សៀវភៅ​ ៣​ក្បាល​​នេះ ជួយ​​ពន្លឿន​នៃ​ការ​ចាប់​អាជីវកម្ម​អ្នក​

November 29, 20203min508

បើ​ទោះ​ជា​សៀវភៅ​​នេះ ចង​ក្រង​​​ដោយ​​​ អ្នក​និពន្វ​បរទេស​​ក៏​ដោយ ប៉ុន្តែ​វា​ជា មូលដ្ឋាន​សំខាន់​សម្រាប់​ការ​ត្រិះរិះ​ពិចារណា សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មី ។ អ្នក​ដែល​មាន​អាជីវកម្ម​ហើយ ក៏​ជា​ ធាតុ​ចូល​សំខាន់ ឬ​ជា​គន្លឹះ​បន្ថែម​ សម្រាប់​ការ​កែ​សម្រួល​ អាជីវកម្ម​របស់​អ្នកដែរ ។

ការរៀនសូត្រពេញមួយជីវិត គឺជាការបន្តចំណេះដឹង ប្រកប​ដោយ​វិជ្ជាជីវៈ​​ សម្រាប់ការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នក​។ សូម​អាន​គោលការណ៍​ណែនាំនិង​គម្រោង មុន​នឹង​​ Download សៀវភៅ​ទាំង​អស់​នេះ តាម​រយៈ គម្រោង ១$ លើ​ការ​ Download សៀវភៅ​

សៀវភៅទី១. ​រយៈពេល ៤៨​ម៉ោង នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​

សៀវភៅ​នេះ បាន​ផ្ដល់​របៀប​ សម្រាប់​ឲ្យ​យើង​ជ្រើស​រើស​ធ្វើ​​មួយ​ដែល​យើ​ពេញចិត្ត​ ព្រោះ​សម្រាប់យើងភាគច្រើន​ដែល​ចង់​បាន​នោះ​ គឺ​​សេរីភាព។ ​សេរីភាពក្នុងការរកស៊ីធ្វើអ្វីមួយដែលយើងស្រលាញ់ ឬធ្វើ​ការ​​មិន​ចេះ​ធុញ ឬ​ស្វែក​រក​របៀប​​រកស៊ីតាមមធ្យោបាយណាដែលសម និង​ខ្លួន​ឯង។

Download: 48-Hour Start-up From idea to launch in 1 weekend by Fraser Doherty MBE (2mb)

សៀវ​ភៅ​ទី២. ពន្លឿន​ការ​ចាប់​ផ្ដើម

សៀវភៅ​នេះ គឺ​បង្ហាញ​គ្រប់​ចំណុច​ដែល​អ្នក​ត្រូវ​ដឹង និង​ប្រាកដ​ថា ក្ដី​សុបិន្ត​នៃ​គំនិត​អាជីវកម្ម​របស់​យើង​នឹង​ក្លាយ​ជា​ការ​ពិត។ ជា​ការ​ពិត​ណាស់ អាជិវកម្ម​​ភាគ​ច្រើន ដួល​រលំ​ទៅ​វិញ នៅ​ក្នុង​រយៈ​ពេល ១​ឆ្នាំ ឬ​២​ឆ្នាំ​ប៉ុណ្ណោះ ។  សៀវភៅ​នឹង​បង្ហាញ​​ ការ​អនុវត្តន៍​គំនិត​ ដើម្បី​ឈាន​ដល់​ ការ​លក់​ផលិតផល​​ឬ​សេវាកម្ម នៅ​លើ​ទីផ្សារ។​

Download: Accelerated Startup Everything You Need to Know to Make Your Startup (1.41mb)

សៀវភៅ​ទី​៣. អ្នក​បង្កើត​ក្រុមហ៊ុន​ល្បី​លើ​សកល​លោក

សៀវភៅ​នេះ បង្ហាញជា​ គំនិត​និង​ ករណី​សិក្សា​ជា​ច្រើន​ ដែល​នាំ​ឲ្យ​បុគ្គល​ជា​ច្រើន​ ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ ។ ការចែក​រំលែក​បទ​ពិសោធន៍​នោះ នឹង​បង្ហាញជា គ្រឿង​លើក​ទឹក​ចិត្ត​ និង​ការ​ដោះស្រាយ​​បញ្ហា​ដែល​មាន​ចំពោះមុខ​​ ​ដើម្បីឈាន​ដល់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ ។

Download: Founders at Work Stories of Startups’ Early Days by Jessica Livingston (18mb)

សំគាល់៖ ខ្ញុំបាទ អាន ស៊ីថាវ ​នឹង​ចែក​រំលែក សៀវភៅ​និង​ការ​ស្រាវជ្រាវ ប្រមាណ ១លាន​ក្បាល​​​ តាម​រយៈ​ គេហទំព័រ​ ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា។ បើ​បងប្អូន​ចង់​​អានសៀវភៅ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​ទាន់​បាន​ចែក​រំលែក សូម​ទាក់ទង​ខ្ញុំ​ ០៧៨ ៩០​ ៦០ ៧០ ឬ ០១២​ ២១ ២៩ ​២៦ ឬតាម Social Media ដែ​លភ្ចាប់​ខាង​លើ។


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code