ផលិតកម្ម​ម៉ាស់ ចំណេញ​​ខ្លាំង​កំឡុងកូវីដ

March 12, 2021
នៅពេល​ដែល​កូវីដ បាន​រីក​រាល​ដាល​ជុំ​វិញ ពិភពលោក​ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ម៉ាស់​ មាន​បរិមាណ​ច្រើន​ ហើយ​ការ​ផ្គត់​ផ្គង់​វិញ មិន​អាច​ឆ្លើយ​តប​និង​​តម្រូវ​ការ​នោះ​បាន​ ។

ដោយ អាន ស៊ីថាវ

ECOPEDIA

  • កំឡុង​ពេល​កូវីដ តម្រូវការ​ម៉ាស់​មាន​កំណើន​ខ្លាំង ពេញ​ពិភពលោក
  • ជាង​៥០​ប្រទេស កំពុង​ផលិតម៉ាស់​ ដើម្បី​បំពេញ​តម្រូវ​ការ
  • ចិន​ជា​ប្រទេស​ផលិត​ម៉ាស់ ធំ​ជាង​គេ​ ហើយ​ក៏មាន​ ក្រុមហ៊ុន​ថ្មីៗជា​ច្រើន​ទៀត ងាកមក​ផលិត​ម៉ាស់ ក្នុង​នោះ មាន​ក្រុម​ហ៊ុន​​ឡាន BMW ដែរ

តម្លៃ​ម៉ាស់​ មុន​ពេល​កូវីដ មាន​តម្លៃ ២០០ ឬ​៣០០រៀល  តែ​ពេល​កូវីដ​ នៅពេល​ប្រទេស​ខ្លះ មាន​តម្លៃ​រហូតដល់ ៥ពាន់​រៀល​ ក្នុងមួយម៉ាស់។

នៅពេល​ដែល​កូវីដ បាន​រីក​រាល​ដាល​ជុំ​វិញ ពិភពលោក​ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ម៉ាស់​ មាន​បរិមាណ​ច្រើន​ ហើយ​ការ​ផ្គត់​ផ្គង់​វិញ មិន​អាច​ឆ្លើយ​តប​និង​​តម្រូវ​ការ​នោះ​បាន​ ។ បញ្ហា​នេះ បាន​ជម្រុញ​ឲ្យ​​ក្រុមហ៊ុន​មួយ​ចំនួន ដូច​ជា​ក្រុមហ៊ុន​ឡាន​ ជា​ដើម​ កំពុង​ផលិត​ម៉ាស់​ដោយ​ខ្លួន​ឯង ដើម្បី​ការពារ​ដល់​បុគ្គលិក​របស់​ខ្លួន ដែល​កំពុង​ធ្វើ​ការ​នៅ​ពាសពេញ​ពិភពលោក។​

រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ បាន​ផលិត​ម៉ាស់ សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ដើម្បី​​កាត់​បន្ថយ​ស្ថាន​ការណ៍​ដ៏​អាក្រក់ ពី​ការ​ឆ្លង​កូវី​​ដ​១៩ ទៅលើ​ពលរដ្ឋ។ ម៉្យាង​វិញ​ទៀត ការ​ផលិត​ម៉ាស់​នោះ ដើម្បី​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ជា​ប្រក្រតី​។​ នៅពេល​ចំ​ពោះ មុខ​នេះ តម្រូវ​ការ​​ម៉ាស់​ អាច​នឹង​ហក់​ឡើង​ដល់ រាប់​ពាន់​លាន​ម៉ាស់។​

ជា​លទ្ធផល​ តម្លៃ​​ម៉ាស់ នឹង​កើន​ឡើង​ខ្ពស់​។ តម្លៃ​ម៉ាស់​ មុន​ពេល​កូវីដ មាន​តម្លៃ ២០០ ឬ​៣០០រៀល សម្រាប់​​ម៉ាស់​មួយ តែ​ពេល​កូវីដ​ នៅពេល​ប្រទេស​ខ្លះ មាន​តម្លៃ​រហូតដល់ ៥ពាន់​រៀល​ ក្នុងមួយម៉ាស់។

