ឱកាស​វិនិយោគ​ លើ​អាជីវកម្ម​​អ្នក​និពន្ធ​ពាណិជ្ជកម្ម​ (copywriter)

April 20, 20201min1026

អ្នក​និពន្ធ​ពាណិជ្ជកម្ម​ (copywriter)

បើ​សិន​ជា​អ្នក​ជំនាញ​និង​ទេពកោសល្យ​ លើ​ការ​សរសេរ​អត្ថបទ ដែលធ្វើ​ឲ្យ​សារធារណៈ​ចាប់អារម្មណ៍​ខ្លាំង  នោះការ​បង្កើត​អាជីកម្ម​ សរសរ​អត្ថបទ​បែប​ពាណិជ្ជ គឺ​ល្អ​និ​ងសាកសម​បំផុត​សម្រាប់អ្នក​ ។ ជំនាញ​នេះ មាន​តម្រូវ​ការ​ខ្លះ​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មមារ​ញឺក​ខ្លាំង​ ព្រោះ​គេ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន លើ​ការ​សិក្សារ​ស្រាវជ្រាវ​ថ្មី ឬ​ការ​បង្កើត​​ក្រុម​ការ​ងារ​ថ្មី។ អាជីវកម្ម​នេះ យើង​អាច​រក​លុយ​បាន​ច្រើន បើ​សិន​ជា​ យើង​មាន​ជំនាញ​ពិត​ប្រាកដ ​លើ​ការ​សរសេរ  លើក​ទឹក​ចិត្ត​អាន អ្នក​ស្ដាប់ ឬ​អ្នក​ទស្សនា​ ឲ្យ​ចូល​ចិត្ត​ខ្លាំង​។​

អ្នក​សរសេរ​អត្ថបទ​ពាណិជ្ជកម្ម​នេះ អាច​សរសរ​​​អត្ថបទ​ផ្សព្វផ្សាយ​តាម​គេហទំព័រ  និង​​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មនានា ។ ហើយ​តម្រូវការ​ លើ​អាជីវកម្ម​របៀប​នេះ មាន​តម្រូវ​ការ​ខ្ពស់ ទោះ​បី​មាន​​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ដែល​មាន​ជំនាញ​ស្រាប់ ក៏​មាន​តម្រូវ​ការ​ដែរ​។

ការ​បង្កើត​បណ្ដាញ​ និង​បង្កើត​ទំនាក់​ទំនង ​រវាង​​ក្រុមហ៊ុន​Design ​អ្នក​បោះ​ពុម្ភ​ផ្សាយ ភ្នាក់​ងារ​ផ្សាយ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទំនាក់ទំនង​សាធារណៈ គឺ​ជា​មធ្យោ​បាយ​មួយ​ល្អ​បំផុត ដែល​យើង​អាច​ទទួលបាន​​អតិថិជន​ កាន់​តែ​ច្រើន​។​

ការ​ទទួល​បាន​កម្រៃ​សេវាកម្ម គឺ​អាស្រ័យ​​អត្ថបទ​ដែល​រៀប​ចំ និង​ទំហំ​ការងារ ដែល​ជា​ទូទៅ​យើង​អាច​រក​កម្រៃ​បាន​ ៥០​ដុល្លារ​ក្នុង​មួយ​ម៉ោង ។ ក្នុងករណី​ យើង​មាន​ជំនាញ​ពិសេស​ជាង​គេ​ នោះ​យើង​នឹង​អាច​ទទួល​បាន​កម្រៃ​កាន់​តែ​ច្រើន​ និង​មាន​រយៈ​ពេល​វែង​ ។ ការ​វិនិយោគ​លើ​ អាជីវកម្ម អាច​ចំណាយ​ដើមទុន​ដំបូង​​ប្រមា ២ពាន់​៥​រយ​ដុល្លារ​អាមេរិក ៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code