ទំនិញ​បរិភោគ​ថយ​ចុះ កំឡុង​ពេល​កូវីដ​

February 15, 20211min544

ជំងឺ​កូវីដ​១៩ បាន​បន្ថយ​សកម្មភាព​សេដ្ឋកិច្ច​​កម្ពុជា

សកម្មភាព​សេដ្ឋកិច្ច​​ ដែល​សំដៅ​លើ​ការ​ប្រើប្រាស់​របស់​ប្រជាជន​ និង​តម្រូវ​ការ​ក្នុង​ស្រុក​​បាន​ប៉ះពាល់​ខ្លាំង​​ ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវិដ​១៩ ។ កត្តា​នេះ​មាន​ន័យ​ថា​ កង្វះ​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​  ធ្វើ​ឲ្យ​តម្រូវ​ការ​ក្នុង​ស្រុក​ថយ​ចុះ ជា​មូលហេតុធ្វើ​​ការ​នាំ​ចូល​ធ្លាក់​ចុះ​។ តួរ​លេខ​របស់​​​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក បង្ហាញ​ថា​ ការ​​នាំ​ចូល​ទំនិញអា​ច​ប្រើប្រាស់​បាន និង​ប្រភេទ​ទំនិញ​ធន់ធ្ងន់ បាន​ថយ​​ចុះ នៅ​រយៈ​ពេល​ ៩​ខែ​ក្នុង​ឆ្នាំ​​២០២០។

ទំនិញ​ដែលថយ​ចុះ​នោះ រួម​មាន យានយន្ត​ធ្វើ​ដំណើរ​ថយ​ចុះ ជាង​៣៤% និង​ម៉ូតូ​ថយ​ចុះ ជិត​៤០%​ បើធៀប​និង​ឆ្នាំ​២០១៩ ​ស្រប​ពេល​ដែល​ការ​នាំ​ចូល​សាំង​ ថយ​ចុះ ០.៣% និង​ម៉ាស៊ូត​ថយ​ ជិត​៣% ។​

ចំណែក​ការ​​នាំ​ចូល​គ្រឿង​បរិភោគ​​វិញ ថយ​ចុះជិត ១៧% និង​សម្ភារៈ​អេឡិច​ត្រូនិក ចយ​ចុះ​ជិត  ៤៦% នៅ​រយៈ​ពេល​ ៩​ខែ​ ក្នុង​ឆ្នាំ​២០២០។ ដោយ​ឡែក​សកម្មភាព​ផ្ញើរ​លុយ​ពី បរទេស​របស់កម្មករ​វិញ​ ក៏​ថយ​ចុះ​ ក្នុង​អត្រា​ជិត ៥% ដែល​ទទួល​ទឹក​ប្រាក់​បាន​ប្រមាណ ៥៥០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​នៅ​​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code