ការ​ពាក់ម៉ាស់​ អាច​កាត់​បន្ថយ​នៃ​កា​រឆ្លង​កូវីដ​១៩ ដែល​ប្រទេស​ជា​ច្រើន លើក​ទឹក​ចិត្ត​ពលរដ្ឋ​ខ្លួន​ឲ្យ​ពាក់​ម៉ាស់​នៅពេល​ចេញ​ក្រៅ ដែល​ការ​ផ្គត់​ផ្គង់​ ជា​កាតព្វកិច្ច​​របស់​រដ្ឋាភិបាល ។ ដោយ​ឡែក​ក្រុមហ៊ុន​ អាកាសចរណ៍​ ក៏​មាន​ការ​ចែក​ចាយ​ម៉ាស់​ដោយ​មិន​គិត​ថ្លៃ នៅកំឡុង​ពេល​ហោះហើរ​។

ប្រទេស​​ជាច្រើន​នៅ​លើ​ពិភពលោក បាន​ដាក់​វិធា​នការ​ ចំពោះ​ការ​ផាក​ពិន័យ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន នៅ​ពេល​ដែល​មិន​បាន​ពាក់​ម៉ាស់​នៅ ទីសាធារណៈ ក្នុង​ប្រទេស​បារាំង ពិន័យ​រហូត​ដល់ ១៤៥ ដុល្លារ​​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ករណី។​

តើ​ប្រទេស​ណា​ខ្លួន​ដែល​ផលិត​ម៉ាស់?

កាលពី​ឆ្នាំ ២០១៩ ផលិតកម្ម​ម៉ាស់​របស់​ចិន មាន​បរិមាណ​​ ប្រមាណ ៥០% នៃ​ការ​ផ្គត់​ផ្គង់​ម៉ាស់​សរុប​របស់​ពិពលោក ប៉ុន្តែ នៅ​ឆ្នាំ​​២០២០ បរិមាណ​ផ្គត់​មាន​អត្រា​រហូត​ដល់ ៨៥% នៃ​ការ​ផ្គត់ផ្គង់​ម៉ាស់​ពិភពលោក​សរុប។ ផលិតកម្ម​ម៉ាស់​នៅលើ​ពិភពលោក មាន​តម្លៃ ៧៥ពាន់​លាន​ដុល្លារ​ នៅ​រយៈ​ពេល​​៦ខែ ឆ្នាំ​២០២០ ហើយ​កំណើន​នេះ រំពឹង​ថា​ នឹង​កើន​ ៥០% នៅ​រយៈ​ពេល​ ៧ឆ្នាំ​ក្រោយ​ នេះ​បើ​យោង​តាម​ WEF។

ចាប់​តាំ​ងពី កា​ររីករាល​ដាល​កូវីដ ក្រុមហ៊ុន​ជា​ច្រើន​​បាន​ចាប់​ផ្ដើម​ផលិត​ម៉ាស់ ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន​ឡាន BMW ​ដែល​ផលិត​ រាប់​លាន​ម៉ាស់​ សម្រាប់​បុគ្គលិក​របស់​ខ្លួន និង​ចូល​រួម​ទប់​ស្កាត់​ ការ​រីក​រាល​កូវីឌ១៩ ។​

តែ​យ៉ាង​ណា​ក៏​ដោយ សហគ្រាស់​ជាច្រើន​ កំពុង​ផលិត​ម៉ាស់ ដែល​ពុំ​អាច​ឆ្លើយ​តប​ទៅ​និង​បទដ្ឋាន​អន្តរជាតិ​បាន​ នៅ​ឡើយ​ ។ ប្រទេស​មួយ​ចំនួន បាន​បដិសេធ ​ឬ​ផ្អាក​ការ​នាំ​ចូល​ម៉ាស់ ដែល​គ្មា​ន​គុណភាព។

តើ​តម្រូវ​ការ​ម៉ាស់មាន​ប៉ុន្មាន? ការ​ផលិត​វិញ មាន​បរិមាណប៉ុន្មាន?

តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក រកឃើញថា​ តម្រូវ​ការ​ម៉ាស់​នៅ​លើ​ពិភពលោក មាន​ចំនួន ៨៩​លាន​ម៉ាស់​ក្នុង​មួយ​ខែ បើ​សិន​ជា​ ការ​រីក​រាល​កូវីឌ​នៅ​តែ​បន្តរ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ តម្រូវ​ការ​ស្រោម​ដៃ មាន​ចំនួន ៧៦លាន និង​ម៉ាស់​ការពារ​របាំង​មុខ មាន​ចំនួន ១.៦ លាន​។

សហរដ្ឋ​អាមេរិក បាន​ប្រើប្រាស់​ម៉ាស់ ៣០០​លាន​ម៉ាស់ នៅ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទប់ទល់​កូវីដ​១៩ ។ ក្រុមហ៊ុន​ផលិត​ម៉ាស់​នៅ​សហរដ្ឋ​អាមេរិក ដាក់​ផែន​ការ​ផលិត​ម៉ាស់​ឲ្យ​បាន ២​ពាន់​លាន​ម៉ាស់​នៅ​ឆ្នាំ​២០២១ ដោយ​ឡែក​ប្រទេស​ចិន​វិញ បាន​បង្កើន​ ផលិតកម្ម​របស់​ខ្លួន​ រហូតដល់ ១១៥​លាន​ម៉ាស់​ក្នុង​មួយ​ខែ​ ដែល​ផលិត​កម្ម​នេះ មាន​កំណើន​ ១២​ដង នៅពេល​កូវីដ​បាន​ចាប់​ផ្ដើម​។

ប៉ុន្តែ​ដំណើការ​ផលិតកម្ម​ម៉ាស់​រាំង​ស្ទះ​ដោយ​កត្តា​មួយ​ចំនួន បញ្ហា​នៅ​តាម​ព្រំដែន ខ្វះ​ក្រណាត់ ខ្វះ​អ្នក​បច្ចេក​ទេស​ដើម្បី​ត្រូត​ពិនិត្យ​ជា​ដើម ដែល​ធ្វើ​ឲ្យ​គុណភាព​ម៉ាស់ របស់​ក្រុមហ៊ុន​ខ្លះ នៅ​មាន​​កម្រិត​។​

តើ​ពិភពលោក កំពុង​ប្រើប្រាស់​ម៉ាស់​ប៉ុន្មាន​ប្រភេទ?

ក្រុមហ៊ុនផលិតនៅទូទាំងពិភពលោកកំពុងផលិត​ម៉ាស់ បីប្រភេទគឺ ទីមួយ ម៉ាស់​សម្រាប់​វះកាត់ ទីពីរ​ ម៉ាស់​ដែល​សំដៅ​លើ​ឧបករណ៍ដកដង្ហើម និង​​ម៉ាស់​ក្រណាត់​ដែល​គ្រប​លើ មុខ​និង​ច្រមុះ។

ម៉ាស់​សម្រាប់​ការ វះកាត់ត្រូវបានរចនាឡើងដើម្បីការពារអ្នកជំងឺពីការឆ្លងមេរោគក្នុងកំឡុងពេលវះកាត់​ ឧទាហរណ៍ប្រសិនបើវេជ្ជបណ្ឌិតក្អក កំពុង​ពេល​ប្រតិបត្តិការ។ ម៉ាស់​មួយ​ប្រភេទ​ទៀត គឺ​ជា​បំពង់​ស្រូប​ខ្យល់​ចេញ​ចូល និង​ម៉ាស់​ការពារ​ ការ​ឆ្លង​មេរោគ​តាម​ច្រមុះ​និង​មាត់​។​

អង្គការ​សុខភាព​ពិភពលោក WHO និយាយថាវិធីល្អបំផុតដើម្បីចៀសវាងការឆ្លងគឺត្រូវលាងដៃឱ្យបានញឹកញាប់និងចៀសវាង ការ​ប៉ះមុខរបស់អ្នក។ ម៉ាស់​នេះ​អាចជួយអ្នកបញ្ឈប់ការរីករាលដាលនៃមេរោគប៉ុន្តែ ការ​អនាម័យគឺជាគន្លឹះក្នុងការជៀសវាងពីការឆ្លង​ ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម