១០​ ចំណុច ​​ធ្វើ​ឲ្យ​ សហគ្រិន​ជោគជ័យ​

April 18, 20203min652

ការ​ស្រាវជ្រាវ​ដោយ​សកលវិទ្យាល័យ​ Harward រក​ឃើញ​ថា​ កត្តា​១០​​យ៉ាង​ដែល​ធ្វើ​ ឲ្យ​សហគ្រិន​ម្នាក់​ឈាន​ទៅ​សម្រេច​គោល​គៅ​របស់​ខ្លួន​បាន​​ ដោយ​រលួន បើ​ទោះជា​មាន​ស្ថានការណ៍​អាក្រក់​កើត​ឡើង​ក៏​ដោយ​ ។ កត្តា​ទាំង​​១០​នោះ មាន​ដូច​ជា៖​

១. ស្វែង​រក​ឱកាស​៖ យើង​ត្រូវ​កំណត់​និង​ស្វែង​រក​ឱកាស​ដែល​ប្រកប​ដោយ​សក្ដានុពល​

២. មាន​ទស្សនៈ​វិស័យ លើ​ការ​គ្រប់​គ្រង​ឱកាស​ដែល​រក​បាន​​៖ មាន​ន័យ​ថា​ យើង​ត្រូវ​ចាត់​ចែង ការងារ​ទាំង​ក្នុង​និង​ខាង​ក្រៅ ឲ្យ​ធ្វើ​ការ​ជា​របៀប​មួយ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ទស្សនៈ​វិស័យ​អាជីវកម្ម​ និង​រៀប​របៀប​អនុវត្តន៍​។

៣. មាន​ទំនុក​ចិត្ត​ខ្ពស់ ទោះ​ក្នុង​ពេល​លំបាក​ក៏​ដោយ​៖ មាន​ន័យ​ថា​ យើង​ត្រូវ​អនុវត្តន៍​ លើ​សកម្មភាព​ទាំង​ឡាយ​ដែល​បាន​រៀប​ចំ​ហើយ​ ដោយ​ឆ្ពោះ​ទៅ​មុន​ជា​និច្ច​ ទោះ​បី​ជា​មាន​រឿង​មិន​​ល្អ​កើត​ឡើង​​ក៏​ដោយ​។

៤. ដឹក​នាំ​ក្រុម៖ យើង​ត្រូវ​កំណត់​ការងារ​សក្ដានុពល​​ ដោយ​ជ្រើស​រើស​ក្រុម​ការងារ​​ដែល​ឈាន​មុខ​មក​​អនុវត្តន៍ ដើម្បី​សម្រេច​តាម​គោល​ដៅ​ដែល​​យើង​បាន​កំណត់​ទុក។​

៥. សម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធិភាព៖ ការ​សម្រេច​​ដោយ​ទទួល​យក​ផល​ល្អ​ច្រើន​ជាង​ផល​អាក្រក់ ទោះ​​នៅ​ក្នុង​ស្ថាន​ភាព​ដែល​យើង​ទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់​ក៏ដោយ​។​

៦. ការ​កសាង​បណ្ដាញ៖ ចំណុច​នេះ​សំខាន់​ណាស់​ដែល​នាំ​ឲ្យ​មាន​ ការ​ចូល​រួម​ពី​ដៃ​គូរ​សហការ។

៧. ពិនិត្យ​មើល​និង​ការ​ត្រួត​ពិនិត្យ​លើប្រតិបត្តិការ៖ ការ​គ្រប់​គ្រង​ល្អ នឹង​នាំ​ឲ្យ​មាន​ភាព​រីក​ចម្រើន​សម្រាប់​ក្រុម​ហ៊ុន។

៨. ការ​លក់​ឲ្យ​ត្រូវ​ចិត្ត​អតិថិជន​ចង់​បាន​៖ មាន​ន័យ​ថា យើង​ត្រូវ​បង្កើត​ លំហូ​ការ​ងារ​មួយ​ ដែល​អតិថិជន​ត្រូវ​ការ​។​ និន្នាការ​នេះ នឹង​នាំ​​បង្កើត​ឲ្យ​មាន​ ទំនាក់ទំនង​រវាង​អតិថិជន​កាត់​តែ​ខ្លាំង ហើយ​ពួក​គេ​នឹង​ផ្សព្វផ្សាយ​បន្ត។​

៩. ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ៖ ការ​គ្រប់​គ្រង​បាន​ល្អ នឹង​នាំ​ឲ្យ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ពី ដៃ​គូរ​សហការណ៍​ ។​

១០. ការ​បង្កើត​រចនាសម្ព័ន្ធ​មួយ​ដែល​ងាយ​បត់​បែន​ នៅ​ក្នុង​កាលទេស​លំបាក៖ ចំណុច​នេះ មាន​ន័យ​ថា​ ការ​កែ​កម្រូវ​ភ្លាមៗ ​លើ​យុទ្ធសាស្ត្រ​ និ​ងរចនាសម្ព័ន្ធ​ នៅ​ក្នុង​ពេល​វេលា​លំបាក​ណា​មួយ​ ជា​ចំណុច​ពិសេស​គាំទ្រ​ដល់​ និរន្តភាព​របស់​ក្រុមហ៊ុន៕

Source: Harvard Business School Magazine

 

 

Free book:

85 Inspiring Ways to Market Your Small Business Inspiring

101 Small Business Ideas for Under 5000 dollars

1000 CEOs


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code