កម្ពុជា​ខាត​បង់២​ពាន់​លាន​ដុល្លា ពី​ការ​នាំ​ចេញ វត្ថុធាតុ​ដើម​មិន​ទាន់​កែ​ច្នៃ​

November 24, 2022
វិស័យ​កសិឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវ​ការ​ទុន​​យ៉ាង​ហោច​ណាស់ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ កសិឧស្សាហកម្ម​ គាំទ្រដល់​​ ការ​ផលិត​ដើម្បី​ជំនួស​ការ​នាំចូល​ និង​បម្រើ​ដល់​ការ​នាំ​ចេញ​។ ការ​លើកឡើង​ដោយ​សហគ្រាស់​ក្នុង​ជា​ច្រើន​ កត់​សម្គាល់​ថា នៅ​រយៈ​ពេល​៥​ឆ្នាំ​ក្រោយ វិស័យ​​កែច្នៃកម្ពុជា នឹង​មាន​ភាពប្រកួត​ប្រជែ​ង​ បើសិន​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​សម​ស្រប និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ជា​ដើម​។

ចំណុច​សំខាន់៖

  • សហគ្រាស​ដែល​ចុះបញ្ជីមាន​ជាង ៤ម៉ឺន​១ពាន់ ក្នុង​នោះ​ប្រមាណ ៨០% ​ផ្ដោតលើ​កា​រកែ​ច្នៃ​លើផ្នែក​កសិកម្ម​ បើ​យោង​តាម​ក្រសួង​សិប្បកម្ម​
  • សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើក​ឡើង​ថា កម្ពុជា​ខាត​បង់ទឹក​ប្រាក់ ២​ពាន់​លាន​ដុល្លា ពី​ការ​នាំ​ចេញ វត្ថុធាតុ​ដើម​មិន​ទាន់​កែ​ច្នៃ
  • ក្រសួង​កសិកម្ម​ រក​ឃើញ​ថា វត្ថុ​ធាតុ​ដើម​នាំ​ចេញ​ទៅក្រៅ​ប្រទេស​ មាន​ទំហំ​ ៧​លាន​តោន ក្នុង​នោះ​ ៣០​% នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ កាល​ពី ឆ្នាំ​២០១៩​

កម្ពុជា​ត្រូវ​បង្កើត​ គំរូ​កសិឧស្សាហកម្ម ជា​ចង្កោម​សហគ្រាស់ (SMEs Clusters) ​ហើយ​ត្រូវ​ធ្វើ​វា​ឲ្យ​ដំណើរ​ការ​។

វិស័យ​កសិឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវ​ការ​ទុន​​យ៉ាង​ហោច​ណាស់ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ កសិឧស្សាហកម្ម​ គាំទ្រដល់​​ ការ​ផលិត​ដើម្បី​ជំនួស​ការ​នាំចូល​ និង​បម្រើ​ដល់​ការ​នាំ​ចេញ​។ ការ​លើកឡើង​ដោយ​សហគ្រាស់​ក្នុង​ជា​ច្រើន​ កត់​សម្គាល់​ថា នៅ​រយៈ​ពេល​៥​ឆ្នាំ​ក្រោយ វិស័យ​​កែច្នៃកម្ពុជា នឹង​មាន​ភាពប្រកួត​ប្រជែ​ង​ បើសិន​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​សម​ស្រប និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ជា​ដើម​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​យល់​ថា កម្ពុជា​ត្រូវ​បង្កើត​ គំរូ​កសិឧស្សាហកម្ម ជា​ចង្កោម​សហគ្រាស់ (SMEs Clusters) ​ហើយ​ត្រូវ​ធ្វើ​វា​ឲ្យ​ដំណើរ​ការ​។

ជាក់​ស្ដែង បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បង្ហាញ​ថា សហគ្រាស​ចុះ​បញ្ជី មាន​ជិត ៤​ម៉ឺន​២ពាន់ ក្នុង​នោះ ជិត​៨០% ផ្ដោត​លើ​កា​រ​កែច្នៃ លើ​ផ្នែក​កសិកម្ម​។

កាល​ពី​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំ​ចេញ ផលិតផល​កសិកម្ម​ទៅ​ក្រៅ​ប្រទេស​ចំនួន ៧​លាន​តោន ក្នុង​នោះ​​ប្រមាណ ៤លាន​៨សែន​តោន នាំ​ចេញ​ផ្លូវការ​ និង​ជាង​ ២​លាន​តោន​ផ្សេង​ទៀត នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​បរទេស​ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ។

បរិមាណ​នាំ​ចេញ​ច្រើន​ជាង​គេ គឺ​កសិផល​ពាក់ព័ន្ធ​​និង​ដំឡូវ​មី ជាង​៣​លាន​តោន គ្រាប់​ស្វាយ​ចន្ទី ២០ម៉ឺន​តោន ពោតនាំ​ចេញ​ជិត ១២ម៉ឺន​តោន សណ្ដែក​សៀង​ជិត​​៦​ម៉ឺន​តោន ចេក​ជិត​១៦​ម៉ឺន​តោន និ​ង​ស្វាយ​ជិត​ ៦០​តោន ។

បញ្ហា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើក​ឡើង​ថា កម្ពុជា​ខាត​បង់ទឹក​ប្រាក់ ២​ពាន់​លាន​ដុល្លា ពី​ការ​នាំ​ចេញ វត្ថុធាតុ​ដើម​មិន​ទាន់​កែ​ច្នៃ​ទាំង​នោះ ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម