ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុនតូច មាន​ការ​អភិវឌ្ឍ​តិចតួច?​

February 21, 2021
ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ប្រតិបត្តិការ​ទ្រង់ទ្រាយ​តូច​ជា​ច្រើន ហើយ​វត្តមាន​របស់​ក្រុមហ៊ុន​តូច​ៗ​ទាំង​នោះ ជា​មូលដ្ឋាន​រុញ​ កំណើន​ប្រាក់​ចំណូល និង​ការ​ជម្រុញ​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ ។

ដោយ​ អាន ស៊ី​ថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា)

ម្ចាស់​អាជីវកម្ម​តូច​ទាំង​នោះ ខ្វះ​ពេល​វេលា ព្រោះ​ម្ចាស់​អាជីវកម្ម​នានា​ ត្រូវ​​ធ្វើ​កិច្ច​ការ​ច្រើន​នៅ​តាម​ផ្ទះ ឬ​កិច្ច​ការ​គ្រួសារ ។​

ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ប្រតិបត្តិការ​ទ្រង់ទ្រាយ​តូច​ជា​ច្រើន ហើយ​វត្តមាន​របស់​ក្រុមហ៊ុន​តូច​ៗ​ទាំង​នោះ ជា​មូលដ្ឋាន​រុញ​ កំណើន​ប្រាក់​ចំណូល និង​ការ​ជម្រុញ​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ ។ នៅ​ប្រទេស​កម្ពុជា មាន​​សហគ្រាស់​មិនមែនកសិកម្ម មាន​ចំនួន ១,៤ លាន​​កន្លែង ដែល​ជា​ប្រភេទ​ អាជីវកម្មគ្រួសារខ្នាតតូច​បំផុត លើ​កា​រ​ផ្គត់​ផ្គង់​ទំនិញ ​និងសេវាកម្ម​ដែល​ភាគ​ច្រើន​ណនៅ​ជនបទ។

កា​រស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក ប្រចាំ​ឆ្នាំ​២០២០​ បង្ហាញ​ថា​ សហគ្រាស់​មិនមែន​កសិកម្ម​ទាំង​នោះ ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានដំណើរទៅមុខ។ សហគ្រាស់មិន​មែន​កសិកម្ម​ទាំង​អស់​នោះ បាន​បង្កើត​​ប្រភព​ចំណូល​ ១៧% នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​។

សកម្មភាព​សហគ្រាស់​មិន​មែន​កសិកម្មទាំង​អស់​នេះ ស្ថិត​នៅ​តំបន់ជាយ​​ក្រុង ២៣% និ​ង​នៅទីជនបទ​ ៦០% ។

ខ្វះការ​គាំទ្រ

សហគ្រាស់​គ្រួសារ​ក្រៅ​ពី​កសិកម្ម​នេះ ភាគ​ច្រើន​​ កម្លាំងពលកម្ម​​មាន​កា​រ​គាំទ្រ​តិច​តួច នៅក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។​ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ជួយ​ជ្រោមជ្រែង ឬ​ការ​អន្តរាគមន៍ពី​រដ្ឋាភិបាល​ អាច​បង្កើន​ផលិតភាព​ លើ​អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ ។

ការ​ជួយ​ទាំង​នោះ រួម​មាន​ កត្តា​ប្រាំ​យ៉ាង ទីមួយ ការ​បង្រៀន​ចិត្ត​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សង្គម​ឲ្យ​មាន​កម្រិត​ខ្ពស់ ទីពីរ ការ​ផ្ដល់​ផ្នត់​គំនិត​សហគ្រិន ទីបី យន្តការ​នៃ​ការធ្វើអាជីវកម្ម​កាន់​តែ​ប្រសើរ ទីបួន ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចល័ត និង​ទី​ប្រាំ គឺ​ឌីជីថលសម្រាប់​ការ​ប្រើប្រាស់​ ។

កត្តា​ទាំង​ប្រាំ​នេះ អាច​ជួយ​​បង្កើន​ផលិតភាព​សម្រាប់​អាជិវកម្ម​តូច​ ឬ​ក្រុមហ៊ុន​តូច​ៗ​ទាំង​អស់​ ដើម្បី​ភ្ចាប់​ទៅ និង​ទីផ្សារ និង​សង្វាក់​តម្លៃ​ឲ្យ​មាន​កម្រិតខ្ពស់ នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា។​

ប៉ុន្តែ កត្តា​របស់​ម្ចាស់​​អាជីវកម្ម​ខ្លួន​ឯង គឺ​ជា​ឧសគ្គ​រារាំង​ដល់​ ​លើ​យន្តការ​ទទួល​កិច្ជ​គាំទ្រ​ពី​រដ្ឋាភិបាល​ដែរ ក្នុង​នោះ រួម​មាន​ម្ចាស់​អាជីវកម្ម​តូច​ទាំង​នោះ ខ្វះ​ពេល​វេលា ព្រោះ​ម្ចាស់​អាជីវកម្ម​នានា​ ត្រូវ​​ធ្វើ​កិច្ច​ការ​ច្រើន​នៅ​តាម​ផ្ទះ ឬ​កិច្ច​ការ​គ្រួសារ ។​ យន្តការ​ទាក់ទាញ​ម្ចាស់​អាជីវកម្ម ឲ្យ​មក​ទទួល​ជំនាញ​ ដើម្បី​បង្កើន​ផលិតភាព​អាជីកម្ម​របស់​គេ ទំនង​ជា​រឿង​លំបាក ។

ខ្វះ​ការ​អភិវឌ្ឍ

នៅប្រទេស​កម្ពុជា មាន​សហគ្រិន​តិច​តួច​ប៉ុណ្ណោះ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បាន​លឿន ប្រសិន​បើ​ បាន​ទទួល​កា​រគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​​សម​ស្រប​មួយ​ ។ ការ​ស្រាវជ្រាវ​និង​ការ​វាយ​តម្លៃ​ជា​ច្រើន​ដោយ​ស្ថាប័ន​អភិវឌ្ឍ​នៅ​កម្ពុជា ធ្លាប់​បាន​បង្ហាញ​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពិត​ជា​ជំរុញ​ឲ្យ​សហគ្រិន អាច​រីក​លូតលាស​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់។ ប៉ុន្តែ​កម្មវិធី គាំទ្រ​ក្នុ​ង​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា ហាក់នៅ​មាន​កម្រិត​​ ។

ជំងឺ​កូវីដ​​១៩ ធ្វើ​ឲ្យ​សហគ្រាស់​ខ្នាត​តូចទាំង​អស់​ ងាយ​រង​គ្រោះ​​ ព្រោះ​សហគ្រាស់​ទាំង​នោះ​ គ្មាន​លក្ខណៈ​សម្បតិ្ត​​គ្រប់គ្រាន់​ដើម្បីទទួល​ជំនួយ​ពី​សង្គម​។ សហគ្រាស់​ខ្នាត​តូច​នៅ​កម្ពុជា​ទាំង​នោះ បង្កើត​ឲ្យ​​ឯកឯង ហើយ​នៅពេល​មាន​វិបត្តិ​ ក៏​សម្រេ​​ចចិត្ត​​ ផ្អាក​សកម្មភាព​ដោយ​ខ្លួន​ឯង​ដែរ ។

ជម្រើស​គោលនយោបាយ​ដែល​អាច​​គ្របដណ្តប់​​លើ​ភាព​រី​ក​ចម្រើន​របស់​សហគ្រាស់​ខ្នាត​តូច​បំផុត រួម​មាន​ ​ឧបករណ៍ហិរញ្ញប្បទាន ជាច្រើន ដូចជា​បទប្បញ្ញត្តិស្តីពីកម្ចីសម្បទាន ការធានា ឥណទាន ជំនួយ ឥតសំណង​ខ្នាត​តូច ឬ កម្មវិធី​ផ្គូរផ្គង​ជំនួយ​ខ្នាត​តូច​ ដើម្បីលើកទឹក​ចិត្ត ឱ្យ​សហគ្រាស ធុនមីក្រូ តូច និងមធ្យម បន្តប្រតិបត្តិការ និង​ វិនិយោគ​ លើ​អាជីវកម្ម​របស់​គេ ទោះ​​ក្នុង​ស្ថានភាព​អ្វី​ក៏​ដោយ​។​

តែ​យ៉ាង​ណា​ ជម្រើសគោលនយោបាយទាំងនេះ ត្រូវ​ផ្អែក​ទាំង​​ស្រុង​លើ​​សមត្ថភាព របស់ រដ្ឋាភិបាល និង អ្នកពាក់ព័ន្ធក្នុងស្ថាប័ន​ក្នុងការ អនុវត្ត កម្មវិធីគាំទ្រ ប្រកប ដោយប្រសិទ្ធភាព៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម