ទំនុកចិត្ត ជាគន្លឹះក្នុងការដោះស្រាយរាល់ឧបសគ្គ​ ដែល​យើង​កំពុងជួប​ប្រទះ

November 12, 2022
ទំនុកចិត្តគឺជាគន្លឹះក្នុងការដោះស្រាយរាល់ឧបសគ្គ​ ដែល​យើង​កំពុងជួប​ប្រទះ​។ នៅពេលអ្នកមានទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់អ្នក ហើយ​ វាជួយធ្វើឱ្យអ្នក ធ្វើ​អ្វី​ស្រប​ទៅ​តាម​ផែ​ន​ការ​របស់​អ្នក​។

ជំនាញ ៥ ជួយ​​អ្នក​ផ្តោតលើភាពជោគជ័យ

១. ទំនុកចិត្តខ្ពស់

២. ការលើកទឹកចិត្ត

៣. ត្រូវដឹងពីអាកប្បកិរិយារំខានខ្លួនឯង

៤. រក្សាការប្តេជ្ញាចិត្តរបស់អ្នកឱ្យរឹងមាំ

៥. ជឿជាក់ថាអ្នកនឹងទទួលជោគជ័យ

នៅពេលអ្នកនៅក្នុងពិភពជំនួញ ​អ្នកត្រូវ​ ធ្វើ​ការ​ឱ្យអស់ពីសមត្ថភាព។ ប៉ុន្តែភាពជោគជ័យរបស់អ្នកពេលខ្លះ​ វា​ទាក់​ទង និង​ដៃគូ​​ប្រកួតប្រជែង  ទីផ្សារនិងជំនាញផ្ទាល់ខ្លួនរបស់អ្នក។ ជំនាញ​ទាំង​នោះ​ មានសារៈសំខាន់ណាស់ក្នុងការធ្វើអោយអ្នកដើរលើផ្លូវ ទទួល​បា​ន​ជោគជ័យ​​។ នៅពេលអ្នកមានជំនាញត្រឹមត្រូវ អ្នកងាយនឹងអភិវឌ្ឍកម្លាំង និងសន្ទុះដែល​ទីផ្សារ​ត្រូវការ ដើម្បីទទួលបាន​ជោគជ័យ​។

ខាងក្រោមនេះ ជាជំនាញជីវិតដែលអ្នកពិតជាត្រូវផ្តោត ដើម្បី​​សំរេចបានជោគជ័យ៖

១. ទំនុកចិត្តខ្ពស់

ទំនុកចិត្តគឺជាគន្លឹះក្នុងការដោះស្រាយរាល់ឧបសគ្គ​ ដែល​យើង​កំពុងជួប​ប្រទះ​។ នៅពេលអ្នកមានទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់អ្នក ហើយ​ វាជួយធ្វើឱ្យអ្នក ធ្វើ​អ្វី​ស្រប​ទៅ​តាម​ផែ​ន​ការ​របស់​អ្នក​។ ​ពេល​ខ្លះ អ្នកគ្រាន់តែ សម្រាកមួយ​រយៈ​ពេល​ខ្លី ហើយ​ រក​វិធី​ ដោះស្រាយ​បញ្ហា​ ដែល​យើង​គិត​ថា បញ្ហា​នេះ មិន​មែន ជា​ឧបសគ្គ​ របស់​អ្នក​នោះ​ទេ​។

២. ការលើកទឹកចិត្ត

នៅពេលអ្នកចាប់ផ្តើមធ្វើការលើគំរោងណា​មួយ អ្នកមានអារម្មណ៍ថាមានការលើកទឹកចិត្ត​ ដោយ​​តាំង​ចិត្ត​ធ្វើ​ តាំងពីដំបូង។ ប៉ុន្តែការលើកទឹកចិត្តនេះ ចាប់ផ្តើមរសាត់ទៅឆ្ងាយជាមួយ និង​ពេលវេលាកន្លងផុតទៅ។ ដូច្នេះអ្នកត្រូវតែរកវិធីដើម្បីរក្សាការលើកទឹកចិត្តរបស់អ្នកឱ្យខ្ពស់ និង​មា​នការ​ប្ដេជ្ញា​ចិត្ត​ ក្នុងកា​រលើក​ទឹក​ចិត្ត​ ខ្លួន​ឯង​ ឲ្យ​បន្តរការងារ​នោះ​ជា​រៀង​ ដ៏រាប។

ពេល​ខ្លះ អ្នក​រក​វិធី បន្តរ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ដោយ​ការ​អាន​ សៀវភៅ និង​ ព្យាយាម​ទាក់ទង ជា​មួយ​និង​មនុស្ស​ដែល​ខិត​ខំ​ ប្រឹង​ប្រែង​ជួយ​យើង​ សម្រេច​នូវ​គោល​បំណង​របស់យើង ។

៣. ត្រូវដឹងពីអាកប្បកិរិយារំខានខ្លួនឯង

ការ​រស់​នៅ​ក្នុង​ជីវិត​ រៀង​រាល់​ថ្ងៃ ពេល​ខ្លះ អ្នក​មាន​ ការ​រំខាន​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ ឈប់ធ្វើការងារ​របស់​ខ្លួន​ឯង ។ នៅពេល​ដែល​ មានអារម្មណ៍​ លះបង់គោលដៅរបស់អ្នក អ្នកត្រូវ​រក ឬសគល់នៃបញ្ហាហើយដោះស្រាយវា។ ដោះស្រាយរាល់បញ្ហាយ៉ាងឆាប់រហ័ស ហើយវានឹងជួយអ្នកឱ្យឈានដល់គោលដៅរបស់អ្នកតាមវិធីប្រសើរជាងមុន។

៤. រក្សាការប្តេជ្ញាចិត្តរបស់អ្នកឱ្យរឹងមាំ

នៅពេលសំរេចគោលដៅរបស់អ្នកអ្នកត្រូវតាំងចិត្ត​ជាប់​ជានិច្ច។ អ្នក​មិន​គ្រាន់តែ កំណត់គោលដៅ​រួច​ហើយរង​ចាំ លទ្ធផល​នោះ​ទេ ។​ អ្នក​ ត្រូវខិតខំ ធ្វើ​ការងារ ដែល​លំបាក​​និង​សំខាន់​ជាច្រើន​ ដើម្បីសំរេចគោលដៅ ។ ​ព្រោះ​វា​ជា ជំនាញ គន្លឹះដែលនាំអ្នកទៅរកភាពជោគជ័យ ក្នុង​ជីវិត​។

៥. ជឿជាក់ថាអ្នកនឹងទទួលជោគជ័យ

អ្នកត្រូវមានចក្ខុវិស័យរឹងមាំនៅពេលឈានដល់គោលដៅរបស់អ្នក។ អ្នកត្រូវមើលយុទ្ធសាស្រ្តនិងគោលដៅរបស់អ្នកដោយសរសេរអ្វីគ្រប់យ៉ាងលម្អិត​ដើម្បីតាមដានគោលដៅរបស់​ខ្លួន​ឯង ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម