កម្ពុជា​នាំ​ចេញ​កន្ទេល​កក់​ តម្លៃ​ជិត​៩​ម៉ឺ​ន​ដុល្លា​រ​

November 22, 2022
យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បង្ហាញថា​ នៅ​ក្នុ​ង​ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា ជាពិសេស​​ ក្រុម​សហគមន៍​ជា​អ្នក​តម្បាញ អាច​​នាំ​ចេញ​កន្ទេលកក់​ទៅ​កាន់​ទីផ្សារ​​អន្តរជាតិ ក្នុង​នោះ កន្ទេល​កក់ មួយ​តោន​ លក់​បាន ៩៥០​ដុល្លា​រអាមេរិក ។

បរិមាណនាំ​ចេញ​កន្ទេល​កក់ នៅ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​ជាង ៩២​តោន ដែល​មាន​តម្លៃ​ជាង ៨ម៉ឺ​ន​​៧​ពាន់​ដុល្លា​រ​អាមេរិក ។

ខេត្ត​ដែល​មា​ន​សក្ដានុពល​ ផលិត​កន្ទេល​កក់​នៅ​កម្ពុជា មាន​ខេត្ត​កណ្ដាល ជា​ពិសេស​នៅក្នុង​ខ្សាច់​កណ្ដាល​ ដែល​ប្រជាជន​នៅ​ទីនោះ ​ប្រកប​មុខ​របរ​ត្បាញ​​កន្ទេល​កក់ សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ នេះ​បើ​យោង​តាម​​ សមាគម​អាជីវកម្ម​កន្ទេល​កក់​កម្ពុជា ។

ប្រទេស​ដែល​ទិញ​កន្ទេល​កក់ពី​កម្ពុជា មាន​ថៃ ជប៉ុន និង​អឺរ៉ុប ។

អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន

ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម