លោក ហ៊ីង​ ថូរ៉ាស៊ី៖ ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ថ្មី​

June 17, 2022
កា​រវិនិយោគ​ផ្ទាល់​ពី​បរទេស​ ជា​មូលដ្ឋាន​សេដ្ឋកិច្ច​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ ។ ​នៅ​រយៈ​​ពេល​បី​ខែ​ដើម​ឆ្នាំ​​២០២២​ ទំហំ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ មាន​តម្លៃ​២ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក​ លើ​គម្រោង​វិនិយោគ​​សរុប​ចំនួន ៤៣​គម្រោង។

ភាគ​ច្រើន​នៃ​គម្រោង​វិនិយោគ​នោះ ផ្ដោត​លើ​រោង​ចក្រ​កាត់​ដេរ ការ​កែច្នៃ​ចំណី​អាហារ និង​ការ​ផលិត​សម្បក​កង់​ឡាន ​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ​ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នោះ មាន​ប្រមាណ​២០% ចូល​នៅ​ក្នុង​វិស័យ​ធនាគារ ។

លោក​ ហ៊ី​ង​ ថូរ៉ាស៊ី សាស្រ្តាចារ្យ​សេដ្ឋកិច្ច យល់​ថា ​«ពេល​យើង​ទទួល​លំហូរ ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ពេល​នោះ ​​វា​នឹង​ជួយ​​បង្កើន​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង។ វា​នឹង​ជួយ​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ និង​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ»។

តាម​ការ​ប៉ាន់ស្មាន កម្ពុជា​ត្រូវ​ការ​ថវិការ​យ៉ាង​ហោច​ណាស់ ជិត​២​ពាន់​លាន​ដុល្លារ ដើម្បី​កសាង ស្ពាន ថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ។ កត្តា​នេះ នឹង​ជួយ​គាំទ្រ​ ដល់​ការ​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​​៧%​ប្រចាំ​ឆ្នាំ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ បាន​យ៉ាង​ឆាប់​រហ័ស៕​

អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន

ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម