តើ​ក្រុម​ហ៊ុន​កម្ពុជា បាន​ប្រយោជន៍​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន?​

February 15, 2021
កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា និង​ភាគី​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ អំពី​​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ហើយ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ដើម​ឆ្នាំ​២០២១​ត​ទៅ ដែល​កិច្ច​ព្រមព្រៀង​នេះ ជា​កិច្ច​ព្រមព្រៀង​ដំបូង​បង្អស់​ និង​ធំ​បំផុត​សម្រាប់​កម្ពុជា ដែល​គ្រប់​ដណ្ដប់​លើ​ ពន្ធ​នាំ​ចេញ​នាំ​ចូល ជាង​ ១០៨០០ សម្រាប់​កម្ពុជា និង​ប្រមាណ ៩៥០០ ផ្សេង​ទៀត​ជា​ ពន្ធ​នាំ​ចេញ​នាំ​ចូល​សម្រាប់​ភាគី​ចិន​។​

តើ​ក្រុមហ៊ុន​កម្ពុជា ​បាន​ប្រយោជន៍អ្វី​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន?

ដោយ​ អាន ស៊ី​ថាវ

ECOPEDIA (ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា)

កាល​ពី​ឆ្នាំ​២០១៩ ភ្ញៀវ​ចិន​ មក​កម្ពុជា​មាន​ចំនួន​ប្រមាណ ២​លាន​​៣​សែន​នាក់​ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​កម្ពុជា ​​ប្រមាណ​​១​លាន​នាក់​ ចូល​មក​ដើម្បី​ធ្វើ​ជំនួញ​នៅ កម្ពុជា។ 

កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា និង​ភាគី​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ អំពី​​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ហើយ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ដើម​ឆ្នាំ​២០២១​ត​ទៅ ដែល​កិច្ច​ព្រមព្រៀង​នេះ ជា​កិច្ច​ព្រមព្រៀង​ដំបូង​បង្អស់​ និង​ធំ​បំផុត​សម្រាប់​កម្ពុជា ដែល​គ្រប់​ដណ្ដប់​លើ​ ពន្ធ​នាំ​ចេញ​នាំ​ចូល ជាង​ ១០៨០០ សម្រាប់​កម្ពុជា និង​ប្រមាណ ៩៥០០ ផ្សេង​ទៀត​ជា​ ពន្ធ​នាំ​ចេញ​នាំ​ចូល​សម្រាប់​ភាគី​ចិន​។​

ម៉្យាង​វិញ​ទៀត នៅក្នុង​​កិច្ច​ព្រមព្រៀង​នេះ បាន​ឯកភាព​គ្នា​លើ​ពន្ធ​នាំ​ចេញ​​នាំ​ចូល​ចំនួន​ ៣៤០​ផ្សេង​ទៀត ដែល​គ្រប់​ដណ្ដល់​ចាប់​ពី​សត្វរស់ ផលិតផល​សត្វ ត្រី និង​គ្រាប់​ធុញ្ញជាតិ។​

និយាយ​ដោ​យ​ខ្លី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ផ្ដល់​នូ​វការ​​អនុគ្រោះ​ពន្ធ​នាំ​ចេញនាំ​ចូល ចំនួន​៩៨% សម្រាប់​ភាគី​ចិន និង​​៩០%​ផ្សេង​ទៀត សម្រាប់​ភាគី​ប្រទេស​កម្ពុជា។ ក្រៅ​ពីនេះ ក៏​មា​ន​កា​រសម្របសម្រួល​ដល់ និតិវិធី​នាំ​ចេញ​នាំ​ចូល ការ​ដោះស្រាយ​វិវាទ និង​ការ​រៀង​ចំ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ដើម​ ។

