ផ្នត់​គំនិត​យុវជន​ លើ​ការ​អភិវឌ្ឍ​​កម្ពុជា

June 18, 2022
មូលហេតុ​សំខាន់​ដែល​​កម្មវិធី​យើង​យក​ប្រធាន​បទ​នេះ​មក​ជជែក​ ដោយ​សារ​តែ យុវជន​កម្ពុជា ដែល​ពេញ​​វ័យ​អាច​ធ្វើ​ការ​បាន មាន​ច្រើន បើ​ធៀប​ទៅនិង​ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ។

តើ​យុវជន​យល់​បែប​ណា​ចំពោះ​ ផែន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា?

មូលហេតុ​សំខាន់​ដែល​​កម្មវិធី​យើង​យក​ប្រធាន​បទ​នេះ​មក​ជជែក​ ដោយ​សារ​តែ យុវជន​កម្ពុជា ដែល​ពេញ​​វ័យ​អាច​ធ្វើ​ការ​បាន មាន​ច្រើន បើ​ធៀប​ទៅនិង​ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ។ ម៉្យាង​វិញទៀត ក្រុមយុវជនទាំង​នោះ មាន​សិទ្ធិ​អាច​ជ្រើសរើស នយោបាយ​មួយ ដើម្បី កសាង​ និង​ អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​ស្រប​តាម ការ​ចង់​បាន​របស់​ពួក​គេ ។

ការ​ស្រាវជ្រាវ​​មួយ​ចំនួន ដែល​ធ្លាប់​​​បង្ហាញ​អំពី ការ​រំពឹង​ទុក​របស់យុវជន​កម្ពុជា ក្នុង​ន័យ​អភិវឌ្ឍ​សេដ្ឋកិច្ច ពី​គណបក្ស​នយោបាយ ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ មិន​មែន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ​ គឺ​គ្រប់​ប្រទេស​​ទាំង​អស់​នៅ​លើ​ពិភពលោក ដែល​មានចំនួន​យុវជន​ច្រើន គឺ​គណបកក្ស​នយោបាយ​នៅ ​ប្រទេស​នោះ​ត្រូវ​ រៀប​ចំ​នយោបាយ​របស់​ខ្លួន ដើម្បី​អនុវត្តន៍ ដើម្បីឲ្យ​កម្លាំង​យុវជន​នោះ​ចូល​រួម នៅក្នុង​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​​ ឲ្យ​ស្រប​ទៅ នឹង​ឆន្ទៈ​របស់​យុវជន​។

នៅប្រទេស​កម្ពុជា យុវជន​ជាង ៦៥% ជា​យុវជន​ដែល​អាច​បោះឆ្នោត​បាន ហើយ​ពួគ​គាត់​មាន​អាយុ​ក្រោម ៣៥ឆ្នាំ ហើយ​ក្រុម​​​យុវជន​ប្រភេទ​នេះ តែង​សម្លឹង​មើល​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អតីតកាល និង​តែង​រំពឹង​ទុក​​​ច្រើន​ ពី​រដ្ឋាភិបាល​ឲ្យ​ជួយ​​ពួក​គាត់​ នូវ​អនាគត​កាន់​តែ​ប្រសើរ​ក្នុង​កា​ររស់​នៅ​ ។ ក្រុម​យុវជន​ពេល​ខ្លះ គេ​មាន​មហិច្ចតា​ខ្លាំង​ជាង​ ឪពុក​ម្ដាយ​របស់​គេ​ដោយ​សារ​តែ​ការ​អប់រំ ​ក្នុង​នោះ​យុវជន​ ចង់​បាន​ ឱកាស​ការងារ​ឲ្យ​កាត់​មាន​គុណភាព ហើយ​ពេល​ខ្លះ គេ​ចង់​ឃើញ កំណែទម្រង់​ប្រកប​ដោយ​ផ្លែផ្កា ការ​គោរព​ច្បាប់ ស្រឡាញ់​បរិស្ថាន ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​ឲ្យ​មាន​​យុត្តិធម៌សង្គម​​ជា​ដើម។

ដោយ​ឡែក​បើ​និយាយ​អំពី គណបក្ស​នយោបាយ​វិញ ទោះ​នៅ​ប្រទេស​ណា​ក៏​ដោយ​ គឺ​តែង​តែ បញ្ចេញ​ព័ត៌មាន​ អំពី​ នយោបាយ​ និង គោលនយោបាយ​​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​​ ឲ្យ​យុវជន​បាន​ដឹង​ ប៉ុន្តែព័ត៌មាន​ដែល​យុវជន​ទទួល​​យក​បាន​នោះ ពេល​ខ្លះ ទទួលបាន​​ច្រើន​ លើស​ពី​ការ​រំពឹង​ទុក​ដោយ​សារតែ បច្ចេកវិទ្យា​កាន់​តែ​ទំនើប ដែល​​ការ​ចែកចាយ​ព៏ត៌មាន​នោះ មាន​​ប្រទេស​សមាជិកអាស៊ាន​ភាគ​ច្រើន តែង​ព្រួយ​បារម្មណ៍​អំពី​គុណភាព​ព័ត៌មាន ឬ​ព៏ត៌មាន​មិន​ពិត​ជា​ដើម ដែល​ជា​ឧបសគ្គ​​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ទៅ​វិញ​។

ខ្ញុំ​ចង់​បញ្ជាក់​មួយ​ជ្រុង​ទៀត អំពី​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​យក​​ទៅ​ទាក់​ចិត្ត​យុវជន​នោះ គឺ​គោលនយោបាយ​គាំទ្រ​​នូវ​សន្តិភាព ​គោលនយោបាយ​ធានា​នូវ​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​មូលដ្ឋាន​សំខាន់​ទ្រទ្រង់​ដល់​ សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​​កម្ពុជា ដែល​ពេញ​កម្លាំង​​អាច​ធ្វើ​ការបា​ន ។

ម៉្យាង​វិញ​ទៀត ការ​សិក្សា​របស់​វិទ្យាស្ថាន​​គោលនយោបាយ​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបុរី ដែល​ផ្សាយ​កាល​ពី​ឆ្នាំ​​២០១៧ បាន​បង្ហាញ​ថា​  អ្នក​បោះឆ្នោត​​នា​ពេល​នេះ គាំទ្រ​ដល់​គណបក្ស​​នយោបាយណា​មួយ​នោះ មិន​មែន​ស្ថិត​លើ​ជំនឿ​​ដោយ​គ្រាន់​តែ​និយាយ​ដូច​មុន​ទៀត​ទេ តែ​យុវជន​ នឹង​គាំទ្រ​ដល់​ គណបក្ស​នយោបាយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់ ក្នុង​ន័យ​លើក​កម្ពស់​ជីវភាព​រស់​នៅ​​របស់​គេ​ និង​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ ។

ការ​សិក្សា​ដដែល​បានសន្នត​ថា​ យុវជន​ដែល​រស់​​នៅ​ទី​ប្រជុំ​ជន ភាគ​ច្រើន​ចង់​បាន​ការងារ​ តែ​យុវជន​ដែល​រស់​នៅ​ជនបទ​វិញ ចង់​បាន​​នូវ​ទីផ្សា​កសិផល​របស់​គាត់ ឲ្យមាន​ស្ថិរភាព​និង​ថ្លៃ​កាត់​តែ​ខ្ពស់ ដែល​ពួកគាត់​មិន​ចាំ​បាច​ធ្វើ​ការ​ងារ​ចំណាក​ស្រុក​មក​ទីក្រុង ឬ​ទៅ​ក្រៅ​ប្រទេស​​។ ម៉្យាង​វិញ​ទៀត​​ ការ​បង្កើន​ការ​កសាងផ្លូវ​ជន​បទ ការផ្គត់ផ្គង់​អគ្គិសនីគ្រប់គ្រាន់ និង​​​ការ​បង្កើន​​ការ​ព្រឹង​ប្រសិទ្ធិភាព​ប្រព័ន្ធ​ស្រោចស្រព្វ គឺ​ជា​គោល​នយោបាយ​ដែល​គណបក្ស​ជាប់​ឆ្នោត​កំពុង​ធ្វើ ដើម្បី​បំពេញ​ចិត្ត​ដល់​យុវជន​ និង​ការ​រំពឹង​ទុក​របស់​គេ​ ៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម