លុយ​​២ពាន់​ដុល្លារ អាច​គិត​បង្កើត​ជំនួញ​​​មួយ​ប្រភេទ​នេះ​បាន​

តើ​ព័ត៌មាន​អាជីវកម្ម​ សំខាន់​ប៉ុណ្ណា​នៅ​ក្នុង​សហគ្រាស់​នៅ​ប្រទេស​កម្ពុជា?
April 20, 20201min620

ស្ថានភាព​សគ្រាស់​កម្ពុជា​បច្ចុប្បន្ន​ បាន​ចូល​រួម​បង្កើត​ការងារ ៧០% និង​៥៨% ចូល​រួម​នៅក្នុង​សេដ្ឋកិច្ច​ជាតិ​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ២០១៨ ។ ប៉ុន្តែ​បញ្ហា​សម្រាប់​ សហគ្រាស​ទាំង​អស់​​កម្ពុជា ដែល​កំពុង​ជួប​ប្រទះ​រួម​មាន​៖

    • ពិបាក​ទទួល​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ
    • អត្រាការប្រាក់​ខ្ពស់ និង​រយៈ​ពេល​ខ្លី ក្នុង​ការ​សង​ត្រឡប់
    • បញ្ហា​ទាក់ទង​ និង​របាយការណ៍​ហិរញ្ញវត្ថុ
    • និង​វត្ថុបញ្ជាំ ជា​ដើម។

ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ឱកាស​ច្រើន​សម្រាប់​អាជីវកម្ម ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ និង​អ្នក​​ដែល​មាន​ការងារ​ធ្វើ​ មិន​បាន​ដឹង​ ឬ​មិន​បាន​ស្វែង​យល​ស៊ី​ជម្រៅ មុន​នឹង​ពួក​គេ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​មុខ​របរ​គាត់។ ការ​ស្វែង​ព័ត៌មាន​​ បន្ថែម​លើ​ជំនាញ​ដែល​ពួក​គេ​មាន​ស្រាប់​ គឺ​ជា​សក្ដានុពល​មួយ​ ។ ជំនាញ​រួម​មាន​ការ​​ប្រឹក្សា​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម គណនេយ្យ​ និង​ផ្នែក​ទីផ្សារ​ជា​ដើម គឺ​ជា​ឱកាស​មួយ​ សម្រាប់​អ្នក​ដែល​ចង់ បង្កើត​អាជីវកម្ម ។

តើ​​មាន​លុយ​ក្រោម ២ពាន់​ដុល្លារ អាច​ធ្វើ​អ្វី​បាន​លើ​ជំនាញ​ទាំង​នោះ ។

ចម្លើយ​គឺ​អា​ច​ធ្វើ​បាន​ គឺ​ការ​​​​បង្កើត​ក្រុមហ៊ុន​ ផ្ដល់​សេវាកម្ម​​​ផែន​ការ​អាជីវកម្ម​ ។​

នៅ​ប្រទេស​កម្ពុជា​ សហគ្រាស់​ប្រមាណ១០​% ប៉ុណ្ណោះ​ដែល​ផ្លូវការ​ ក្រៅ​ពី​នោះ​ប្រកប​​របរ​​ជា​លក្ខណៈ​គ្រួសារ​ ឬ​ជា​សហគ្រាស​មិន​រៀប​រយ ដែល​សហគ្រាស់​ទាំង​នោះ​មាន​គ្រប់​ផ្នែក​ទាំង​អស់​នៅ​កម្ពុជា ។ ភាគ​ច្រើន​នៃ​សហគ្រាស​ទាំង​នោះ មិន​មាន​ផែន​ការ​អាជីវកម្ម​ ច្បាស់​លាស់​ឡើយ​។ នេះ​ជា​ចំណុច​​សក្ដានុពល​មួយ​នៃ​ការ​បង្កើត​អាជីវកម្ម​ ។ ប៉ុន្តែ​ការ​ចាប់​ផ្ដើម​បង្កើត​អាជីវកម្ម​នេះ អ្នក​ត្រូវ​ជំនាញ​លើ​ការ​បង្កើត​ផែន​ការ​អាជីវកម្ម រួម​ទាំង​មាន​ជំនាញចុះ​សិក្សា​ស្រាវជ្រាវ ដើម្បី​បង្កើត​​ផែន​ការ​អាជីវកម្ម​នោះ ស្រប​តាម​ការ​រំពឹង​ទុក ។

ប្រភព​នៃ​ការ​ស្វែង​រក​ព័ត៌មាន​បង្កើត​ក្រុមហ៊ុន

ដើម្បីទទួល​បាន​ទីផ្សារ​ លើ​ការ​ផ្ដល់​សេវាកម្ម​របៀប​នេះ យើង​ត្រូវ​ចូល​ប្រជុំ ឬ​ចូល​រួម​សិក្ខាសិលា​​​ឲ្យ​បាន​ច្រើនទាក់ទង​និ​ងបណ្ដាញអាជីវកម្ម ដែល​មាន​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា។ ការ​ចូល​រួម​នោះ យើង​មាន​ឱកាស​ពន្យល់​ ដល់​ម្ចាស់​សហគ្រាស​អំពី​ សារៈសំខាន់​នៃ​ ផែនការ​អាជីវកម្ម​។ ម៉្យាង​វិញ អ្នក​​ក៏​ត្រូវ​​មាន​កម្រង​បញ្ជីក្រុមហ៊ុនទាំង​ឡាយ​ដែល​បាន​ចុះ​អាជីវកម្ម នៅ​ប្រទេស​កម្ពុជា ។ យើង​អាច​រក​បាន​តាម​រយៈ បណ្ដាញ​ក្រុម​អាជីវករ ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​កម្ពុជា​ទាំង​ភ្នំពេញ​​ឬ​បណ្ដា​ខេត្ត​ផ្សេង ។

បន្ទាប់​មក​ទៀត​ យើង​នឹង​​ធ្វើ​ផែនការ​សកម្មភាព​ផ្សព្វ​ចំពោះ​​ក្រុមហ៊ុនទាំង​នោះ និង​សិក្សា​អំពី​រ​តម្រូវ​ការ​របស់​គាត់ ។ ការ​គិត​កម្រៃ​ គឺ​អាស្រ័យ​លើ​ ការ​ចង់​បាន​របស់​ក្រុមហ៊ុន​នីមួយ​ លើ​ការ​បង្កើត​ផែន​ការអាជីវកម្ម ឬ​ធ្វើ​បច្ចុប្បន្នភាព​ផែន​ការ​អាជីវកម្ម​របស់​គេ​៕​


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code