អង្គការ​សង្គម​ស៊ីវិល​ជាង​៧០% ធ្វើ​សកម្មភាព​អភិវឌ្ឍ

June 18, 2022
វិស័យ​អង្គការ​នៅ ​កម្ពុជា ​មាន​ភាព​រស់​រវើក​ ប៉ុន្តែ​​បើ​តាម​ការ​អង្កេត​របស់​ កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ​​ មូលដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​នេះ នៅ​កម្រិត​មូលដ្ឋាន​​ ហាក់​នៅអន់​ខ្សោយ​នៅឡើយ​។ អង្គការ​សហគមន៍​ដែល​មាន​មូលដ្ឋាន​នៅ​តាម​សហគមន៍​ជា​ច្រើន​ តែង​ពឹង​លើ​ជំនួយ​ពី​ក្រៅ​ ដោយ​មិន​មែន​​កើត​ចេញ​ពី ការ​ចង់​បាន​របស់​​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​ឡើយ ។

​វត្តមាន​​សង្គម​ស៊ីវិល លើ​​ដំណើរ​ការ​អភិវឌ្ឍ​​កម្ពុជា

ដោយ​លោក អាន ស៊ីថាវ និពន្ធនាយក ECOPEDIA

វិស័យ​អង្គការ​នៅ ​កម្ពុជា ​មាន​ភាព​រស់​រវើក​ ប៉ុន្តែ​​បើ​តាម​ការ​អង្កេត​របស់​ កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ​​ មូលដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​នេះ នៅ​កម្រិត​មូលដ្ឋាន​​ ហាក់​នៅអន់​ខ្សោយ​នៅឡើយ​។ អង្គការ​សហគមន៍​ដែល​មាន​មូលដ្ឋាន​នៅ​តាម​សហគមន៍​ជា​ច្រើន​ តែង​ពឹង​លើ​ជំនួយ​ពី​ក្រៅ​ ដោយ​មិន​មែន​​កើត​ចេញ​ពី ការ​ចង់​បាន​របស់​​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​ឡើយ ។

ប៉ុន្តែ​មាន​ការ​អង្កេត​កាល​ពី​ឆ្នាំ​២០០០​ ​អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​​ នៅ​តែ​ប្រើ​របៀ​ប​ធ្វើ​ការ​ ក្នុ​ងទម្រង់​ជា​​​កា​រសង្រ្គោះ​មនុស្ស​ធម៌​ ជា​ជាង​ការ​អភិវឌ្ឍ​រយៈ​ពេល​វែង​។ តែ​បច្ចុប្បន្ន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ បាន​ធ្វើ​ការងារ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ នៅ​ក្នុង​កម្មវិធី​ជា​ច្រើន បើ​ទោះ​ជា​​​កម្មវិធី​​នោះ កំពុង​អនុវត្តន៍​ដោយ​ដៃ​គូរ​អភិវឌ្ឍ​និង​រដ្ឋាភិបាល​ក៏​ដោយ ។

រាជរដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា​ អង្គការ​សង្គម​ស៊ីវិល​​មាន​តួនាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​គាំទ្រ​សេវាសង្គម​នានា​នៅ​ថ្នាក់​មូលដ្ឋាន ។​ ផល​ប្រយោជន៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​មានបំណង​ បង្កើន​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ និង​សង្គម​ស៊ីវិល នៅ​ក្នុង​តំណើរការ​នៃ​ការ​អភិវឌ្ឍ​តាម​រយៈ​វិមជ្ឍការ ក្នុង​គោល​បំណង​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ រវា​ង​អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល​​​។

អង្គការ​​ក្រៅ​រដ្ឋាភិបាល​​ក្នុង​ស្រុក​តំបូង​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ ១៩៩១ ដែល​មាន​គោល​ដៅ​សំខាន់​ លើ​ការ​អប់រំ​បោះឆ្នោត​និង​​សិទ្ធិមនុស្ស ។ តែ​ក្រោយ​មក អង្គការ​ទាំង​នោះ​ បាន​ផ្លាស​ប្ដូរ​សកម្ម​ភាព​អភិវឌ្ឍ​វិញ ដោយ​​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ដល់​មូលនិធិ​ពី​ខាង​ក្រៅ ។

ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​នៅ​មូលដ្ឋាន​មិន​សូវ​ស៊ីជម្រៅ ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ភាគ​ច្រើន ពឹង​លើ​ចំនួយ​អភិវឌ្ឍ​ពី​អន្តរជាតិ​ ជា​ជាង​ពង្រឹង​​ លំហប្រជាធិបតេយ្យ ការ​ពង្រីក​ចំនួន​អង្គការ​នៅមូលដ្ឋាន រួម​ទាំង​ការ​ធ្វើ​​សកម្មសង្គម​ជា​ដើម ។

សង្គម​ស៊ីវិល​ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ដ៏​សំខាន់​ នៅ​ប្រតិបត្តិការងារ​​​អភិវឌ្ឍ​កម្ពុជា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​  ។ ​បច្ចុប្បន្ន​ ប្រមាណ​៧០% នៃ​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល​ផ្ដោត​លើ កិច្ចការ​អភិវឌ្ឍ​ និង​ប្រមាណ​ ៧% ​ផ្ដោត​លើ​ការ​តស៊ួ​មតិ សិទ្ធិមនុស្ស​​ និង​ការងារ​ប្រជាធិបតេយ្យ ។​


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម