សៀវភៅ លោក បារ៉ាក់ អូបាម៉ា ២០២០ “Promised Land”

December 9, 20202min514

បើ​ទោះ​ជា​សៀវភៅ​​នេះ ចង​ក្រង​​​ដោយ​​​ អ្នក​និពន្វ​បរទេស​​ក៏​ដោយ ប៉ុន្តែ​វា​ជា មូលដ្ឋាន​សំខាន់​សម្រាប់​ការ​ត្រិះរិះ​ពិចារណា សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មី ។ អ្នក​ដែល​មាន​អាជីវកម្ម​ហើយ ក៏​ជា​ ធាតុ​ចូល​សំខាន់ ឬ​ជា​គន្លឹះ​បន្ថែម​ សម្រាប់​ការ​កែ​សម្រួល​ អាជីវកម្ម​របស់​អ្នកដែរ ។

ការរៀនសូត្រ​ពេញ​មួយ​ជីវិត គឺជា​ការបន្ត​ចំណេះដឹង ប្រកប​ដោយ​​វិជ្ជាជីវៈ​​ សម្រាប់​ការ​លូតលាស់ផ្ទាល់​ខ្លួន​របស់​អ្នក​។ សូម​​អាន​​គោលការណ៍​​ណែនាំ​និង​​គម្រោង មុន​នឹង​​ Download សៀវភៅ​ទាំង​អស់​នេះ តាម​រយៈគម្រោង ១$ លើ​ការ​ Download សៀវភៅ​

សៀវភៅ លោក បារ៉ាក់ អូបាម៉ា ២០២០ “Promised Land”

សៀវភៅនេះ សរសេរ​ដោ​យ​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក​ បារាក់ អូបាម៉ា ដោយ​មាន​ខ្លឹម​សារ​សង្ខេប​ដូច្នេះ​ថា៖ ខ្ញុំសរសេរ​សៀវភៅនេះ បន្ទាប់​ពី​អាណត្តិ​របស់​ខ្ញុំ​បាន​បញ្ចប់ ។ ​មីហ្សែល​និងខ្ញុំបានជិះយន្តហោះ Air Force One ជាលើកចុងក្រោយហើយបានធ្វើដំណើរទៅភាគខាងលិច ដោយ​ប្រើពេល​យូរ​បំផុត។ អារម្មណ៍នៅលើយន្តហោះ ហាក់​ដូចជា មានភាពជូរចត់ ព្រោះ​មនុស្ស​គ្រប់គ្នាកំពុង​គិតរឿង​ អ្នក​ជំនួស​ដំណែង​របស់​ខ្ញុំ​ ។

ក្នុង​រយៈ​ពេល​មួយ​ខែ ​មីឆែលនិង ខ្ញុំគេង​យឺត ញ៉ាំអាហារពេលល្ងាច​ជា​មួយ​គ្នា ដើរលំហែឆ្ងាយ ហែលទឹក​សមុទ្រ ​ដើម្បី​បំពេញបន្ថែមចំណងមិត្តភាពរបស់យើងឡើ​ងវិញ​, ស្វែងរកស្នេហារបស់យើង​ឡើង​វិញ។ ហើយ​បន្ទាប់​មក គឺ​ដល់ពេលដែលខ្ញុំត្រៀមខ្លួន ដើម្បីត្រលប់ទៅធ្វើការវិញ ដោយ​​អង្គុយជាមួយប៊ិចនិងក្រដាសលឿង ។  ខ្ញុំមាន គម្រោង​ច្បាស់ណាស់ លើ​ការ​សរសេរ​សៀវភៅ​នេះ ដោយ​មាន​នៅ​ក្នុង​ ការ​គិត​របស់​ខ្ញុំ នៅពេល​ដែល​​តួរនាទី របស់​ខ្ញុំ​ បាន​បញ្ជប់ ។

Free Download: A Promised Land by Barack Obama 2020 (20mb)

សំគាល់៖ ខ្ញុំបាទ អាន ស៊ីថាវ ​នឹង​ចែក​រំលែក សៀវភៅ​និង​ការ​ស្រាវជ្រាវ ប្រមាណ ១លាន​ក្បាល​​​ តាម​រយៈ​ គេហទំព័រ​ ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា។ បើ​បងប្អូន​ចង់​​អានសៀវភៅ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​ទាន់​បាន​ចែក​រំលែក សូម​ទាក់ទង​ខ្ញុំ​ ០៧៨ ៩០​ ៦០ ៧០ ឬ ០១២​ ២១ ២៩ ​២៦​ឬ​តាម Social Media ដែ​លភ្ចាប់​ខាង​លើ។


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code