ទំនុកចិត្ត​វ៉ាក់សាំង​កូវីដ កើនឡើងធៀបនិង​ខែ​ធ្នូ​២០២០​

April 14, 2021
ការស្ទង់មតិថ្មី​​បំផុត របស់ Ipsos-Forum បង្ហាញថាទំនុកចិត្តលើវ៉ាក់សាំង COVID-១៩ នៅតែបន្តកើនឡើង ។​ ការ​ស្ទង់​មតិ​នោះ​ បាន​សម្ភាសន៍​មនុស្ស ១៣៥០០ នាក់​​ដែល​មាន​អាយុ​ក្រោម ៧៥​ឆ្នាំ កាល​ពី​កំឡុង​ខែ​កុម្ភះ ដែល​ពួក​គេ​ឆ្លើយ​ថា​ ពួក​គេ​នឹង​ទៅ​ចាក់​វ៉ាក់សាំង បើ​មាន​ការ​ផ្ដល់​ជូន​សមស្រប។​

ដោយ​ អាន ស៊ី​ថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ច​កម្ពុជា)

  • វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ទង់​មតិ​លើ​ប្រទេស​ចំនួន ១៥​រក​ឃើញ​ថា ទំនុក​ចិត្ត​វ៉ាក់​សាំង​កូវីដ​១៩ ប្រសើរ​ឡើង​ធៀប​និង​ឆ្នាំ​មុន​
  • ៨៩%នៃ​ប្រជាជន​ប្រស៊ីល ឆ្លើយថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ស្រប​ពេ​លដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ដែរ នៅ​ អ៊ីតាលី ចិន និង​ប្រទេស​អេស្បាញ​
  • ទំនុក​ចិត្ត​លើ​វ៉ាក់សាំង​ខ្ពស់​ជាង​គេ នៅ​ប្រទេស​អ៊ីតាលី ដែល​មាន​កំណើន​ ៣៦% បើ​ធៀប​និង​ខែ​ ធ្នូ​ឆ្នាំ ២០២០

ការ​ស្ទង់​មតិ​ដោយ WEF រក​ឃើញ​​ថា ក្រៅពីពលរដ្ឋ​​មាន​​ទំនុកចិត្តលើការចាក់វ៉ាក់សាំង តែ​ពួកគេ​ថែម​ទាំង​និយាយ​ទៀត​ថា​ គេ​មិ​ន​ខ្លាច​ទាល់​តែ​សោះ។

ការស្ទង់មតិថ្មី​​បំផុត របស់ Ipsos-Forum បង្ហាញថាទំនុកចិត្តលើវ៉ាក់សាំង COVID-១៩ នៅតែបន្តកើនឡើង ។​ ការ​ស្ទង់​មតិ​នោះ​ បាន​សម្ភាសន៍​មនុស្ស ១៣៥០០ នាក់​​ដែល​មាន​អាយុ​ក្រោម ៧៥​ឆ្នាំ កាល​ពី​កំឡុង​ខែ​កុម្ភះ ដែល​ពួក​គេ​ឆ្លើយ​ថា​ ពួក​គេ​នឹង​ទៅ​ចាក់​វ៉ាក់សាំង បើ​មាន​ការ​ផ្ដល់​ជូន​សមស្រប។​

តើ​ពលរដ្ឋ​ប្រទេសណា ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ជាង​គេ លើ​វ៉ាក់សាំង?

ទីមួយ៖ ទំនុក​ចិត្ត​ខ្ពស់​បំផុត មាន​ ប្រេស៊ីល (៨៩%) អ៊ីតាលី (៨៥%) ចិន (៨២%) អេស្បាញ (៨២%) ម៉ិចសិក (៨០%) និង​កូរ៉េខាងត្បូង (៨០%)

ទីពីរ៖ ទំនុក​ចិត្ត​ខ្ពស់​កម្រិត​មធ្យម មាន​ កាណាដា (៧៩%) អូស្រ្តាលី (៧៨%) ជប៉ុន​ (៧៤%) និ​ង​អាឡឺម៉ង់ (៧៤%)

ទីបី៖ ទំនុក​មធ្យម មាន​សហរដ្ឋអាមេរិក (៦៥%) អាហ្រិក​ខាង​ត្បូង (៦៥%) និង​បារាំង (៥៩%)

ទីបួន៖ ទំនុក​ចិត្ត​ទាប គឺ​នៅ​រុស្សី (៤២%)

តើ​ពលរដ្ឋ​ប៉ុន្មាន​នាក់​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង?

នៅ​ចក្រភពអង់គ្លេសមានការរីកចម្រើន ស្របពេលដែល ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ យោងតាមសេវាសុខភាពជាតិរបស់ប្រទេស​នេះ មាន​​ប្រជាជនដែលត្រូវទទួល​វ៉ាក់សាំង មាន​ដល់ ១៧.១៧៩.៤៩១ នាក់នៅដំណាច់ខែកុម្ភៈ។ ​នោះមានន័យថាប្រហែលមួយភាគបីនៃប្រជាជនអង់គ្លេសត្រូវបានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ឬ​ប្រមាណ ៣៣%​នៃ​ប្រជាជន​សរុប។

​នៅសហរដ្ឋអាមេរិក​វិញ មាន​អត្រា​ ១៤% ។ ប្រេស៊ីល កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី រុស្ស៊ីនិងអេស្បាញ គឺស្ថិតនៅចន្លោះពី ៣% ទៅ ៥% នៃ​ប្រជាជន​សរុប នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Oxford ដកស្រង់សម្តីដោយ Ipsos

នៅ​ប្រទេស​ផ្សេងទៀតជុំវិញពិភពលោក ក៏​មាន​ការទទួលយកវ៉ាក់សាំងក៏កំពុងកើនឡើងផងដែរ។

ការចាក់វ៉ាក់សាំង បង្ហាញអំពី ការថយចុះអត្រានៃការឆ្លងមេរោគ ការចូលមន្ទីរពេទ្យ​និង​ការស្លាប់នៅប្រទេសជាច្រើននៅ​លើ​ពិភពលោក។ ការ​ស្ទង់​មតិ​នោះ ពលរដ្ឋ​ឆ្លើយ​ថា ក្រៅពី ពួក​គេ​មាន​ ទំនុកចិត្តលើការចាក់វ៉ាក់សាំង ពួកគេ​ថែម​ទាំង​និយាយ​ទៀត​ថា​ គេ​មិ​ន​ខ្លាច​ទាល់​តែ​សោះ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម