ពិភពលោក​ប្រែប្រួល យើង​​ពង្រឹង​ជំនាញ​បែប​ណា​វិញ?

February 11, 20211min566

តើ​យើង​ត្រូវ​រៀប​ចំ​ជំនាញ​របស់​យើង​បែប​ណា​វិញ ឲ្យ​ស្រប​និ​ង​ពិភពលោក​​កំពុង​អភិវឌ្ឍ​ខ្លាំង?

អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​លើ​សកលលោក បាន​​ផ្ដល់​នូវ​វិធី​សាស្រ្ត​មួយ​ចំនួន​សម្រាប់​ ការ​ត្រៀម​ខ្លួន​ ឬ​ការ​រៀ​ប​ចំ​​ជំនាញ​របស់​ខ្លួន​ នៅ​​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង។​ តើ​យើង​​ត្រូវ​អភិវឌ្ឍ​ជំនាញ​របស់​យើង​បែប​ណា​វិញ?

ដំបូង​ យើង​ត្រូវ​ពិនិត្យ​មើល​បរិស្ថាន​នៅជុំ​វិញ​ខ្លួន​យើង​។ យើង​អាច​មើល​ឃើញ​ឱកាសនានា នៅ​ខាង​ក្រៅ ។ ម៉្យាង​វិញ​ទៀត យើង​ត្រូវ​ស្វែង​យល់ តើ​មាន​អ្វី​កំពុង​កើត​ឡើង? តើ​កើត​ឡើង​លើ​បញ្ហា​អ្វីខ្លះ? ហើយ​យើង​ត្រូវ​តែ​ព្យាយាម​រក​ដំណោះ​ស្រាយ​​ លើ​បញ្ហា​នោះ​ឲ្យ​ខុស​ពី​គេ។

យើង​គិត​ទៅ ចំណុច​នេះ​ហាក់​ដូច​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ពិត វា​ជា​ចំណុច​មួយ​ដែល​ជួយ​ឲ្យ​យើង​គិត​បាន​ល្អ​ឬ​មាន​ប្រសិទ្ធិភាព​ក្នុ​ង​ការ​រៀប​ចំ ការងារ​របស់​យើង​ឲ្យ​ត្រូវ​ទៅ នឹង​ស្ថាន​ភាព​សេដ្ឋកិច្ច​​ដែល​កំពុង​​តែ​មាន​ការ​ប្រែប្រួល​ឥត​ឈប់​ឈរ។

ខាង​ក្រោម​នេះ ជា​របៀប​រៀប​ចំ​ខ្លួន​ ធ្វើ​ឲ្យ​ប្រសើរឡើង៖

១. គិត​លើអ្វី​ដែល​អ្នក​ចង់​បាន ហើយ​គិត​អំពី ជម្រើស​ដែល​អាច​សម្រេច​វា​បាន​។

២. សរសេរ​អំពី​ជម្រើស​នោះ រួម​ទាំង​​គុណសម្បត្តិ​និង​គុណវិបត្តិ​​របស់​វា

៣. ជម្រើស​នោះ ត្រូវ​តែ​ឆ្លុះ​បញ្ជាំង​អំពី​ កា​រពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឯង

៤. ប្ដេជ្ញាចិត្ត​​​ ធ្វើ​វា ហើយ​បន្ត​ធ្វើ​ជា​ដ៏រាប

ចំណុច​សំខាន់​នោះ រាល់​ជម្រើស​ដែល​យើង​ជ្រើស​រើស​ យើង​ត្រូវ​តែ​រីក​រាយ​ជា​មួយ​វា យើង​កុំ​ពិបាក​ចិត្ត​ឲ្យ​សោះ​ ពេល​កំពុង​អនុវត្តន៍ ។ នៅ​ទី​បញ្ចប់​យើង​ អាច​អភិវឌ្ឍ​ខ្លួន​ឯង ឬ​អាជីវកម្ម​របស់​យើង កាន់​តែ​ប្រសើរ ឬ​កាន់​តែ​ខ្លាំង​ជាង​មុន៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code