យ​ន្តការ​ក្រុមហ៊ុន លើ​ការ​ដោះស្រាយ​វិបត្តិ​កំឡុងពេល​កូវីឌ១៩

March 26, 2021
វិបត្តិ​បាន​អូស​បន្លាយ​ពេល​យ៉ាង​វែង​ រហូត​ដល់​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​ចំណាយ ដោយ​កែ​សម្រួល​ការងារ​តាម​រយៈ ការ​អនុញាត​​​​ឲ្យ​ឈប់​ពីការងារ​ ឬ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ ឬ​ការ​កាត់​បន្ថយ​ចំនួន​ម៉ោង ឬ​តាម​ការ​រំសាយ​បុគ្គលិក ។ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​កែ​សម្រួល​ លើ​ការ​រំសាយ​បុគ្គលិក និង​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើ​ការ​ ឬ​ប្រាក់ឈ្នួល​។​

ដោយ​ អាន ស៊ីថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា)

    • នៅកំឡុង​ពេល​កូវីឌ១៩ ក្រុមហ៊ុន​ប្រមាណ ២ភាគ​បី កាត់​បន្ថយ​ការ​ចំណាយ​ លើ​ការ​កម្រូវ​បុគ្គលិក
    • ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ ប្រមាណ​៨០% អះអាង​ថា​ ធ្លាក់​ចុះ​ប្រាក់​ចំណូល​
    • រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អនុវត្តន៍​គោល​នយោបាយ​​ជួយ​ អ្នក​ដែល​បាន​​ព្យួរការ​ងារ​ លើ​វិស័យ​កាត់​ដេរ និង​ទេសចរណ៍​

ក្នុង​ចំណោម​ ៥​គ្រួសារ មាន​៤​គ្រួសារ​ហើយ ដែល​​​និយាយ​ថា​ ការ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​មុន ឬ​គ្មាន​ប្រាក់​ចំណូល​ កាល​ពី​ខែ​មេសា២០២០ បើ​ធៀប​និង​ខែ​មុន​។

វិបត្តិ​បាន​អូស​បន្លាយ​ពេល​យ៉ាង​វែង​ រហូត​ដល់​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​ចំណាយ ដោយ​កែ​សម្រួល​ការងារ​តាម​រយៈ ការ​អនុញាត​​​​ឲ្យ​ឈប់​ពីការងារ​ ឬ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ ឬ​ការ​កាត់​បន្ថយ​ចំនួន​ម៉ោង ឬ​តាម​ការ​រំសាយ​បុគ្គលិក ។ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​កែ​សម្រួល​ លើ​ការ​រំសាយ​បុគ្គលិក និង​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើ​ការ​ ឬ​ប្រាក់ឈ្នួល​។​

កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២០ ក្រុមហ៊ុន​នៅ​កម្ពុជា​​ចំនួន ៣០% បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក ហើយ​បី​ខែ​ក្រោយ​មក ក្រុមហ៊ុន​ចំនួន ៣១% បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ទៀត ស្រប​ពេល​ដែល​វិបត្តិកូវីឌ​១៩​នៅ​តែ​បន្តរ។ ដោយ​ឡែក ក្រុមហ៊ុន​​ដែល​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ ឬ​ប្រាក់​ឈ្នួល​មាន​ ចំនួន​១៤% កាល​ពី​ខែ​កញ្ញា​​ឆ្នាំ​ ២០២០ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​ធនាគា​រពិភពលោក​ប្រចាំ​កម្ពុជា។​

យ៉ាង​ណា​ក៏​ដោយ​ ក្រុមហ៊ុន​ខ្លះ​​បាន​រក្សា​បុគ្គលិក​នៅ​ចំពេល​មាន​វិបត្តិ​ដោយ​សារ​តែ​ គោលនយោបាយ​លើក​​ទឹក​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ វិស័យ​ទេសចរណ៍ និង​វិស័យ​សម្លៀក​បំពាក់​ ដោយ​​​បាន​ផ្ដល់​​អត្ថប្រយោជន៍​ លើ​និកម្មភាព​ដល់​កម្មករ ដែល​ត្រូ​វ​បាន​ព្យួរ​ពី​ការ​ងារ។

ស្ថាន​ភាព​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​វិញ ក៏​ថយ​ចុះ​ដែរ ដោយ​ក្នុង​ចំណោម​ ៥​គ្រួសារ មាន​៤​គ្រួសារ​ហើយ ដែល​​​និយាយ​ថា​ ការ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​មុន ឬ​គ្មាន​ប្រាក់​ចំណូល​ កាល​ពី​ខែ​មេសា២០២០ បើ​ធៀប​និង​ខែ​មុន​។​

ផល​ប៉ះពាល់​នេះ ដោយ​សារ​តែ ក្រុមហ៊ុន​ខ្នាត​ធំ ចំនួន​៣៩​% បាន​រំសាយ​បុគ្គលិក និង​ក្រុមហ៊ុន​ខ្នាត​តូច​ ២៩%​ ក៏​បាន​រំសាយ​បុគ្គលិក។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម ចំនួន ២៥% បាន​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើការ​ និង​ប្រាក់​ឈ្នួល ហើយ​ក្រុមហ៊ុន​ខ្នាត​ធំ​ ប្រមាណ ១៥% ក៏​កំពុង​កាត់​បន្ថយ​ចំនួន​ម៉ោង​ការងារ​ដែរ​ កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០២០៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម