មុខជំនួញ



អ្នកជំនួញអាជីវកម្ម Franchise គួរដឹង ៥ ចំណុចនេះ

វិនិយោគិនម្នាក់ចំណាយទុនទិញហ្វ្រេនឆាយ ក្នុងតម្លៃ ៤០ ម៉ឺនដុល្លា ជាមួយចំណូលត្រឡប់ត្រឹម ៥ ម៉ឺនដុល្លា ក្នុង ១ឆ្នាំ។ តើអ្នកគិតថានេះជាការវិនិយោគលើអាជីវកម្ម ហ្វ្រេនឆាយ ដែលត្រឹមត្រូវឬទេ?

គន្លឹះទាំង ៦ ក្នុងការចាប់ផ្តើមជំនួញក្នុងវិស័យអនឡាញ (Online)

ឆ្លើយតបនិងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការចាប់ផ្តើមមុខជំនួញក្នុងវិស័យអនឡាញ ជាឱកាសបង្កើតចំណូលយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចជា អ្នកលក់ ដែលមានសក្តានុពល ប្រសិនបើអ្នកដឹងពីវិធីសាស្ត្របោះជំហាននៅក្នុងវិស័យមួយនេះ, តើត្រូវធ្វើយ៉ាងណាដើម្បីចាប់ផ្តើមមុខជំនួញអនឡាញមួយនេះ?

បទ​វិភាគ​៖​ ​ អាជីវកម្ម​  និង​ ការ​ជួន​សរគុណ

MC: ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ ដល់​វិស័យ​ឯកជន ក្នុ​ងការ​បណ្ដាក់​ទុន ​ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​ ដើម្បី​ចូល​រួម ដល់​ការ​​បង្កើត​ការងារ​ និង​លើ​ស្ទួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ជាក់​ស្ដែង ក្រុមហ៊ុន​ថ្មី​​ជា​ច្រើន​ បាន​ចុះ​បញ្ជី​​​ធ្វើ​អាជីវកម្ម​ តាម​រយៈ​​​ រាជរដ្ឋាភិបាល​ កាត់​បន្ថយ​​ឧបសគ្គ​ មួយ​ចំនួន​ដល់​វិស័យ​ឯកជន ។ ​នៅ​ក្នុង​នាទី បទ​វិភាគ​សេដ្ឋកិច្ច​របស់​លោក អាន​ ស៊ី​ថាវ​ នៅ​ថ្ងៃ​នេះ នឹង​លើក​យក​ថា​តើ​ ការ​ជួយ​គាំទ្រ​​​ របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គ្រប់គ្រាន់​ហើយ​ឬ​ទៅ ដើម្បី​ធានា​ភាព​រស់​រាន នៃ​អាជីវកម្ម​។ ១. លោក អាន ស៊ី​ថាវ​ តើ​​​​ការ​ចាប់​ផ្ដើម​ អាជីវកម្ម​ដំបូង​ មាន​​ទុក​លំបាក​កម្រិតណា​ដែរ នៅ​ប្រទេស​កម្ពុជា​? យើង​មើល​រឿង​បី​​ផ្សេង​គ្នា ​ទី​មួយ ខាងក្រុង​អ្នក​រក​ស៊ី ទីពី ខាង​វិស័យ​ហិរញ្ញវត្ថុ និង​ទី​បី ខាង​រាជរដ្ឋាភិបាល ហើយ​រឿង​នេះ ខ្ញុំ​បាន​សួរ ភាគី​បី​នេះ យ៉ាង​លម្អិត​ដែរ​។ ឥឡូវ​ យើង​មើល​នៅ​ខាង​ក្រុម​​​អ្នក​រក​ស៊ី​ គឺ​ តាម​ពិត​ទៅ ភាព​ស្មុគ​ស្មាញនៃ​ការ​ចាបផ្ដើម​អាជីវកម្ម​ ដំបូង​​គឺ​ទុន​វិនិយោគ ​​​ប៉ុន្តែ ​អ្នក​​ដែល​បាន​បង្កើត​អាជីវកម្ម​បាន​បង្ហាញ​បទ​ពិសោធន៍ […]

ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុនកម្ពុជា កំឡុង​ពេល​កូវីដ

ដោយ​ អាន ស៊ីថាវ ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា) ចំណុច​សំខាន់៖ ក្រុមហ៊ុន​ចន្លោះ ពី​២៥% ទៅ​៣៤% រំពឹង​ថា​នឹង​ជំពាក់បំណុល​គេ​ច្រើន នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​​ខាង​មុខ។ បច្ចុប្បន្ន​ ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការ​ជាប្រក្រតី បានកើនពី ៦១%នៅខែមិថុនា ដល់ ៧៧%​នៅខែកញ្ញា កាល​ពី​ឆ្នាំ​២០២០ នៅ​កំឡុង​ពេល​កូវីដ​កើត​ឡើង។ ក្រុមហ៊ុន​កម្ពុជា ១១% ​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​បំពេញ​ កង្វះ​ខាត​លំហូរ​សាច់​ប្រាក់​ ក្នុ​ងគ្រា​អាសន្ន។ “យន្តការក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​​កាត់​បន្ថយ​ចំណាយ​ ដោយ​កែ​​ស​ម្រួល​ការងារ។” ក្រៅពី​​បិទ​ទ្វារ​ ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ អាច​រង​ផល​ប៉ះពាល់​ដោយ​​សារ​តែ​កត្តា​ផ្សេង​ទៀត ដូចជា​ពិបាក​រក​បុគ្គលិក វត្ថុធាតុ​ដើម​ថ្លៃ​ជាង​មុន ឬ​វត្ថុ​ធាតុ​ដើម​នោះ មាន​គុណភាព​ទាប​ជាង​មុន ។ គុណភាព​ទាប​នេះ​ កើត​ឡើង​ដោយ​សារ​តែ ការ​ពន្យារ​ពេល​ ដែល​ពាក់ព័ន្ធ​និង​វិបត្តិ​ផ្គត់​ផ្គង់។ នៅពេល​​ដែល​ក្រុមហ៊ុន កង្វះ​លំហូរ​សាច់​ប្រាក់​យ៉ាង​ច្រើន គឺ​ពេល​​នេះ ការ​ពន្យារ​ពេល​លើ​ការ​ទូទាត់​សេវាហិរញ្ញវត្ថុ ការ​ទូទាត់​ទាន់​ពេល​វេលា និង​ការ​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន គឺ​ជា​កត្តា​ចាំ​បាច់​និង​សំខាន់​បំផុត ដែល​អាច​គាំទ្រ​ដល់​ប្រតិបត្តិការ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា។​ ​ផ្អែកតាម​របក​គំហើញ​នៃការ​អង្កេត របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​​ […]

ហ្វីលីពីន​ជា​ប្រទេស​ទីមួយ បាន​កម្ចី​ទិញ​វ៉ាក់សាំង​កូវីដ​ពីADB

ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​​អាស៊ាន​មួយ​ចំនួន​ ដែល​មាន​​អត្រា​​ឆ្លងមេរោគ កូវីដ១៩ ខ្ពស់​បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហ្វីលីពីន​​ជា​ប្រទេស​ទី​មួយ ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​យក​ទៅ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ។ ទឹក​ប្រាក់​កម្ចី​នោះ មាន​តម្លៃ​៤០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​និង​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ។ ការ​គាំទ្រ​របស់​ធនាគា​រអភិវឌ្ឍ​អាស៊ី​នេះ ជា​ដំណោះ​ស្រាយ​បន្ទាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បីធានា​ ​និង​ចាក់​វ៉ាក់សាំង​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ទាំង​អស់ ជា​ពិសេស​​សម្រាប់​អ្នក​ងាយ​រង​គ្រោះ​ដូច​ជា​ អ្នក​ធ្វើការងារ​ជួរ​មុខ មនុស្ស​ចាស់​ជរា ពលរដ្ឋ​ក្រីក្រ និង​​ក្រុម​អ្នក​បាត់​បង់​ឱកាស​សេដ្ឋកិច្ច។ ប្រធានធនាគារ ADB លោក Masatsugu Asakawa មានប្រសាសន៍ថា វ៉ាក់សាំង COVID-១៩ មានសារៈសំខាន់ក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចហ្វីលីពីន ការកសាងជីវភាពឡើងវិញ និងការងារដែលមានគុណភាពឡើងវិញ។ ជាមួយនឹងហិរញ្ញប្បទាននេះ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាយាមជួយប្រទេសនេះអាច ជួយសង្គ្រោះជីវិត​មនុស្ស និងអនុញ្ញាតឱ្យប្រជាជនហ្វីលីពីនវិលត្រឡប់ទៅរកជីវិតធម្មតាវិញឱ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​សមាជិក​​​អាស៊ាន​ចំនួន ដែល​មាន​ការឆ្លងមេរោគ កូវីដ១៩ ​ខ្ពស់​បំផុត​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មានករណីឆ្លងជាង ៦០០.០០០ ករណីគិតត្រឹមថ្ងៃទី ១១ ខែមីនា​២០២១៕

តើមានអ្វីកើតឡើង បើប្រទេសខ្លះមិនចាក់វ៉ាក់សាំង?

ដោយ​ អាន​ ស៊ីថាវ ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា) ការ​រាតត្បាត​នឹង​ធ្លាក់​ចុះ បើ​សិន​ជា​ពលរដ្ឋ​ទាំង​អស់​ មាន​សិទ្ធិទទួលបាន​​វ៉ាក់​សាំង​ស្មើគ្នា រដ្ឋាភិបាល​កំពុង ដាក់​ចេញ​នូវ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ឆាប់​រហ័ស​ដែរ នៅ​ពេល​ចំពោះ​មុខ​នេះ ការ​អនុវត្តន៍​ ការ​ពាក់​ម៉ាស់​នៅ​តែ​បន្តរ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពពេញលេញពីជំងឺរាតត្បាតទេលុះត្រាតែពិភពលោកទាំងមូលមានសុវត្ថិភាពទាំងអស់គ្នា៕ នៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន ដែល​មិន​ទទួល​បាន​ថ្នាំ​បង្ការ ​នោះ​មាន​ន័យ​ថា​ប្រទេស​នោះ​ប្រឈម​ ហានិភ័យ​កាន់​តែ​ខ្ពស់ ពី​អត្រា​នៃ​ការ​ឆ្លង និង​រាល​ដាល​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូវីដ​១៩។ តើ​អ្វី​ទៅ​ជា​វ៉ាក់សាំង? ​វ៉ាក់សាំងត្រូវបានបង្កើតឡើងដើម្បីបង្កើតការឆ្លើយតប ទៅ​និង​ភាពស៊ាំតាមរយៈ​អង្គបដិប្រាណដែលត្រូវបានបង្កើតឡើង​ របស់វីរុស។ មេរោគឆ្លងនេះ ងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈខ្យល់។ ​​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​នៅ​លើ​ពិភពលោកទាំង​អស់ នឹងមានសុវត្ថិភាព បន្ទាប់ពី មាន​ការ​ធានាថាប្រជាជននោះ ទទួល​បានថ្នាំបង្ការគ្រប់គ្រាន់។ តើរដ្ឋាភិបាលអាចកាត់បន្ថយហានិភ័យទាំងនេះយ៉ាងដូចម្តេច? តើ​អាច​ទៅ​រួច​ទេ អំពី​ការ​បិទ​ព្រំដែន រវាង​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង និង​ប្រទេស​ដែល​មិ​ន​បាន​ចាក់​វ៉ាក់សាំង? កា​រ​រស់​នៅ​ដោយ​ឯកកោរ ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​ប្រទេស​នីមួយ​ត្រូវ​ ធ្វើ​ពាណិជ្ចកម្ម​រវាង​គ្នា​និង​គ្នា ។ ការ​​បើក​ចំហរ​សេដ្ឋកិច្ច​នេះ ប្រទេស​ទាំ​ង​អស់​បាន​ទទួល​បាន​ប្រយោជន៍​ទាំង​អស់​គ្នា។​ តែ​​​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​នេះ រដ្ឋាភិបាល​ត្រូវ​ជំរុញ កា​រ​ចាក់​វ៉ាក់សាំង ព្រោះ​ថា​វ៉ាក់សាំង ផ្ដល់នូវការ​បង្ការ​ដែល​មាន​ប្រសិទ្ធិភាព និង​​អា​ច​គ្រប់គ្រង​បាន​ចំពោះ វីរុស​ណា​មួយ​នោះ​។​ ប៉ុន្តែ​វ៉ាក់សាំង មិន​អាច​ទទួលបាន​គ្រប់គ្នា​ឡើយ​នៅពេល​នេះ […]

វិនិយោគ



អ្នកជំនួញអាជីវកម្ម Franchise គួរដឹង ៥ ចំណុចនេះ

វិនិយោគិនម្នាក់ចំណាយទុនទិញហ្វ្រេនឆាយ ក្នុងតម្លៃ ៤០ ម៉ឺនដុល្លា ជាមួយចំណូលត្រឡប់ត្រឹម ៥ ម៉ឺនដុល្លា ក្នុង ១ឆ្នាំ។ តើអ្នកគិតថានេះជាការវិនិយោគលើអាជីវកម្ម ហ្វ្រេនឆាយ ដែលត្រឹមត្រូវឬទេ?

វិធី ៦ យ៉ាងក្នុងការប្រើប្រាស់វីដេអូដើម្បីលក់គំនិតផលិតផលថ្មីៗ

ការបង្កើតគំនិត ផលិតជាវីដេអូ អំពីការផ្សព្វផ្សាយលក់ផលិតផល គឺមានតម្រូវការខ្ពស់ណាស់នាពេលបច្ចុប្បន្ន ។ ការផលិតនោះ ក៏ត្រូវឆ្លើយតបទៅនិងតម្រូវការព័ត៌មាន ។ ការផលិតវីដេអូនោះ ទាមទារការយកចិត្តទុកដាក់ខ្ពស់ និងធ្វើយ៉ាងណា ឲ្យគេចូលចិត្តមើលវា។ ខាងក្រោមនេះជារបៀប ក្នុងការផលិតវេដេអូ ឲ្យមានការទាក់ទាញ៖

តួនាទីរបស់​បុរស​និង​ស្រ្តី ដើម្បី​លើក​កម្ពស់​ជីវភាពគ្រួសារ

ខ្ញុំ​សូម​បញ្ជាក់​ថា មូល​ហេតុ​សំខាន់​ដែល​ខ្ញុំ​លើក​យក​ប្រធាន​បទ​នេះ មក​ជជែក​ដោយ​សារ​តែ ឥទ្ធិពល​នៃ​ផ្នត់​គំនិត​សង្គម​ នៅ​ក្នុ​ងគ្រួសារ​តែង​​តែ​​យល់​ខុស និង​ឲ្យ​តម្លៃ​ខុស​គ្នា​រវាង​​បុរស​និង​ស្រ្តី​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​ ។ អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ មិន​មែន​​កើត​ឡើង​​​នៅ​​ប្រទេស​កម្ពុជា​មួយ​ទេ គឺ​​ទំនាក់ទំនង​​រវាង​បុរស​និង​ស្រ្តី ដែល​ចាត់​ទុក​ខ្លួន​ថា ជា​អ្នក​មាន​អំណាច​ក្នុង​គ្រួសារ គឺ​ធ្លាប់​កើត​មាន​ នៅ​ប្រទេស​ថៃ​ដែរ ។ បទ​ពិសោធន៍​នេះ ​ ​ធ្លាប់​​កើត​ឡើង​នៅ​​ប្រទេស​កម្ពុជា និង​​ប្រទេស​ថៃ   ដោយ​សារ​តែ​ របៀបរបប​​នៃ​សង្គម​ និង​វប្បធម៌ ។ ខ្ញុំ​សូម​លើក​យក​​ សាវតា​នៃ​ការងារ​​របស់​បុរស​និង​ស្រ្តី​នៅ​ក្នុ​ង​គ្រួសារ នៅ​កម្ពុជា​​​បន្តិច​សិន​។ គេ​តែង​តែ​លើក​ជា​ទូទៅ​ថា​ ការងារ​របស់​ស្រ្តី​ បាន​ចូល​រួម​ច្រើន​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​និង​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​​ឋានៈ​របស់​គាត់​ ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទាប​ជាង​បុរស​នៅ​ក្នុង​គ្រួសារ ។ ទោះ​បី​ជា ​គាត់​មាន​​ឱកាស​រក​ប្រាក់​ចំណូល​ច្រើន អាច​ញ៉ាំង​​ឲ្យ​ស្រ្តី​មាន​ អំណាច​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ពិត​មែន ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា​ ស្រ្តី​មាន​ឥទ្ធិពល​លើ​កិច្ច​ការ​ផ្សេងៗ​ទៀត​នៅ​ក្នុង​គ្រួសារ​ឡើយ ។ ខ្ញុំ​សូម​លើក​យក​ព័ត៌មាន​ខ្លះ​ដែល​ខ្ញុំ​ប្រមូល​បាន និង​បាន​ជជែក​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន គេ​​បាន​​សន្និដ្ឋាន​ អំពី​ពាក្យ​ថា មេ​គ្រួសារ​ និង​មេ​ផ្ទះ ។ បាទ​ការ​ឲ្យ​និយម​ន័យ និង​​ការ​ប្រើប្រាស់​ពាក្យ​នេះ អាច​នាំ​ឲ្យ​​​មាន​ការ​ផ្លាស់​ប្ដូរ ផ្នត់​គំនិត​​ និង​តួនាទី​សម្រេច​ចិត្ត​នៅ​ក្នុង​គ្រួសារ​ តួរយ៉ាង​ដូច​ជា​ពាក្យ​ថា​ មេ​គ្រួសារ​ និង​មេ​​ផ្ទះ បាន​បង្កប់​ […]





អំពីអេកូផេឌារ៍

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម