តើមានអ្វីកើតឡើង បើប្រទេសខ្លះមិនចាក់វ៉ាក់សាំង?

April 10, 2021
នៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន ដែល​មិន​ទទួល​បាន​ថ្នាំ​បង្ការ ​នោះ​មាន​ន័យ​ថា​ប្រទេស​នោះ​ប្រឈម​ ហានិភ័យ​កាន់​តែ​ខ្ពស់ ពី​អត្រា​នៃ​ការ​ឆ្លង និង​រាល​ដាល​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូវីដ​១៩។ តើ​អ្វី​ទៅ​ជា​វ៉ាក់សាំង?

ដោយ​ អាន​ ស៊ីថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា)

  • ការ​រាតត្បាត​នឹង​ធ្លាក់​ចុះ បើ​សិន​ជា​ពលរដ្ឋ​ទាំង​អស់​ មាន​សិទ្ធិទទួលបាន​​វ៉ាក់​សាំង​ស្មើគ្នា
  • រដ្ឋាភិបាល​កំពុង ដាក់​ចេញ​នូវ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ឆាប់​រហ័ស​ដែរ នៅ​ពេល​ចំពោះ​មុខ​នេះ
  • ការ​អនុវត្តន៍​ ការ​ពាក់​ម៉ាស់​នៅ​តែ​បន្តរ

គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពពេញលេញពីជំងឺរាតត្បាតទេលុះត្រាតែពិភពលោកទាំងមូលមានសុវត្ថិភាពទាំងអស់គ្នា៕

នៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន ដែល​មិន​ទទួល​បាន​ថ្នាំ​បង្ការ ​នោះ​មាន​ន័យ​ថា​ប្រទេស​នោះ​ប្រឈម​ ហានិភ័យ​កាន់​តែ​ខ្ពស់ ពី​អត្រា​នៃ​ការ​ឆ្លង និង​រាល​ដាល​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូវីដ​១៩។ តើ​អ្វី​ទៅ​ជា​វ៉ាក់សាំង? ​វ៉ាក់សាំងត្រូវបានបង្កើតឡើងដើម្បីបង្កើតការឆ្លើយតប ទៅ​និង​ភាពស៊ាំតាមរយៈ​អង្គបដិប្រាណដែលត្រូវបានបង្កើតឡើង​ របស់វីរុស។

មេរោគឆ្លងនេះ ងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈខ្យល់។ ​​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​នៅ​លើ​ពិភពលោកទាំង​អស់ នឹងមានសុវត្ថិភាព បន្ទាប់ពី មាន​ការ​ធានាថាប្រជាជននោះ ទទួល​បានថ្នាំបង្ការគ្រប់គ្រាន់។

តើរដ្ឋាភិបាលអាចកាត់បន្ថយហានិភ័យទាំងនេះយ៉ាងដូចម្តេច?

តើ​អាច​ទៅ​រួច​ទេ អំពី​ការ​បិទ​ព្រំដែន រវាង​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង និង​ប្រទេស​ដែល​មិ​ន​បាន​ចាក់​វ៉ាក់សាំង? កា​រ​រស់​នៅ​ដោយ​ឯកកោរ ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​ប្រទេស​នីមួយ​ត្រូវ​ ធ្វើ​ពាណិជ្ចកម្ម​រវាង​គ្នា​និង​គ្នា ។ ការ​​បើក​ចំហរ​សេដ្ឋកិច្ច​នេះ ប្រទេស​ទាំ​ង​អស់​បាន​ទទួល​បាន​ប្រយោជន៍​ទាំង​អស់​គ្នា។​

តែ​​​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​នេះ រដ្ឋាភិបាល​ត្រូវ​ជំរុញ កា​រ​ចាក់​វ៉ាក់សាំង ព្រោះ​ថា​វ៉ាក់សាំង ផ្ដល់នូវការ​បង្ការ​ដែល​មាន​ប្រសិទ្ធិភាព និង​​អា​ច​គ្រប់គ្រង​បាន​ចំពោះ វីរុស​ណា​មួយ​នោះ​។​ ប៉ុន្តែ​វ៉ាក់សាំង មិន​អាច​ទទួលបាន​គ្រប់គ្នា​ឡើយ​នៅពេល​នេះ ។

ដូច្នេះ ស្របពេល​ដែល​ប្រទេស​នានា​ រង់ចាំ​ទទួល​វ៉ាក់សាំង និង​ចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​ត្រូវ​តែ​អនុវត្តន៍​នូវ​វិធានការ​សាធារណៈ ​ដូច​ជា​ការ​ពាក់​ម៉ាស់ ការ​ការពារ​នានា ដើម្បី កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង។

មួយ​វិញ​ទៀត នៅពេលដែលមាន អត្រាកើនឡើងនៃការឆ្លង កើតឡើងខ្លាំង អាជ្ញាធរត្រូវតែចាត់វិធានការយ៉ាងរហ័សដើម្បីចាត់វិធានការ ទប់ស្កាត់ការកើនឡើង​នេះ ដូចជា​ ការដាក់ឱ្យនៅដាច់ពីគ្នាក្នុងលក្ខណៈភូមិសាស្ត្រ។ ​រដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នា – ជាសហគមន៍ពិភពលោកមួយដូច្នេះវាធ្វើការសម្រាប់មនុស្សគ្រប់គ្នា។

តើរដ្ឋាភិបាលគួរចាត់វិធានការបែបណាដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ?

រដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នាដើម្បីពង្រីកផលិតកម្មនិងការផ្គត់ផ្គង់វ៉ាក់សាំងជាសកលក្នុងរយៈពេលដ៏ខ្លីបំផុត។ វាចាំបាច់ណាស់ដែលប្រជាជនពិភពលោកភាគច្រើនអាចទទួលវ៉ាក់សាំងបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះតម្រូវឱ្យលុបបំបាត់ចោល “ជាតិនិយមវ៉ាក់សាំង” និងការទុកចោល។ វាក៏ចាំបាច់ត្រូវបង្កើនថវិកានិងការគាំទ្រដល់កន្លែងផលិតវ៉ាក់សាំងដែលមានស្រាប់និងកន្លែងថ្មីសម្រាប់ការផលិតវ៉ាក់សាំងនៅក្នុង​ង​ប្រទេស​កំពុងអភិវឌ្ឍន៍។

និន្នាការ​នេះនឹងកើតឡើងតាមរយៈការផ្ទេរបច្ចេកវិទ្យា និង​ការចែករំលែកកម្មសិទ្ធិបញ្ញា​​លើ​បច្ចេកទេស​ផលិត​វ៉ាក់សាំង។ នេះ​ជា​ដំណោះស្រាយ​ សកល​មួយ ដើម្បីធានាថាពិភពលោកទាំងមូលមានសុវត្ថិភាព។ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពពេញលេញពីជំងឺរាតត្បាតទេលុះត្រាតែពិភពលោកទាំងមូលមានសុវត្ថិភាពទាំងអស់គ្នា៕

សំគាល់៖​ ប្រភព​WHO និង​WEForum


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម