តើ​​ចិន​ ​ធ្វើ​អ្វី​ខ្លះ​ លើ​សេដ្ឋកិច្ច​ខ្មែរ?​

February 10, 20211min829

លុយ​ទាំង​អស់​ហ្នឹង គឺ​​កម្ពុជា បាន​យក​ទៅ ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ ផ្លូវ​ ស្ពាន សាលារៀន​ មន្ទីពេទ្យ ដែល​ជា​ មូលដ្ឋាន​ចាំ​បាច់​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

តាម​ពិត​ទៅ​ ចិន​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា រយៈ​​ច្រើន​ឆ្នាំ​មក​ហើយ​ ។ ប៉ុន្តែ​​​គេ​សង្កេតឃើញ​ថា​ ការកើន​ឡើង​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ចិន ​មាន​រីក​​ចម្រើន​គួរ​ឲ្យ​​កត់​សំគាល់​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ ជា​ពិសេស​គឺ​ផ្ដោត​លើ​ ទំនាក់​ទំនង​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ ការ​ផ្ដល់​ជំនួយ​​អភិវឌ្ឍ​ផ្លូវ​ការ​ ក្នុង​នោះ មាន​ទាំង​កម្ចី​សម្បទាន និង​ជំនួយ​ឥត​សំណង​ជា​ដើម ។ ការ​កើន​ឡើង​នេះ ក៏​លេច​ចេ​ញ​ជា​រឿង​ពី​ផ្សេង​គ្នា ដូច​ជា​ ការ​បង្កើត​​ឱកាស​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បញ្ហា​ប្រឈម ដែល​មជ្ឍដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ប្រទេស​កម្ពុជា ​យល់​ឃើញ​ថា​ វត្តមាន​របស់​ចិន​​នៅ​ពេល​នេះ គឺ​ជា​ដៃ​គូរ​អភិវឌ្ឍ​ដែល​​កម្ពុជា​ មិន​អាច​​ខ្វះ​បាន ក្នុង​ន័យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជួយ​កាត់​បន្ថយ​គម្លាត​​អភិវឌ្ឍ​​រវាង​ប្រទេស​​នៅ​ក្នុង​តំបន់ ដែល​នឹង​អា​ច​ជម្រុញ​ ការ​អភិវឌ្ឍ​កម្ពុជា ឲ្យ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​ឆាក​អន្តរជាតិ ។

តើ​​ពាណិជ្ចកម្ម ការ​វិនិយោគ និង​ការ​ប្រើប្រាស់​ជំនួយ​របស់​ចិន​ ​​ឆ្លុះ​បញ្ជាំង​​លើ​ ការ​ជួយ គាំទ្រ​ដល់​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា កម្រិត​ណា?

​បច្ចុប្បន្ន​គ្រប់​ភាគី​ទាំង​អស់​ យល់​ថា​​ចិន​បាន​ដើរ​តួរ​នា​​​ទី​សំខាន់​នៅ​ដំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។ ​មូលដ្ឋាន ដែល​​បង្ហាញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង​ដោយ​សារ​ចិន​នោះ គឺ​យើង​មើល​ កត្តា​​សំខាន់​ពីរ ទីមួយ​៖ ចិន​បាន​ឲ្យ​លុយ​កម្ពុជា ក្នុង​នោះ មាន​ទាំង​កម្ចី​និង​ប្រាក់​ជំនួយ​ ឥតសំណង​ ដែល​មាន​តម្លៃ រហូត​ដល់​ពេល​នេះ គឺ​ ​ ១០​​ពាន់​លាន​ដុល្លារ​ ដែល​ប្រមាណ ៨២% ​ជា​កម្ចី និង​ ១៨% ជា​ជំនួយ​ ។ ​ លុយ​ដែល​ចិន​ ​ឲ្យ​កម្ពុជា គឺ​អត់មាន​លក្ខខ័ណ្ឌ​ទេ អ្នក​ខ្លះ គេ​ថា​ជំនួយ​ចិន ជា​ជំនួយ​គ្មាន​ចំណង ។  អញ្ចឹង​ លុយ​ទាំង​អស់​ហ្នឹង គឺ​​កម្ពុជា បាន​យក​ទៅ ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ ផ្លូវ​ ស្ពាន សាលារៀន​ មន្ទីពេទ្យ ដែល​ជា​ មូលដ្ឋាន​ចាំ​បាច់​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

កត្តា​សំខាន់​ទី​ពី​នោះ គឺ​​ពាណិជ្ចកម្ម​និង​ការ​វិនិយោគ​​៖ បើ​​យើង​មើល​តួរ​​របស់​រាជរដ្ឋាភិបាល គឺ​ទំហំ​ពាណិជ្ចកម្ម​​កម្ពុជា​ចិន សម្រេច​បាន​ ​ប្រមាណ​ ៥ ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ ប្រមាណ​១០% ​កម្ពុជា នាំ​ចេញ​ទៅ​ចិន ។ ដោយ​ឡែក ការ​​វិនិយោគ​ចិន​នៅ​កម្ពុជា​សរុប មាន​ចំនួន​ជាង​១០​ពាន់​លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​ ដែល​តំណាង​ឲ្យ​​ជិត ៥០% នៃ​ការ​វិនិយោគ​សរុប​នៅ​ប្រទេស​កម្ពុជា​។ ​ ក្រុមហ៊ុន​ចិន​វិញ​ ​មាន​គម្រោង​​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​២​ពាន់​​លាន​ដុល្លារ​ទៀត​ ដើម្បី​សាងសង់​រោងចក្រ​មួយ​ចំនួន នៅ​​ប្រទេស​កម្ពុជា នៅ​ពេល​ដ៏ខ្លី ខា​ង​មុខដែរ​។ អញ្ចឹង​កត្តា​សំខាន់​ទាំងពី​នេះ ជា​មូលដ្ឋាន​​​​ដែល​បង្ហាញ​ថា​ ចិន​បាន​ជួយ​អភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជា ។

ដោយ​ឡែក​ ទំនាក់ទំនងចិន ក្នុង​ការ​អភិឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា គឺ​បង្ហាញ​ បច្ចុប្បន្ន​កម្ពុជា ធានា​បាន​នូវ​ កំណើន​សេដ្ឋកិច្ច​ ៧% ក្នុង​មួយ​ឆ្នាំ និង​ ប្រជាពលរដ្ឋ​ប្រមាណ​ យ៉ាង​តិច ២០​ម៉ឺន​នាក់​ មាន​ការងារ​ធ្វើ ជា​ពិសេស​​​ នៅ​ក្នុង​​ឧស្សាហកម្ម​​កាត់​ដេរ​សំលៀក​បំពាក់ ទំនង​បាន​មក​ពី​ ភាគី​ចិន​ ។ ហើយ​​ ល្បឿន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​សម្រេច​បាន​​ ១% ក្នុង​មួយ​ឆ្នាំ ទំនង​ជា​ដោយ​សារ​ ​ការ​ជួយ​ពី​ប្រទេស​ចិន​​ដែរ​។ ផ្ទុយ​ទៅ​វិញ ក៏​មាន​មតិ​ខ្លះ​ បាន​រិះ​គន់​វត្តមាន​ចិន នៅ​ប្រទេស​កម្ពុជា​​វិញ ៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code