ហា​នេះ ទាម​ទារ​ឲ្យ​សហគ្រាស់​ទាំង​អស់​វិនិយោគ​លើ​បច្ចេក​វិទ្យា និង​ការ​វិនិយោគ​លើ​ជំនាញ​ថ្មី ដើម្បី​ឈាន​ដល់​ ការ​ពង្រឹងសមត្ថភាព​ បង្កើត​ថ្មី​​ៗ​ជា​ដើម​។​

ស្រប​ពេល​ជា​មួយ​គ្នានេះ តួនាទី​របស់​រដ្ឋាភិបាល​របស់​ប្រទេ​សនីមួយ​ៗ ក៏​ត្រូវ​តែ​ជួយ​សម្រប​សម្រួល​ដល់​ ប្រតិបត្តិការ​បែប​ឌីជីថល របស់​សហគ្រាស់​ខ្នាត​និ​ង​មធ្យម។

នៅ​ថ្នាក់​​អាស៊ាន ក្រុមហ៊ុនកាន់តែច្រើនកំពុងប្រើឧបករណ៍ឌីជីថលសាមញ្ញ​បំផុត ដូចជាគេហទំព័រដើម្បី លក់​ផលិត​ផល​ឬ​សេវាកម្ម ​​​ដល់​​​អតិថិជន ។ នៅប្រទេសកម្ពុជា ៤១ ភាគរយនៃក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍មានគេហទំព័របើប្រៀបធៀបទៅនិងក្រុមហ៊ុនផលិត មាន​​តែ ១៣ ភាគរយប៉ុណ្ណោះ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី​វិញ មាន​អត្រា​ ១៥ ភាគរយនៃក្រុមហ៊ុននៅក្នុងវិស័យម្ហូបអាហារមានគេហទំព័រ ដែល​ អត្រា​នេះ មាន​កម្រិត​​តិចជាង អ្នកលក់រាយ។

ការ​ប្រើប្រាស់​ ឌីជីថល ជួយ​ឲ្យ​សហគ្រាស​នានា បន្ថយ​ថ្លៃ​ដើម តាម​រយៈ​ការ​ភ្ចាប់​គ្នា​រវាង​តម្រូវ​ការ​និង​ការ​​​​ផ្គត់​ផ្គង់ ។ ការ​ធ្វើ​របៀប​នេះ នឹង​ជួយ​បន្ធូរ​បន្ថយ​ឧបសគ្គ​នានា ទាក់​ទង​​និង​​ប្រតិបត្តិការ​ទីផ្សារ​ផលិតផល​ឬ​សេវាកម្ម​នានា​។​ ប៉ុន្តែ​កា​រអនុវត្តន៍​ពាណិជ្ជកម្ម​បែប​ឌីជីថល​នេះ ទាម​ទា​រ​ឲ្យ​មាន​វិសាលភាព​កាន់​តែ​ទូលាយ និង​អាច​ប្រើប្រាស់​បាន​ ​លើ​ផ្នែក អ៊ិនធើណែត ជាក់ស្ដែង​ នៅ​តាម​បណ្ដា​ប្រទេស​ ឡាវ កម្ពុជា មីយ៉ាន់ម៉ា និង​វៀតណាម ហាក់​នៅ មិន​ទាន់​គ្រប់គ្រាន់ ឆ្លើ​យ​តប​ទៅ​និង​ពាណិជ្ជកម្ម​បែប​ឌីជីថល បានគ្រប់​ជ្រុង​ជ្រោយ​ឡើយ​៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code