​បើ​អ្នក​ចង់​បង្កើត​អាជីវកម្ម សូម​អានសៀវភៅ​ ៤ក្បាល​នេះ​សិន

November 29, 20204min923

បើ​ទោះ​ជា​សៀវភៅ​​នេះ ចង​ក្រង​​​ដោយ​​​ អ្នក​និពន្វ​បរទេស​​ក៏​ដោយ ប៉ុន្តែ​វា​ជា មូលដ្ឋាន​សំខាន់​សម្រាប់​ការ​ត្រិះរិះ​ពិចារណា សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មី ។ អ្នក​ដែល​មាន​អាជីវកម្ម​ហើយ ក៏​ជា​ ធាតុ​ចូល​សំខាន់ ឬ​ជា​គន្លឹះ​បន្ថែម​ សម្រាប់​ការ​កែ​សម្រួល​ អាជីវកម្ម​របស់​អ្នកដែរ ។

ការរៀនសូត្រ​ពេញ​មួយ​ជីវិត គឺជា​ការបន្ត​ចំណេះដឹង ប្រកប​ដោយ​​វិជ្ជាជីវៈ​​ សម្រាប់​ការ​លូតលាស់ផ្ទាល់​ខ្លួន​របស់​អ្នក​។ សូម​​អាន​​គោលការណ៍​​ណែនាំ​និង​​គម្រោង មុន​នឹង​​ Download សៀវភៅ​ទាំង​អស់​នេះ តាម​រយៈ គម្រោង ១$ លើ​ការ​ Download សៀវភៅ​

ខាង​ក្រោម​នេះ​ជា​សៀវ​ភៅ ៤​បួន​ក្បាល​សម្រាប់​ជា​គំនិត​និង​ការ​ពិចារណា​ ដើម្បី​ឈាន​ដល់​ការ​បង្កើត​អាជីវកម្ម​។

សៀវភៅ​ទី​១. ​វិធីរៀបចំផែនការអាជីវកម្ម៖

សៀវភៅ​នេះ ផ្ដល់​នូវ​ វិធី​បង្កើតយុទ្ធសាស្ត្រ ការ​​ព្យាករណ៍ហិរញ្ញវត្ថុ​ និង​ការ​អនុវត្តន៍​ផែន​ការ​ ។ ផែនការ​អាជីវកម្ម​ល្អ​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការទាក់ទាញ​អ្នកគាំទ្រហិរញ្ញវត្ថុ​ ដែល​មាន​សក្តានុពល។ ជាការពិតណាស់ បើគ្មានផែនការបែបនេះទេ ធនាគារ​នឹង មិន​​ពិចារណាលើប្រាក់កម្ចីសម្រាប់ការចាប់ផ្តើមឬពង្រីកអាជីវកម្ម​របស់​អ្នក​នោះ​ទេ។

វិធីរៀបចំផែនការ​អាជីវកម្ម ពិពណ៌នាវិធីល្អ​បំផុត លើ​ការ​រៀបចំផែនការអាជីវកម្មដែលនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែល​អ្នក​ត្រូវការ។ ឥឡូវនេះ រាល់អាជីវកម្មថ្មី ត្រូវការផែនការទូលំទូលាយនិងលម្អិត​។​ វិធីរៀបចំផែនការអាជីវកម្ម​ ជួយ​ឲ្យ​ សហគ្រិន សម្រេច​ក្ដី​ប្រាថ្នា​បាន​ជោគជ័យ។

Download: How to Prepare a Business Plan Create Your Strategy Forecast Your Finances Produce That Persuasive Plan (2.09MB)

សៀវភៅទី​២. គំនិតអាជីវកម្មដំណាក់កាលដំបូងនៃសហគ្រិនភាព៖

សៀវ​ភៅ​នេះ នឹង​ផ្ដល់​នូវ ​យន្តការ​ទទួលបានគំនិតអាជីវកម្មជោគជ័យ។ គំនិត​អាជីវកម្ម​ គឺ​សំដៅ​ ការ​លើកទឹកចិត្ត ឱ្យមើល​ពី​វិធីថ្មី តាម​រយៈ​​ភាពជាសហគ្រិន និងការច្នៃប្រឌិត។ សៀវភៅ​នេះ​បង្ហាញ​ពី​វិធីសាស្រ្តថ្មីៗ​ដែលអាចអនុវត្តបានសម្រាប់​ការអភិវឌ្ឍ ការយល់ដឹងទីផ្សារប្រកបដោយភាពច្នៃប្រឌិត និង​ការ​​ចូល​ទីផ្សារ ប្រកប​​ដោយជោគជ័យ។

Download: Business Idea The Early Stages of Entrepreneurship by Soren Hougaard (19MB)

សៀវភៅ​ទី៣. ចាប់ផ្តើម – មគ្គុទេសក៍​ជាក់ស្តែងដើម្បីចាប់ផ្តើមនិងបើក​​អាជីវកម្មថ្មី៖

សៀវភៅ​នេះ ការ​ធ្វើ​ឲ្យ​ ក្តីសុបិន្តរបស់អ្នក ក្លាយ​ជា​ការ​ពិត នៅ​ពេល​​ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែ​តើ​អ្នកដឹង​បាន​​យ៉ាង​ដូច​ម្ដេច ​ដើម្បី​ឲ្យ​វា ក្លាយជាការពិត?

ការចាប់ផ្តើម គឺជាមគ្គុទេសក៍ សម្រាប់សហគ្រិន ដែលមានសេចក្តីប្រាថ្នានិងផ្តល់ដំបូន្មាន ការណែនាំជំនាញលើគ្រប់ទិដ្ឋភាពនៃការបើកអាជីវកម្មថ្មី។ ​មួយជំហានៗ សៀវភៅ នឹង​បំផុសគំនិតឲ្យ​បានខ្ពស់​ដោយ​​រួមបញ្ចូលទាំងវិធីវាយតម្លៃភាពខ្លាំងនៃគំនិតអាជីវកម្មរបស់អ្នក និង​ របៀបការពារការច្នៃប្រឌិតរបស់អ្នក ។

Download: Start-up A Practical Guide to Starting and Running a New Business by Tom Harris (1MB)

សៀវភៅ​ទី៤. បញ្ជីត្រួតពិនិត្យពេលចាប់ផ្តើមអាជីវកម្ម៖ ២៥ ជំហាន​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ដែល​អាច​ពង្រីក​អាជីវកម្ម​បាន។

សៀវភៅបញ្ជីចាប់ផ្តើមអាជីវកម្ម​ គឺជា​ចំណុច​សំខាន់​បំផុត​ របស់សហគ្រិន។ ​ពេលដែលសៀវភៅសហគ្រិនភាគច្រើន ផ្តោតលើយុទ្ធសាស្រ្ត និង​ មគ្គុទេសក៍ ប៉ុន្តែ​សៀវភៅ នឹង​ផ្ដល់​​​ចំណុច​ លើ​ជំហានជាក់ស្តែង ដែលនឹងធ្វើឱ្យអាជីវកម្មរបស់អ្នកចាប់ផ្តើមមានភាពរឹងមាំ។ អ្នកនឹងរៀនពីចំណុចចាប់ផ្តើម​និង​ការប្រតិបត្តិការ​ និង​ ការគ្រប់គ្រងបញ្ហា រួម​ទាំង​ដំណើរការអនុវត្តជាក់ស្តែងនៅទូទាំងដំណាក់កាលចាប់ផ្តើម​របស់​អាជីវកម្ម​របស់​អ្នក​។

Download: The Startup Checklist 25 Steps to a Scalable, High-Growth Business by David S. Rose (3.23MB)

សំគាល់៖ ខ្ញុំបាទ អាន ស៊ីថាវ ​នឹង​ចែក​រំលែក សៀវភៅ​និង​ការ​ស្រាវជ្រាវ ប្រមាណ ១លាន​ក្បាល​​​ តាម​រយៈ​ គេហទំព័រ​ ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា។ បើ​បងប្អូន​ចង់​​អានសៀវភៅ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​ទាន់​បាន​ចែក​រំលែក សូម​ទាក់ទង​ខ្ញុំ​ ០៧៨ ៩០​ ៦០ ៧០ ឬ ០១២​ ២១ ២៩ ​២៦​ឬ​តាម Social Media ដែ​លភ្ចាប់​ខាង​លើ។


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code