ការ​បង្កើតអាជីកម្ម​ស្រាវជ្រាវ​តាម​អ៊ិនធើណែត​

April 20, 20201min1355

អ្នក​ស្រាវជ្រាវ​តាម​អ៊ិនធើណែត

ការ​បង្កើត​អាជីវកម្ម​​មួយ​ទាក់ទង​និង​​ការ​ស្វែង​រក​ រួម​ទាំង​ផ្ដល់​ព័ត៌មាន សម្រាប់​សហគ្រាស​មធ្យ​ម​ទៅ​ធំ​ជា​ច្រើន​ ។ ការ​ផ្ដល់​សេវាកម្ម​នេះ ក៏​មាន​សំខាន់​សម្រាប់​ ប្រធាន​ក្រុមហ៊ុន អ្នក​មាន​កិច្ច​ការ​មមាញឹក​ច្រើន និង​​​ អ្នក​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​អតិថិជន​របស់​គេ​ជា​ដើម ។ ព្រោះ​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ច្រើន  ប្រធាន​ក្រុមហ៊ុន​ សម្រេច​ចិត្ត​លឿន​ និង​ទទួលបាន​ប្រយោជន៍​​​ច្រើន​ ជាង​អ្នក​ដែល​មិន​ខ្វល់អំពី ការ​ស្វែង​រក​​​ព៏ត៌មាន។

ការ​ផ្ដល់​ព៏ត៌មាន អាច​មាន​តម្លៃ​ប្រហាក់​ប្រហែល​និង​ កម្រៃ​ប្រឹក្សាមេធាវី​ដែរ ហើយ​ជា​អាជីវកម្ម​មួយ​​ដែល​ប្រើ​ដើម​ទុន​តិច ប៉ុន្តែ​មនុស្ស​ភាគ​​ច្រើន​ដែល​ជំនាញ​ស្រាវជ្រាវ​នោះ មើល​រំលង។​

យើង​អាច​ផ្ដល់​សេវាកម្មនោះ ទៅ​អតិថិជន​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល  ធ្វើ​របាយការណ៍​​​ស្ថាន​ភាព​ជំនួញ ឬ​យើង​អាច​ទៅ​សម្ភាសន៍​ រក​ព័ត៌មាន ស្រប​តាម​អតិថិជន​របស់​យើងត្រូវ​ការ​និង​ចាង់​បាន​។

ការ​សិក្សារ​ស្រាវជ្រាវ​ រក​ព័ត៌មាន​តាម​អ៊ិនធើណែត​ មាន​ពីរ របៀប​សំខាន់ដែល​អតិថិជន​ត្រូវ​ការ​​៖ ទីមួយ គឺ​ការ​ប្រមូល​ទិន្ន័យ​ និង​ទិដ្ឋភាព​នានា​ដែល​ទាក់ទង​និង​ប្រធានបទ ហើយ​បន្ទាប់​មក លក់​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន ទៅ​កាន់​បុគ្គល និង​ស្ថាប័ន​ជំនួញ​ទាំង​ឡាយ​ ដែល​គេ​ទាម​ទារ​និង​ត្រូវ​ការ​ព័ត៌មាន​របៀប​នោះ ។ ទីពីរ គឺ​សំដៅ​លើ​ ម្ចាស់​អាជីវកម្ម​ចង់​បាន​ព័ត៌មាន​ ដែល​ទាក់ទង​និង​អាជីវកម្ម​របស់​គេ អំពី​សហគ្រាស​ អំពី​ទីផ្សារ​ដែល​ពាក់ព័ន្ធ ដែល​ក្រុមអ្នក​ជំនួញ​នោះ ត្រូវ​ការ​សេវាកម្ម​នៃ​ការ​ស្រាវជ្រាវ​តាម​អ៊ិនធើណែត ។

ការ​បង់​កម្រៃ អាស្រ័យ​រយៈ​ពេលស្រាវជ្រាវ និង​ទំហំព័ត៌មាន​ដែល​ម្ចាស់​សហគ្រាស់​ និង​អតិថិជន​ត្រូវ​ការ​ ។ ការ​វិនិយោគ​នេះ ត្រូវ​ការ​ដើម​ទុន​ ប្រមាណជា​២​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។​


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code