ហេតុអី​បាន​ជា​សហគ្រិន​ ត្រូវ​ស្រាវជ្រាវ​អំពី​តម្រូវ​ការ​ទីផ្សារ?​

April 19, 20201min864

ការ​ស្រាវជ្រាវ​ទីផ្សារ ឬ​ការ​វិភាគ​អំពី​តម្រូវ​ការ​ទីផ្សារ​សំខាន់​ណាស់​សម្រាប់​សហគ្រិន ព្រោះ​គាត់​ត្រូវ​ថ្លឹង​ថ្លែង​ គំនិត​​អាជីវកម្ម​ដែល​គាត់​បង្កើត​ឡើង និង​ប្រាក់​ចំណូល​ដែល​អាច​បង្កើត​ឡើង​ ​ក្នុង​ទីផ្សារ​នោះ​។​ ហេតុផល​នេះហើយ​ បាន​ជា​សហគ្រិន​ត្រូវ​ការ​ចំណាយ​ពេល​ស្រាវជ្រាវទីផ្សារ​ ​ហើយ​ពេល​ខ្លះ គាត់​ក៏​ត្រូវជួ​ល​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឲ្យ​គាត់​ក៏​មាន​ ព្រោះ​​គាត់​ត្រូវ​ដឹង​ថា​ ទីផ្សា​រនោះ​ ធំ​សម្រាប់​គាត់​គ្រប់​គ្រាន់​ឬទេ? ទីផ្សារ​នោះ មាន​សារៈ​សំខាន់​​សម្រាប់​ផលិតផល​ ឬ​សេវាកម្ម​​របស់​គាត់​កម្រិត​ណា? ជា​ពិសេស​អតិថិជន​នោះ ជា​អតិថិជន​ប្រកប​ដោយ​សក្ដានុពល ឬទេ?

ម៉្យាង​វិញទៀត កា​រស្រាវជ្រាវ​ទីផ្សារ​ គឺ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ចារិក​លក្ខណៈ​​របស់​អតិថិជន​គោល​ដៅ​ ថា​ពួក​គាត់​ហ៊ាន​ចំណាយ​លុយ​ ​កម្រិ​តណា​លើ​ ផលិត​ផល​និង​សេវាកម្ម​របស់​​ខ្លួន​ ។ ការ​ចំណាយ​នេះ គឺ​មាន​ទំនាក់ទំនង​​ផ្ទាល់ ដល់​ដំណើរ​​អាជីវកម្ម និង​និរន្តភាព​របស់​ក្រុមហ៊ុន ។​

មួយ​វិញ​ទៀត កា​រស្រាវជ្រាវ​ទីផ្សារ ក៏​បាន​បង្ហាញ​​អំពី​ទំនុក​ចិត្ត​ដល់​ដៃ​គូរ​សហការ​ ឬ​អ្នក​រួម​ទុន​ ថា​គំនិត​អាជីវកម្ម​របស់​យើង​រៀប​ចំ​បាន​ល្អ ឬ​អាច​និយាយ​បាន​​ថា ការ​បង្កើត​ចំណូល​អាច​ព្យាករណ៍​ទុក​មុន​បាន​ នៅ​ក្នុង​រយៈ​ពេល​វែង​។​

Free Books:

Guide to Writing Research Papers

The Market Research Toolbox

 


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code