វិធី ៦ យ៉ាងក្នុងការប្រើប្រាស់វីដេអូដើម្បីលក់គំនិតផលិតផលថ្មីៗ

September 20, 2022
ការបង្កើតគំនិត ផលិតជាវីដេអូ អំពីការផ្សព្វផ្សាយលក់ផលិតផល គឺមានតម្រូវការខ្ពស់ណាស់នាពេលបច្ចុប្បន្ន ។ ការផលិតនោះ ក៏ត្រូវឆ្លើយតបទៅនិងតម្រូវការព័ត៌មាន ។ ការផលិតវីដេអូនោះ ទាមទារការយកចិត្តទុកដាក់ខ្ពស់ និងធ្វើយ៉ាងណា ឲ្យគេចូលចិត្តមើលវា។ ខាងក្រោមនេះជារបៀប ក្នុងការផលិតវេដេអូ ឲ្យមានការទាក់ទាញ៖

១. ធ្វើតាមគំរូនៃ infomercials  “ក្នុងនាមជាទូរទស្សន៍”

២.​ ធ្វើ​ឱ្យខ្លី – ​ខ្លឹម​

៣. ប្រើឧបករណ៍ និង​កម្មវិធី​កាត់​ត ដែល​យើ​ង​មាន

៤. សាកល្បង​ដើម្បី​​​យកបទ​ពិសោធន៍​

៥. ផ្ទាំងរឿង​

៦. កុំ​បញ្ចូល​សំឡេង បើ​សំឡេង​មិន​ល្អ​

ការ​បង្កើត​គំនិត ផលិតជា​វីដេអូ​ អំពី​ការ​ផ្សព្វ​ផ្សា​យ​លក់​ផលិត​ផល​ ​មាន​តម្រូវ​ការ​ខ្ពស់​ណាស់​នា​ពេល​បច្ចុប្បន្ន​ ។ ការ​​ផលិត​នោះ ក៏​ត្រូវ​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ព័ត៌មាន ។​ ការ​ផលិត​វីដេអូនោះ ទាម​ទារ​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ធ្វើ​យ៉ាង​ណា ឲ្យ​គេ​ចូលចិត្តមើលវា។ ខាង​ក្រោម​នេះ​ជា​របៀប​​ ក្នុង​ការ​ផលិត​វីដេអូ ឲ្យ​មាន​ការ​ទាក់​ទាញ៖

១. ធ្វើតាមគំរូនៃ infomercials “ក្នុងនាមជាទូរទស្សន៍”

Infomercials គឺ​យើង​​បង្ហាញបញ្ហាមុន​បន្ទាប់មកដោះស្រាយវា។ អ្នកមិនចាំបាច់បង្កើត វិធី​ថ្មី​ក្រៅ​ពី​នេះ​ទេ​​។ ​ប្រសិនបើអ្នក​មាន​​​គំនិត លក់​​ផលិតផលរបស់អ្នក តាមទូរទស្សន៍​នោះ គឺ​​ការបង្កើត​​អត្ថបទ​ផលិត​ជា​វីដេអូគឺជាកត្តាចាំបាច់។ ចំណាយពេលវេលាប្រមាណ ១៥ វិនាទីនៃវីដេអូរបស់អ្នកចំពោះបញ្ហាដែលគំនិតរបស់អ្នកដោះស្រាយ។ តើចំណុច​ឬ​បញ្ហា​​នៅឯណា​ ឬ​នៅ​ត្រង់​ណា​? បន្ទាប់មកផ្តោតលើដំណោះស្រាយ ដោយ​អាស្រ័យ​លើ​ គំនិត​​ផលិតផលរបស់អ្នក។

តើវាអាចដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើយ៉ាងដូចម្តេច? តើវានឹងធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើងយ៉ាងដូចម្តេច? ហេតុអ្វីបានជាអតិថិជនចង់ទិញវា? នេះជាទិដ្ឋភាពសំខាន់បំផុតនៃវីដេអូរបស់អ្នក។

២.​ ធ្វើ​ឱ្យខ្លី – ​ខ្លឹម​

វីដេអូ​ ១​នាទី គឺ​​​វែង​ណាស់ សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​ផលិត​ផល ។ ពាណិជ្ជកម្ម ឬ​ការ​ផ្សាយ​លក់​ផលិត​​ផល​តាម​វីដេអូនោះ ត្រូវ​ខ្លី​បំផុត ព្រោះ​​គោលដៅ​របស់​យើង ចង់​​បង្ហាញពីអត្ថប្រយោជន៍នៃគំនិតផលិតផល​ ឱ្យបានលឿនបំផុត ដល់​អ្នក​ប្រើប្រាស់​។ យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ឲ្យ​គេ​ចាប់​អារម្ភណ៍​ ដោយ​កាត់​បន្ថយ​ ការ​លម្អិត​ព័ត៌មាន​ របស់​ផលិត​ផល​នោះ​។​

៣. ប្រើឧបករណ៍ និង​កម្មវិធី​កាត់​ត ដែល​យើ​ង​មាន

ទូរស័ព្ទ​ វៃ​ឆ្លាត អាច​​ផលិត​វីដេអូបាន​នៅ​ពេល​នេះ ។ ប្រសិន​ជា​អ្នក​​ប្រើប្រាស់ ផលិតផល APPLE ​គឺ​មាន​កម្មវិធី iMovie និង​​ប្រសិន​បើ​អ្នក​ប្រើ​ Microsoft គឺ​មាន​កម្មវិធី Window movie maker។

៤. សាកល្បង​ដើម្បី​​​យកបទ​ពិសោធន៍​

ព្យាយាមថតនៅក្នុងភ្លើងបំភ្លឺផ្សេងៗ។ សាកល្បងថតពីមុំផ្សេងៗគ្នារួមទាំងជិត និងឆ្ងាយ។ គោលដៅរបស់អ្នកគឺអោយមាន វីដេអូ​គ្រប់គ្រាន់សម្រាប់ ការ​ផលិត​ជា​វីដេអូ។​

៥. ផ្ទាំងរឿង​

អ្នកនឹងសន្សំពេលវេលាបានច្រើនប្រសិនបើអ្នកធ្វើ អត្ថបទ​ដែល​ត្រូវ​ធ្វើ​ជា​មុន​។ បើក​អត្ថបទ​ផលិត​ជា​​វីដេអូរបស់អ្នក ទំព័រចំណងជើង រួម​ទាំង​ព័ត៌មានទំនាក់ទំនងរបស់អ្នក។

៦. កុំ​បញ្ចូល​សំឡេង បើ​សំឡេង​មិន​ល្អ​

ការ​ថត​វីដេអូ ដោយគ្មានសំឡេងផ្តល់ឱ្យអ្នកនូវភាពបត់បែនច្រើន។ ឧទាហរណ៍ អ្នកអាចបញ្ចូល​ការ​​ពន្យល់​ នៅក្នុងឈុតនិមួយៗជំនួសឱ្យការពឹងផ្អែកលើអ្នកពណ៌នា នៅ​ក្នុងអំឡុង​ពេល​យើង​ថត​វីដេអូ។​ មនុស្សត្រូវការអ្វីមួយ​ដែល​ថ្មី​ និង​អាច​ប្រើប្រាស់​បាន​ ឬ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​។ អ្វីៗ គឺ​ត្រូ​វ​ដើរ​តាម​ អត្ថបទ​វីដេអូ​ របស់​អ្នក​ ។

ចំណុច​ចុងក្រោយ​ គឺ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​នរណា​ម្នាក់ ទិញ​គំនិត​ផលិត​ជា​វីដេអូ​របស់​យើង ក្នុង​នោះ យើង​អាច​បង្ហាញ​ត្រឹម​តែ​ ចំណុច​សំខាន់ តែ​មិន​បង្ហាញ អត្ថបទ​ទាំង​ស្រុង៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម