សៀវ​ភៅ ៥​ក្បាល​និយាយពី ​​នាយកប្រតិបត្តិ​​ខ្លាំង

November 29, 20205min468

បើ​ទោះ​ជា​សៀវភៅ​​នេះ ចង​ក្រង​​​ដោយ​​​ អ្នក​និពន្វ​បរទេស​​ក៏​ដោយ ប៉ុន្តែ​វា​ជា មូលដ្ឋាន​សំខាន់​សម្រាប់​ការ​ត្រិះរិះ​ពិចារណា សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មី ។ អ្នក​ដែល​មាន​អាជីវកម្ម​ហើយ ក៏​ជា​ ធាតុ​ចូល​សំខាន់ ឬ​ជា​គន្លឹះ​បន្ថែម​ សម្រាប់​ការ​កែ​សម្រួល​ អាជីវកម្ម​របស់​អ្នកដែរ ។

ការរៀនសូត្រ​ពេញ​មួយ​ជីវិត គឺជា​ការបន្ត​ចំណេះដឹង ប្រកប​ដោយ​​វិជ្ជាជីវៈ​​ សម្រាប់​ការ​លូតលាស់ផ្ទាល់​ខ្លួន​របស់​អ្នក​។ សូម​​អាន​​គោលការណ៍​​ណែនាំ​និង​​គម្រោង មុន​នឹង​​ Download សៀវភៅ​ទាំង​អស់​នេះ តាម​រយៈ គម្រោង ១$ លើ​ការ​ Download សៀវភៅ​

សៀវ​ភៅ ទី​១. អាថ៌កំបាំងរបស់នាយកប្រតិបត្តិ៖ នាយកប្រតិបត្តិសកល ១៥០ នាក់ បាន​បង្ហាញ​​អំពី ការ​ស្ទួយមុខជំនួញ ភាពជាអ្នកដឹកនាំ​។

សៀវ​ភៅ​នេះ បង្ហាញ​​នូវបទពិសោធន៍មិនធ្លាប់មានពីមុនដល់នាយកប្រតិបត្តិល្បី ៗ មួយចំនួននៅលើពិភព​លោក និង អាថ៌កំបាំងនៃនាយកប្រតិបត្តិៈនាយកប្រតិបត្តិ​ ទាំង​ ១៥០ រូប។ សៀវភៅនេះមានបទសម្ភាសន៍ស៊ីជម្រៅជាមួយនាយកប្រតិបត្តិដ៏មានឥទ្ធិពលបំផុតរបស់ នៅ​លើ​សកលលោក។

Download: The Secrets of CEOs 150 Global Chief Executives Lift the Lid on Business (1.8mb)

សៀវភៅ​ទី​ ២ . អ្វីដែលនាយកប្រតិបត្តិល្អ ត្រូវ​ដឹង៖

សៀវភៅ​នេះ បង្ហាញអំពី អ្នកដឹកនាំពិសេស ៧ រូបនិងមេរៀនរបស់ពួកគេសម្រាប់ការផ្លាស់ប្តូរ​អាជីវ​កម្ម។  សៀវ​ភៅនេះ ក៏​បង្ហាញ​​នូវរឿងល្អៗ ដែលនាយកប្រតិបត្តិ ត្រូវ​ធ្វើនៅពេលនេះ​និង​ផ្តល់​ជា​គន្លឹះល្អៗ សម្រាប់ ដែល​​អាចអនុវត្តបាន។

Download: What the Best CEOs Know 7 Exceptional Leaders and Their Lessons (2mb)

សៀវភៅ​ទី​៣. របៀបធ្វើដូចនាយកប្រតិបត្តិ

សៀវភៅ​នេះ ​ណែនាំ​អំពី​អ្វី​ដែល​ត្រូវធ្វើដើម្បីក្លាយជានាយកប្រតិបត្តិ។ ​បទពិសោធផ្ទាល់ខ្លួននិងបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិ ១០០ នាក់ អ្នកនិពន្ធបានកំណត់នូវវិធានចំនួន ១១ ដែលអ្នកគ្រប់គ្រង​មានមហិច្ឆតា​ចាំបាច់​ត្រូវអនុវត្ត និងបង្ហាញពីរបៀប​ដែលនាយកប្រតិបត្តិជោគជ័យ​ ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។

Download: How to Act Like a CEO 10 Rules for Getting to the Top and Staying There (1mb)

សៀវ​ភៅទី៤. កា​រក្លាយ​ជា នាយកប្រតិបត្តិពេញលេញ

សៀវ​ភៅនេះ បង្ហាញ​ពី ភាពជោគជ័យនៃជំនួញ ដែល​មិនមែនកើតឡើងដោយងាយស្រួលឬលឿននោះទេ។ អ្វីដែលត្រូវការគឺជាមគ្គុទេសក៍ជាក់ស្តែងដើម្បីសម្រេចបាននូវសមិទ្ធិផលកំពូល​របស់​គេ។ សៀវ​ភៅ​នេះ មាន​អ្នក​ដឹក​ជា​ច្រើន​នៅ​លើ​សកលលោក បាន​អាន​និង​យក​ជា​គំរូ​តាម នៅ​លើ​វិថី​នៃ​ការ​​អនុវត្តន៍​អាជីវកម្ម​និ​ង​ក្រុមហ៊ុន​របស់​គេ។

Download: The Complete CEO The Executives Guide to Consistent Peak Performance (10mb)

សៀវភៅ​ទី​៥. អ្វីដែលនាយកប្រតិបត្តិចង់អោយអ្នកដឹង

សៀវភៅនេះ បានសរសេរឡើងវិញទាំងស្រុងសម្រាប់ពិភពជំនួញនាពេលបច្ចុប្បន្ននេះ ដើម្បី​បង្ហាញ​​អ្វីដែលនាយកប្រតិបត្តិចង់អោយអ្នកដឹង នៅ​លើ​ផែនការ​ជំនួញ​របស់​គេ​។

Download: What the CEO Wants You To Know How Your Company (3mb)

សំគាល់៖ ខ្ញុំបាទ អាន ស៊ីថាវ ​នឹង​ចែក​រំលែក សៀវភៅ​និង​ការ​ស្រាវជ្រាវ ប្រមាណ ១លាន​ក្បាល​​​ តាម​រយៈ​ គេហទំព័រ​ ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា។ បើ​បងប្អូន​ចង់​​អានសៀវភៅ​ផ្សេង​ទៀត ដែល​ខ្ញុំ​មិន​ទាន់​បាន​ចែក​រំលែក សូម​ទាក់ទង​ខ្ញុំ​ ០៧៨ ៩០​ ៦០ ៧០ ឬ ០១២​ ២១ ២៩ ​២៦ ឬតាម​ Social Media ដែល​ភ្ចាប់​ខាង​លើ។


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code