ជិត ៣០ឆ្នាំ លើការបម្រើសេវាហិរញ្ញវត្ថុ

January 15, 20212min564

ចំណុច​សំខាន់៖

  • ដំណាច់ឆ្នាំ​២០១៩ ធនាគារ​​ហត្ថា​ ផ្ដល់​ឥណទាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ ទៅ​អតិថិជន​​ជិត​​១៧ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា
  • ​ប្រទេស​កម្ពុជា មាន​សហគ្រាស​ចុះ​បញ្ជី មាន​ជិត ៤​ម៉ឺន​២ពាន់ ក្នុង​នោះ ជិត​៨០% ផ្ដោត​លើ​កា​រ​កែច្នៃ លើ​ផ្នែក​កសិកម្ម​ ​នេះ បើយោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម
  • គិត​ត្រឹម​ឆ្នាំ​២០២០ ធនាគារ​ហត្ថា​ បាន​ផ្ដល់​និង​បម្រើ​ សេវាហិរញ្ញវត្ថុ​ មាន​រយៈ​២៦​ឆ្នាំ

ចាប់​ផ្ដើម​ពី​ផ្តល់ឥណទានខ្នាតតូចក្នុង​​ឃុំ ៤ នៃខេត្តពោធិ៍សាត់​កាល​ពី​ឆ្នាំ ១៩៩៤ រហូត​ដ​ល់​ក្លាយ​ជា ធនាគារ​ហត្ថា​ កាល​ពី​ឆ្នាំ​ ២០២០ ដែល​ផ្ដល់​សេវាកម្ម​ទូទាំង​ប្រទេស​​ ដោយ​សារ​តែ​មូលដ្ឋាន​សំខាន់​មួយ​ដែល​ធនាគារ​ហត្ថា​ប្រកាន់​ខ្ចាប់​នោះ គឺ​ការ​ផ្ដល់ជូន​ អតិថិជន​​នូវ​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ ដែល​ទុក​ចិត្ត​ និ​ង​ងាយ​ស្រួល​បំផុត។

គិត​ត្រឹម​​ឆ្នាំ ២០១៩ ធនាគារ​ហត្ថា​ ​បាន​ផ្ដល់​ឥណទានប្រមាន ១​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​អតិថិជន​ជិត ១៧ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​។

លោក ឧកញ៉ា ហួត អៀត​តុង ប្រធាន​អគ្គនាយក​ ធនាគារ​​ហត្ថា​ មាន​ប្រសាសន៍​ថា យើងប្តេជ្ញា ចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជន និងសង្គម ប្រកបដោយចីរភាព តាមរយៈ ការ​​ផ្តល់ជូនសេវាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងតម្លាភាពទៅកាន់អតិថិជន។

បើ​យោង​តាម​របាយការណ៍ របស់​ធនាគារ​ហត្ថា​ បង្ហាញ​ថា អតិថិជន​ជា​ប្រភេទ​អាជីវកម្ម​​ជា​លក្ខណៈ​គ្រួសារ​ និង​សហគ្រាស់​ខ្នាត​តូច​រហូត​ដល់មធ្យម នឹង​បាន​ប្រយោជន៍​ខ្ពស់​ ពី​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​​យ៉ាង​សម្បូរ​បែប ពី​គ្រប់​សាខា​ ចំនួន​ ១៧៧ របស់​ធនាគារ​ហត្ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ធនាគារ ហត្ថា តែងតែគិតដល់អត្ថប្រយោជន៍ និងភាពងាយស្រួលរបស់អតិថិជនជាគោល។​​  ឧកញ៉ា ហួត អៀងតុង​ ប្រធាន​អគ្គនាយក​ ធនាគារ​​ហត្ថា

បច្ចុប្បន្ន សហគ្រាស់​​អាជីវកម្ម​ នៅ​ប្រទេស​កម្ពុជា​មាន​ជាង​ ៥០ម៉ឺន​សហគ្រាស​ ក្នុង​នោះ ប្រមាណ​៥ម៉ឺន​ជា​សហគ្រាស​ដែល​ចុះ​បញ្ជី​ផ្លូវ​ការ​ ។

ធនាគារ​ពិភពលោក​ ប្រចាំ​កម្ពុជា រក​ឃើញ​ថា វិស័យ​ហិរញ្ញវត្ថុ​ បាន​ជួយ​គាំទ្រ​​ដល់​​វិស័យ​កសិកម្ម ២២% ជា​លក្ខណៈ​គ្រួសារ ៣៣% ផ្នែក​ពាណិជ្ចកម្ម ២២% និង​ផ្នែក សេវាកម្ម ១១%  កាល​ពីឆ្នាំ​២០១៨។ របាយការណ៍ដដែល​ កត់​សម្គាល់​ថា ​ភាព​រីក​ចម្រើន​នៃ​​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ បង្ហាញ​ពី​ការ​ចូល​រួម​​ជា​វិជ្ជមាន  និង​លើក​ស្ទួយ​សុខុមាលភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ ។

បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា មាន​​សហគ្រាស់​មិនមែនកសិកម្ម មាន​ចំនួន ១,៤ លាន​​កន្លែង ដែល​ជា​ប្រភេទ​ អាជីវកម្មគ្រួសារខ្នាតតូច​បំផុត លើ​កា​រ​ផ្គត់​ផ្គង់​ទំនិញ ​និងសេវាកម្ម​ដែល​ភាគ​ច្រើន​ណនៅ​ជនបទ។ តាម​បទពិសោធន៍​កន្លង​មក សហគ្រាស់​មិនមែន​កសិកម្ម​ទាំង​នោះ ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានដំណើរទៅមុខ។ សហគ្រាស់មិន​មែន​កសិកម្ម​ទាំង​អស់​នោះ បាន​បង្កើត​​ប្រភព​ចំណូល​ ១៧% នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​។

សកម្មភាព​សហគ្រាស់​មិន​មែន​កសិកម្មទាំង​អស់​នេះ ស្ថិត​នៅ​តំបន់ជាយ​​ក្រុង ២៣% និ​ង​នៅទីជនបទ​ ៦០% ។ ការ​អភិវឌ្ឍ​វិស័យ​ទាមទារ ការ​ចូល​រួម​ច្រើន​ពី ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ឲ្យ​​សហគ្រាស់​ទាំង​អស់ មាន​ដំណើរ​ការ​ ឬ​មាន​សកម្ម​ភាព​ច្រើន​ជាង​មុន។

លោក​ឧកញ៉ា ហួត​ អៀង​តុង​ បញ្ចាក់​ថា ​យើង​បាន​ផ្តល់​ជូន​សេវាហិរញ្ញវត្ថុ​ដែល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ និងត​ម្លាភាព​ទៅ​កាន់​អតិថិជន​ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ និងបទប្បញ្ញត្តិនានា​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​។ លោក​ឧកញ៉ា បញ្ជាក់​ថា ការ​ផ្ដល់​ជូន​នោះ ដើម្បីធានាបាននូវភាពរីកចម្រើនទៅកាន់អតិថិជន ជាជាងផ្តោតតែលើប្រាក់ចំណេញតែម្យ៉ាង ៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code