ហេតុផល​៤​យ៉ាង អំពី​ភាព​ជោគជ័យ​​​ អំពី​ការ​រក​លុយ​

November 10, 20202min562

មូលហេតុ ៤ យ៉ាង​បង្ហាញថា ជោគជ័យមិនមែនគ្រាន់តែជាគោលដៅទេ តែវាជាការទទួលខុសត្រូវ ។

តើជោគជ័យគឺជាអ្វី? ចម្លើយ គឺ​មាន​អ្ន​ក​ឲ្យ​និយម​ន័យ​ផ្សេងៗគ្នា។ ​ប្រាកដណាស់ ប្រាក់​ឬ​លុយ គឺជាសូចនាករដ៏ធំមួយ សម្រាប់​វាស់​វែង​ភាព​ជោគជ័យ​។ អ្នកខ្លះ បាន​​ហៅសេដ្ឋីថាជាអ្នកបរាជ័យ ព្រោះ​ភាព​ជោគជ័យ​មិន​វាស់លើ​ ចំនួន​លុយ​ដែល​គេ​មាន​នោះ​ទេ​។ ទោះយ៉ាងណាក៏ដោយ មានភាពជោគជ័យច្រើន​ណាស់ ដែល​គេ​ មិន​សំដៅ លើ​​ទ្រព្យសម្បត្តិ:  ភាព​ជោគជ័យ​ វា​ទាក់ទងនឹងមនុស្ស ។

នេះជាហេតុផល ៤ យ៉ាងដែល​ស្រាវជ្រាវ​ដោយ​ គេហទំព័រ​សហគ្រិន​ បាន​លើក​ឡើង​ថា ការសំរេចបានជោគជ័យមិនគ្រាន់តែជាគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវផងដែរ។

១. កា​រទទួល​ខុស​ត្រូវ លើ​មនុស្សផ្សេងទៀតពឹងផ្អែកលើអ្នក

ភាពជាសហគ្រិនមិនមែនជាផ្លូវ ដែលត្រូវធ្វើដំណើរតែម្នាក់ឯងនោះទេ។ មានមនុស្សជោគជ័យតិចតួចណាស់ដែល និយាយបានថាពួកគេបានរកឃើញភាពជោគជ័យដោយគ្មានជំនួយអ្វីទាំងអស់។ ប៉ុន្តែ ភាព​ជោគជ័យ ត្រូវ​ការ​ ពេលវេលា  ការផ្តល់យោបល់ឬថវិកា​  ​ការ​ខិត​ខំ​ប្រឹងប្រែង​ការ​លំបាក​ដ៏​ច្រើន ​ដើម្បី​សម្រេច​បាន​ នូវ​អ្វី​ដែល​យើង​បាន​កំណត់​។

បន្ថែម​លើ​នេះ ភាព​ជោគជ័យ គឺ​ជា​ការលះបង់ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ឬ​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត​ ដល់​មនុស្ស​ដ៏ទៃ ដែល​ជា​តម្លៃ​មួយ ដែល​សហគ្រិន​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ប្រាថ្នា​ចង់បាន​ ។

២. ភាព​ជោគ​ជ័យ ដែល​ពឹង​លើ ​តម្លៃ​របស់​អ្នក​

ក្នុងនាមជាសហគ្រិន​ម្នាក់  ការអភិវឌ្ឍយីហោផ្ទាល់ខ្លួន (Personal Brand) ដែល គេគោរព គឺ​ជា​កត្តា​សំខាន់​បំផុត នាំ​មក​នូវ ភាព​​​ជោគជ័យនៃអាជីវកម្មរបស់អ្នក។ លើសពីនេះទៅទៀត ​ភាព​ជោគ​ជ័យ ក៏​អាស្រ័យ​លើ​ ការ​ជួលមនុស្សដែលត្រឹមត្រូវ  និង​ អភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារត្រឹមត្រូវ ដែរ​ ។ ម៉្យាង​វិញទៀត ភាព​ជោគជ័យ មិន​មែន​សំដៅ ត្រឹម​តែ​ខ្លួន​ឯង​រីក​ចម្រើន​​នោះ​ទេ តែ​ត្រូវ​ធានា​ថា ក្រុមហ៊ុន​និង​បុគ្គលិកទាំង​អស់ ទទួល​បាន​ការ​រីក​ចម្រើន និង​ភាព​សម្បូរ​សប្បាយ​ទាំង​អស់​គ្នា។

៣. ក្ដី​សុបិន្ត​

វាជាការបំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​ ឲ្យ​ពួកគេធ្វើ​ការ​ នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់។ ប៉ុន្តែ​សហគ្រិន​ខ្លួន​ឯង​ ក៏​ត្រូវ​បង្កើត​ ការ​ចង់​​បាន​​ដែល​ខ្លួន​ស្រឡាញ់​ដែរ ។ មាន​ន័យថា ភាព​ជោគជ័យ​របស់​យើង គឺ​ជាកា​របំផុស​គំនិត​ដែល​យើង​ស្រឡាញ់ ហើយ​អ្នក​ដ៏ទៃ​ពេញ​ចិត្ត​ លើការ​អនុវត្តន៍​តាម ។​

៤. លុយជួយ​មនុស្ស​​

ជាការ​ពិត​ណាស់ ដែល​បង្ហាញ​អំពី​ ទិដ្ឋភាព​ហិរញ្ញវត្ថុ​ ឆ្លុះ​បញ្ជាំង​ពី​ភាព​ជោគជ័យ ។ ជួន​កាល ភាព​ជោគជ័យ​ មាន​តម្លៃ​ច្រើន​ជាង ភាព​មាន​បាន ឬ​មាន​លុយ​ច្រើន ។ ភាព​ជោគជ័យ​ពិត​ប្រាកដ គឺ​ជា​ការ​ប្រើប្រាស់​លុយ​ទាំង​នោះ ដើម្បីជួយ​អ្នក​ដ៏ទៃ ។

ការ​ប្រើប្រាស់​ ទ្រព្យ​សម្បត្តិ​​ឲ្យ​ត្រឹម​ត្រូវ បាន​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ ដូច​ជា​ ការ​បង្កើត​ការងារ​ធ្វើ​  ការ​បង្កើត​ឱកាស​អាជីវកម្ម​​សម្រាប់​អ្នក​ដ៏ទៃ និង​នៅទីបំផុត​ទៅ នឹង​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ មាន​ការ​ផ្លាស់​ប្ដូរ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ ។

និយាយឱ្យចំទៅ លុយធ្វើឱ្យពិភពលោកវិល​បាន ប៉ុន្តែ ការទទួលបានជោគជ័យ ​ងាយ​ស្រួលបំផុត។ ភាព​ងាយ​ស្រួល​នោះ គឺ​​ប្រើប្រាស់​លុយ​​  សម្រាប់​បង្កើតឱកាសសម្រាប់មនុស្សផ្សេងទៀត។


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code