​ត្រូវបង្កើត​​វាសនា​សម្រាប់​ខ្លួ​ន​ឯង  កុំ​រងចាំ​អី!

January 30, 20212min556

ចំណុច​សំខាន់​៖

១. ចូរ​បញ្ចប់​ការងារ អ្វីដែលអ្នកចាប់ផ្តើម​

២. វិនិយោគការ​កសាង​បណ្តាញ  ​ចូល​រួម​ក្នុង​​សហគមន៍និង​កសាងទំនាក់ទំនង​សម្រាប់​ខ្លួន​ឯង​

៣. កុំប្រកួតប្រជែង ប៉ុន្តែ​រក​វិធី​ត្រួតត្រា

៤. មើលបញ្ហាថាជាឱកាស​

៥. វិនិយោគលើខ្លួនឯង

៦. មនុស្ស​ពូកែ​​ស្តាប់ប៉ុន្តែ​​គេ​ធ្វើ​ខ្លួន​ជា​មនុស្ស​ថ្លង់​

​អ្នកអស្ចារ្យ គឺ​គេ មិនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងទេ តែ​​ពួកគេចង់ត្រួតត្រា​។

មនុស្ស​មួយ​ចំនួន​ តែង​ចង់​ក្លាយ​ខ្លួន​ជា អ្នក​មាន​នៅពេល​ដែល​គេ​ ឈាន​ដល់​វ័យ​កណ្ដាល។ ប៉ុន្តែ​ដើម្បី​ក្លាយ​ខ្លួន​ដល់​ចំណុច​នេះ យើង​ត្រូវ​ត្រូវ​មាន​វិធីសាស្រ្ត​ដើម្បី​បង្កើត​ប្រាក់​ចំណូល​របស់​យើង។ មនុស្ស​មួយ​ចំនួន​ធ្វើ​បាន តែ​មនុស្ស​មួយ​ចំនួន​ទៀត ពិបាក​ឈាន​ដល់​ចំណុច​នេះ​ណាស់ ព្រោះ​គេ​បាន​ត្រឹម​តែ​និយាយ​ ឬ​ពួក​គេ​ស្ថិត​នៅ ក្នុង​ស្ថាន​ភាព​រង​ចាំ​ ពេល​មួយ​ជីវិត​របស់​គេ។

មាន​វិធីសាស្រ្ត​ ​​​៦​យ៉ាង ​​ដើម្បី​ បង្កើត​ជោគវាសនា​អ្នក​ដោយ​ខ្លួន​ឯង ឬ​ក្លាយ​ជា​​អ្នក​មាន​ ស្រប​តាម​គោល​បំណង​របស់​អ្នក។​

១. ចូរ​បញ្ចប់​ការងារ អ្វីដែលអ្នកចាប់ផ្តើម​

មនុស្ស​ជោគជ័យ​ បង្កើត​កាងារសម្រាប់​ខ្លួន​ឯង​ បន្ទាប់​មក​គេ​បញ្ជប់​វា​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត ចាប់​ផ្ដើម​ធ្វើ​រឿង​តិច​តួច ហើយ​បន្ទាប់​មក​ក៏​ឈប់ធ្វើ​វា ។ បើ​​យើង​បង្កើត​សកម្មភាព​ការងារ​រួច​ហើយ យើង​ត្រូវ​តែ​រក​វិធី​បញ្ចប់​វា ។ ការ​ធ្វើ​របៀប​នេះ ជា​គន្លឹះ​មួយ​ជួយ​ឲ្យ​អ្នក​សម្រេច​បំណង​ប្រាថ្នា​របស់​អ្នក​។​

២. វិនិយោគការ​កសាង​បណ្តាញ  ​ចូល​រួម​ក្នុង​​សហគមន៍និង​កសាងទំនាក់ទំនង​សម្រាប់​ខ្លួន​ឯង​

តាម​ពិត ក្លាយ​ខ្លួន​ជា​មនុស្ស​ពូកែ មាន​ន័យ​ថា យើង​ត្រូវ​ដឹង​អំពី​ចំណុច​ខ្វះ​ខាត​របស់​យើង ។ បន្ទាប់​មក កែ​ប្រែ​ចំណុច​ទាំង​នោះ ឲ្យ​ប្រសើរ​ដើម្បី​ពង្រឹង ទំនាក់ទំនង​របស់​​យើង ។​ បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ពូកែ​លើ​អ្វី​មួយ ចូរ​កសាង​បណ្ដាញ​ និ​ងទំនាក់ទំនង​លើ​ផ្នែង​ទាំង​នោះ ទើប​ជា​គន្លឹះ​ជួយ​សម្រេច​ក្ដី​ប្រាថ្នា​របស់​អ្នក ។​ មនុស្ស​ពូកែ មិន​អាច​រស់​នៅ​ក្នុ​ង​ភាព​ងងឹត​នោះ​ទេ។

៣. កុំប្រកួតប្រជែង ប៉ុន្តែ​រក​វិធី​ត្រួតត្រា

ចំណុច​នេះ ហាក់​ដូច​ជា​រឿង​កំប្លែង​ប៉ុន្តែ​វា​ជា​ការ​ពិត ។ ​អ្នកអស្ចារ្យ គឺ​គេ មិនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងទេ តែ​​ពួកគេចង់ត្រួតត្រា​។ ពួកគេមិន​ក្លាយជាមនុស្សតែម្នាក់គត់នៅក្នុងវិស័យ​ណា​មួយ​ ដែល​គេ​ចង់​បាន​ឬ​គេ​មាន​ជំនាញ​។

៤. មើលបញ្ហាថាជាឱកាស​

មនុស្ស​ពូកែ ពួគេ​មិន​ឃើញ​​បញ្ហា​ជា ឧបសគ្គ​នោះ​ទេ ពួ​ក​គេ​គិត​អំពី រក​វិធី​ដោះស្រាយ​បញ្ហា​ទៅ​វិញ​។ ពួក​គេ​ស្វែង​រក បញ្ហា​ដែល​អ្នក​ដ៏​ទៃ​ជៀសវាង ។ បន្ទាប់​មក គេ​ព្យា​យាម​ដោះស្រាយ​វា ដោយ​បង្កើត​ជា​គំនិត​ថ្មី ដែល​អ្នក​ដ៏ទៃ​ពិបាក​ធ្វើ។

៥. វិនិយោគលើខ្លួនឯង

មនុស្ស​ពូកែ​ គេ​តែង​វិនិយោគ​លើ​ការ​អប់រំ​ខ្លួន​ឯង ព្រោះ​ពួកគេ​ដឹង​ថា មាន​តែ​ការ​អប់រំ​ទេ ដែល​ជួយ​​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​បាន​។ ពួ​​​កគេ​គិត​ថា​ ការ​អប់រំ​ខ្លួន​ឯង ជា​ឧបករណ៍​ ឬ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជីវកម្ម​របស់​គេ​។​

៦. មនុស្ស​ពូកែ​​ស្តាប់ប៉ុន្តែ​​គេ​ធ្វើ​ខ្លួន​ជា​មនុស្ស​ថ្លង់​

ពួកគេដឹងថាអ្នកណាត្រូវស្តាប់និងអ្នកណាមិន​ត្រូវ​ស្តាប់ ។ ពួកគេ​ពូកែ​ព្រោះ​ គេ​ដឹង​ថា​ ពេលណាត្រូវស្តាប់និងពេលណា​មិន​ត្រូវ​​ស្តាប់។ អ្នក​អស្ចារ្យ​គឺ​គេ​ធ្វើ​​​​ថ្លង់​​​ចំពោះ​អ្នកដែលនិយាយថា​វាមិនអាចធ្វើបានទេ​។ កុំស្តាប់នៅពេលអ្នកផ្សេងទៀតនិយាយថាមិនអាចធ្វើបាន។ ​ព្រោះ​ពួកគេ​ ជឿថាអ្នកគឺជាមនុស្សតែម្នាក់គត់​ដែលអាចធ្វើឱ្យវាកើត​ឡើង​បាន។

យកគោលការណ៍​ នៃភាព​ជោគជ័យ​ទាំង​​នេះ នឹងជួយអ្នក​ បង្កើតជោគវាសនាផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើ​អ្នកមិនធ្វើ​អ្វី ដើម្បី​​ផ្លាស់ប្តូរទេ កុំសង្ឃឹមថា អ្នក​មាន​ របៀបរស់នៅ​ កាន់តែប្រសើរឡើង​ក្នុ​ង​ជីវិត​របស់​អ្នក​៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code