បច្ចុប្បន្ន ចិន​ជា​ទីផ្សារ​​​នាំ​ចេញ​ទំនិញ​ធំ​ជាង​គេ​ទី​បួន សម្រាប់​ផលិតផល​កសិកម្ម​ធម្មតា​ និង​ផលិត​ផល​ដែលមាន​តម្លៃ​បន្ថែម​ទា​ប​របស់​កម្ពុជា។ ក្រៅពី​នេះ ទីផ្សា​រនាំ​ចេញ​សំខាន់​របស់​កម្ពុជា​មាន​សហរដ្ឋអាមេរិក ដែលមាន​ចំណែក​រហូត​ដល់​ជិត ៣០%  ជប៉ុន​ជិត​ ៨% និង​អាល្លឺម៉ង់ ជាង ៧% ដែល​សរុប​ទីផ្សារ​ទាំង​បី​នេះ មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លា​រអាមេរិក​ ។

ប៉ុន្តែ​បើ​និយាយ​អំពី កា​រនាំ​ចូល​វិញ ចិន​ជា​ប្រទេស​ធំ​បំផុត​ទីមួយ​ ដែល​នាំ​ចូល​ទំនិញ មក​កម្ពុជា​ដែល​មាន​តម្លៃ ជិត​ ៧៦០០ លាន​ដុល្លារ​អាមេរិក​កាល​ពីឆ្នាំ ២០១៩។ តួរ​លេខ មាន​ចំណែក​រហូត​ដល់​ជាង ៣៧% នៃ​ការ​នាំ​ចូល​ទំនិញ​សរុប របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កម្ពុជា​នាំ​ចេញទៅ ប្រទេស​ចិន​ ភាគច្រើន​បំផុត​ជា​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ទាប និង​ផលិតផល​កសិកម្ម​ធម្មតា ដូច​ជា​ ស្បែក​សត្វ រោម​សត្វ​សិប្បនិម្មិត ដែល​កម្ពុជា​នាំ​ចេញ ច្រើន​ជាង​គេ​ទៅ​ចិន ដែល​មាន​ចំណែក​រហូត​ដល់ ២៥% នៃ​ការ​នាំ​ចេញ​សរុប​ទៅ​ប្រទេស​ចិន​។

ផលិតផល​សំខាន់​ទីពីរ​ដែល​កម្ពុជា​ នាំ​ចេញ​ទៅ​ប្រទេស​ចិន មាន​សម្លៀក​បំពាក់​ ក្រណាត់​ដេរប៉ាក់ និង​ចាក់ ដែល​មាន​ចំនួន ជិត​២០% សមាមាត្រ​និង​តម្លៃ​ជិត ២៥០​លាន​ដុល្លា​រអាមេរិក​ តែ​កម្ពុជាវិញ​ បាន​នាំ​ចូល​ក្រណាត់​ដេរប៉ាក់​ពី​ចិន​វិញ ដែល​មាន​តម្លៃ ១៥០០ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កែ​ច្នៃ ភាគ​ច្រើន​ជា​ប្រតិបត្តិការ​កាត់​ដេរ​ធម្មតា​ ។

ផលិត​ផល​សំខាន់​ទី​បី គឺ​អង្ករ ដែល​មាន​ចំណែក​រហូតដល់​ជាង​ ១៥% នៃ​ការ​នាំ​ចេញ សរុប​ទៅ​ប្រទេស​ចិន​ ឬស​មាមាត្រ​ ១៥៦​លាន​ដុល្លារ​អាមេរិក​។

បន្ថែម​លើ​នេះ ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​កម្ពុជា ​​ប្រមាណ​​១​លាន​នាក់​ ចូល​មក​ដើម្បី​ធ្វើ​ជំនួញ​នៅ កម្ពុជា។ កាល​ពី​ឆ្នាំ​២០១៩ ភ្ញៀវ​ចិន​ មក​កម្ពុជា​មាន​ចំនួន​ប្រមាណ ២​លាន​​៣​សែន​នាក់​ ។​

តាម​ការ​ព្យាករណ៍​របស់​ធនាគា​រពិភពលោក​ប្រចាំ​កម្ពុជា​បង្ហាញ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន នឹង​ធ្វើ​ឲ្យ​ កា​រនាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន កើន​២៥% រី​ឯ​ កា​រនាំ​ចេញ របស់​ចិន​មក​កម្ពុជាវិញ នឹង​កើន​ឡើ​ង ២៣% ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម