សហគ្រិន​ស្រ្តី​ជួយ​​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លាំង​​ នៅកម្ពុជា​

June 18, 2022
ញុំ​សូម​បញ្ជាក់​ថា មូល​ហេតុ​សំខាន់​ដែល​ខ្ញុំ​លើក​យក​ប្រធាន​បទ​នេះ មក​ជជែក​ដោយ​សារ​តែ ឥទ្ធិពល​នៃ​ផ្នត់​គំនិត​សង្គម​ នៅ​ក្នុ​ងគ្រួសារ​តែង​​តែ​​យល់​ខុស និង​ឲ្យ​តម្លៃ​ខុស​គ្នា​រវាង​​បុរស​និង​ស្រ្តី​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​ ។ អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ មិន​មែន​​កើត​ឡើង​​​នៅ​​ប្រទេស​កម្ពុជា​មួយ​ទេ គឺ​​ទំនាក់ទំនង​​រវាង​បុរស​និង​ស្រ្តី ដែល​ចាត់​ទុក​ខ្លួន​ថា ជា​អ្នក​មាន​អំណាច​ក្នុង​គ្រួសារ គឺ​ធ្លាប់​កើត​មាន​ នៅ​ប្រទេស​ថៃ​ដែរ ។ បទ​ពិសោធន៍​នេះ ​ ​ធ្លាប់​​កើត​ឡើង​នៅ​​ប្រទេស​កម្ពុជា និង​​ប្រទេស​ថៃ   ដោយ​សារ​តែ​ របៀបរបប​​នៃ​សង្គម​ និង​វប្បធម៌ ។

ប្រធាន​បទ៖ តួនាទីរបស់​បុរស​និង​ស្រ្តី ដើម្បី​លើក​កម្ពស់​ជីវភាពគ្រួសារ

ដោយ​លោក អាន ស៊ីថាវ​

ឥទ្ធិពល​នៃ​ផ្នត់​គំនិត​សង្គម​ នៅ​ក្នុ​ងគ្រួសារ​តែង​​តែ​​យល់​ខុស និង​ឲ្យ​តម្លៃ​ខុស​គ្នា​រវាង​​បុរស​និង​ស្រ្តី​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​ ។ អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ មិន​មែន​​កើត​ឡើង​​​នៅ​​ប្រទេស​កម្ពុជា​មួយ​ទេ គឺ​​ទំនាក់ទំនង​​រវាង​បុរស​និង​ស្រ្តី ដែល​ចាត់​ទុក​ខ្លួន​ថា ជា​អ្នក​មាន​អំណាច​ក្នុង​គ្រួសារ គឺ​ធ្លាប់​កើត​មាន​ នៅ​ប្រទេស​ថៃ​ដែរ ។ បទ​ពិសោធន៍​នេះ ​ ​ធ្លាប់​​កើត​ឡើង​នៅ​​ប្រទេស​កម្ពុជា និង​​ប្រទេស​ថៃ   ដោយ​សារ​តែ​ របៀបរបប​​នៃ​សង្គម​ និង​វប្បធម៌ ។

ខ្ញុំ​សូម​លើក​យក​​ សាវតា​នៃ​ការងារ​​របស់​បុរស​និង​ស្រ្តី​នៅ​ក្នុ​ង​គ្រួសារ នៅ​កម្ពុជា​​​បន្តិច​សិន​។ គេ​តែង​តែ​លើក​ជា​ទូទៅ​ថា​ ការងារ​របស់​ស្រ្តី​ បាន​ចូល​រួម​ច្រើន​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​និង​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​​ឋានៈ​របស់​គាត់​ ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទាប​ជាង​បុរស​នៅ​ក្នុង​គ្រួសារ ។ ទោះ​បី​ជា ​គាត់​មាន​​ឱកាស​រក​ប្រាក់​ចំណូល​ច្រើន អាច​ញ៉ាំង​​ឲ្យ​ស្រ្តី​មាន​ អំណាច​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ពិត​មែន ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា​ ស្រ្តី​មាន​ឥទ្ធិពល​លើ​កិច្ច​ការ​ផ្សេងៗ​ទៀត​នៅ​ក្នុង​គ្រួសារ​ឡើយ ។

ខ្ញុំ​សូម​លើក​យក​ព័ត៌មាន​ខ្លះ​ដែល​ខ្ញុំ​ប្រមូល​បាន និង​បាន​ជជែក​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន គេ​​បាន​​សន្និដ្ឋាន​ អំពី​ពាក្យ​ថា មេ​គ្រួសារ​ និង​មេ​ផ្ទះ ។ បាទ​ការ​ឲ្យ​និយម​ន័យ និង​​ការ​ប្រើប្រាស់​ពាក្យ​នេះ អាច​នាំ​ឲ្យ​​​មាន​ការ​ផ្លាស់​ប្ដូរ ផ្នត់​គំនិត​​ និង​តួនាទី​សម្រេច​ចិត្ត​នៅ​ក្នុង​គ្រួសារ​ តួរយ៉ាង​ដូច​ជា​ពាក្យ​ថា​ មេ​គ្រួសារ​ និង​មេ​​ផ្ទះ បាន​បង្កប់​ ​អត្ថន័យ​ខុស​គ្នា​ តាម​ឋានានុក្រម​  តម្លៃ និង​ភារកិច្ច​ ដែល​បាន​ភ្ចាប់​និង​តួនាទី​ទាំង​ពី​នេះ ។ ខ្ញុំ​បញ្ជាក់​ថា​ ពាក្យ​ថា​ មេ​ អ្នក​ខ្លះ​គេ​សំដៅ ម្ដាយ  ឬ​​អ្នក​មាន​អំណាច​ខ្ពស់​  ឬ​​អ្នក​មាន​តួរនាទី​ដូច​អ្នក​គ្រប់គ្រង ។ រី​ឯ ពាក្យ​ថា​ គ្រួសារ​ គឺ​សំដៅ​លើ​ក្រុមមនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ ឬ​ត្រកូល​មនុស្ស​ដែល​ជាប់​សែ​ស្រឡាយ​គ្នា​ជា​ដើម ។​ចំណែក​ពាក្យ​ថា​ ផ្ទះគឺ​ជា​លំដៅ​ដ្ឋាន​រូបវន្ត​សម្រាប់​គ្រួសារ។​

តាម​ធម្មតា បុរស​ជា​ប្ដី មាន​ឋាន​ជា​មេគ្រួសារ​ ដែល​ទទួល​ខុស​ត្រូវ ចាត់​ចែង​លើ​ស្មារតី និង​សម្ភារៈ​ក្នុង​គ្រួសារ​ និង​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​។ រីឯ​ មេ​ផ្ទះ ជា​ឋានៈ​​​របស់​​ស្រ្តី​ដែល​រៀប​ការ​រួច ដែល​ទទួល​ខុស​ត្រូវ​ កិច្ច​ការ​ក្នុង​ផ្ទះ​តាម​ប្រពៃណី​ខ្មែរ។

បាទ​ រឿង​នេះ បើ​យើង​មើល ជំរឿន​ថ្នាក់​ជាតិ គេ​​សង្កេត​​ឃើញ​ថា​ គ្រួសា​រ​ដែល​មាន​មេ​គ្រួ​សារ ជា​បុរស មាន​ច្រើន​លើសលុប ហើយ​ស្រ្តី​ដែល​ទទួល​បាន​ឋានៈ ជា​មេគ្រួសា​ គឺ​ទទួល​បាន​​​នៅ​ក្នុង​កាលៈទេសៈ​​ពិសេស​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា ប្ដី​ស្លាប់ លែង​លះគ្នា ប្ដី​​ចំណាក​ស្រុក​ជា​ដើម ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្ម​នោះ គឺ​ ស្រ្តី​ដែល​ដឹក​នាំ​គ្រួសារ​ មិន​មែន​ដោយ​សារ​តែ​មូលហេតុ​ខាង​លើ​នេះ​ទេ  តែ​ដោយ​សារ​តែ ស្រ្តី​គាត់​មាន ទ្រព្យ​សម្បត្តិ មាន​ការ​អប់រំ​ខ្ពស់​ជាង​ប្ដី ឬ​មាន​ឋានៈខ្ពស់​​នៅ​ក្នុង​សង្គម របស់​គ្រួសារ​របស់​គាត់​ (ជា​ស្រ្តី) ។

បើ​ទោះ​បី ជា​បច្ចុប្បន្ន​​ ការ​បែង​ចែក​កិច្ច​ការ​ក្នុង​ផ្ទះ​រវាង​បុរស​និង​ស្រ្តី​ សឹង​តែ​គ្មាន​ការ​ប្រែប្រួល​ ​ហើយ​ស្រ្តី​នៅ​តែ​បន្ត​ បំពេញ​កិច្ចការ​ ជា​មេផ្ទះ​ដដែល​​ ប៉ុន្តែ​ស្រ្តី​ហ៊ា​ន​តស៊ូ​មតិច្រើន​ជាង​មុន​ នៅ​ក្នុង​គ្រួសារ​​ ដោយ​សារ​តែ​ គាត់​បាន​ចូល​រួម​​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​​ចាត់​ចែង និង​រក​ប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ គ្រួសារ​របស់​គាត់​៕​


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម