ហ្វីលីពីន​ជា​ប្រទេស​ទីមួយ បាន​កម្ចី​ទិញ​វ៉ាក់សាំង​កូវីដ​ពីADB

April 15, 2021
ហ្វីលីពីន​​ជា​ប្រទេស​ទី​មួយ ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​យក​ទៅ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ។ ទឹក​ប្រាក់​កម្ចី​នោះ មាន​តម្លៃ​៤០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​និង​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ។

ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​​អាស៊ាន​មួយ​ចំនួន​ ដែល​មាន​​អត្រា​​ឆ្លងមេរោគ កូវីដ១៩ ខ្ពស់​បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ហ្វីលីពីន​​ជា​ប្រទេស​ទី​មួយ ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​យក​ទៅ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ។ ទឹក​ប្រាក់​កម្ចី​នោះ មាន​តម្លៃ​៤០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​និង​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ។

ការ​គាំទ្រ​របស់​ធនាគា​រអភិវឌ្ឍ​អាស៊ី​នេះ ជា​ដំណោះ​ស្រាយ​បន្ទាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បីធានា​ ​និង​ចាក់​វ៉ាក់សាំង​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ទាំង​អស់ ជា​ពិសេស​​សម្រាប់​អ្នក​ងាយ​រង​គ្រោះ​ដូច​ជា​ អ្នក​ធ្វើការងារ​ជួរ​មុខ មនុស្ស​ចាស់​ជរា ពលរដ្ឋ​ក្រីក្រ និង​​ក្រុម​អ្នក​បាត់​បង់​ឱកាស​សេដ្ឋកិច្ច។

ប្រធានធនាគារ ADB លោក Masatsugu Asakawa មានប្រសាសន៍ថា វ៉ាក់សាំង COVID-១៩ មានសារៈសំខាន់ក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចហ្វីលីពីន ការកសាងជីវភាពឡើងវិញ និងការងារដែលមានគុណភាពឡើងវិញ។ ជាមួយនឹងហិរញ្ញប្បទាននេះ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាយាមជួយប្រទេសនេះអាច ជួយសង្គ្រោះជីវិត​មនុស្ស និងអនុញ្ញាតឱ្យប្រជាជនហ្វីលីពីនវិលត្រឡប់ទៅរកជីវិតធម្មតាវិញឱ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​សមាជិក​​​អាស៊ាន​ចំនួន ដែល​មាន​ការឆ្លងមេរោគ កូវីដ១៩ ​ខ្ពស់​បំផុត​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មានករណីឆ្លងជាង ៦០០.០០០ ករណីគិតត្រឹមថ្ងៃទី ១១ ខែមីនា​២០២១៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម