គ្រប់អាជីវកម្មដែលបង្កើតថ្មីទាំងអស់ អាចជោគជ័យបានលុះត្រា អាចដោះស្រាយបញ្ហាចំពោះមុខបាន ប៉ុន្តែមនុស្សភាគច្រើន មិនដឹងថា គួរចាប់ផ្ដើមពីចំណុចណាមុនគេនោះទេ។ តើយើងត្រូវដោះស្រាបបញ្ហាដោយរបៀបណា ដើម្បីឲ្យក្រុមហ៊ុនឬសេវាកម្មដែលបង្កើតថ្មីរបស់យើងនោះ មានអថិជន ទិញកាន់តែច្រើន?
នេះជាគំនិតខ្លះៗ ដែលបង្ហាញអំពី របៀបធ្វើអាជីវកម្មរបស់យើងកាន់តែមានតម្រូវការច្រើន ។ ទីមួយពិនិត្យលើអ្វីដែលអ្នកបានធ្វើពីមុន ទាំងការងារ និងអាជីវកម្មរបស់ខ្លួន ។ តើអ្វីខ្លះដែលគេមិនចាប់អារម្មណ៍ ចំពោះរឿងដែលយើងបានធ្វើ?
ចំណុចនេះមានន័យថា ទោះជាអ្នកធ្វើអ្វីក៏ដោយ អ្នកត្រូវធ្វើវាល្អ ឬត្រូវផ្ដោតលើជំនាញមួយឲ្យខ្លាំង ។ គ្រប់គ្នាត្រូវតែមានជំនាញពិសេសរៀងៗខ្លួន ពីព្រោះថានៅពេលដែលអ្នកបង្កើតអាជីវកម្មអ្វីមួយ លើជំនាញដែលអ្នកខ្លាំង មានន័យថា អ្នកដោះស្រាយបញ្ហាបានស្ទើរតែទាំងស្រុង។ កុំធ្វើមនុស្សដែលពូកែគ្រប់រឿង តែធ្វើឲ្យខ្លួនក្លាយជា អ្នកខ្លាំងលើជំនាញពិសេសរបស់ខ្លួន។
គោលដៅសំខាន់នៃការចាប់ផ្ដើមរកទីផ្សារឬរកអតិថិជននាពេលដំបូង ប្រាកដជាមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ ប៉ុន្តែយើងទំនាក់ទំនងតាមបណ្ដាញ ដើម្បីរកមធ្យោបាយប្រាប់តម្លៃដល់ពួកគាត់ ។ តាមពិតទៅ អ្នកមិនចាំបាច់រកអតិថិជនច្រើននោះទេ ប៉ុន្តែយើងអាចរកអតិថិជនមួយក្រុមដែលឲ្យតម្លៃលើជំនាញ ឬចំណេះដឹងបស់យើងដែលកំពុងធ្វើអាជីវកម្ម។
ម៉្យាងវិញទៀត កុំខ្វល់រឿងអ្នកដែលមិនឲ្យតម្លៃ ឬមិនចាប់អារម្មណ៍ ។ អ្នកត្រូវវាយតម្លៃខ្លួនឯង ឬជំនាញអាជីកម្មរបស់ខ្លួន ហើយស្វែងរកទីផ្សារមួយ ដោយចាប់ផ្ដើមពីតូច ។ បន្ទាប់មកយើងត្រូវអភិវឌ្ឍគំនិត និងជំនាញ ដើម្បីអភិវឌ្ឍខ្លួនឯងចូលទៅក្នុងទីផ្សារនោះ ។ បើសិនជាអ្នកមិនដឹងនោះទេ យើងអាចសួរខ្លួនឯង នូវសំណួរមួយចំនួន៖
១. តើបញ្ហាអ្វីខ្លះ ដែលអាចបន្តចូលនៅសកម្មភាពរស់នៅរបស់យើង?
២. អ្វីខ្លះដែលមិត្ត ឬគ្រួសារយើងមិនពេញចិត្ត?
៣. តើចំណុចណា ដែលខ្លួនឯងប្រាថ្នាចង់បាន?
៤. តើរឿងអ្វីខ្លះ ដែលយើងដឹងច្រើនជាងអ្នកដ៏ទៃ?
៥. តើបញ្ហាអ្វីខ្លះ ដែលរាំងស្ទះដល់ការស្វែងរកអតិថិជនរបស់យើង?
៦. តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងលើរូបអ្នក?
ផ្ដើមពីការគិតរបៀបនេះ អ្នកនឹងជោគជ័យលើជំនាញអាជីវកម្មដែលខ្លួនមាន ។ បើអ្នកមិនអាចធ្វើបាននៅក្នងខែនេះ ក៏អ្នកបង្កើតបានជា របៀបដោះស្រាយបញ្ហាបានល្អប្រសើរជាងមុន ដែលធ្វើឲ្យកាន់តែឆ្លាត និងមានប្រុងប្រយ័ត្នខ្ពស់លើអាជីវកម្មរបស់យើង៕