ការលក់រាយ

សកម្មភាពលក់អាហារ សំលៀកបំពាក់ ភេសជ្ជៈ

ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុនកម្ពុជា កំឡុង​ពេល​កូវីដ

ដោយ​ អាន ស៊ីថាវ ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា) ចំណុច​សំខាន់៖ ក្រុមហ៊ុន​ចន្លោះ ពី​២៥% ទៅ​៣៤% រំពឹង​ថា​នឹង​ជំពាក់បំណុល​គេ​ច្រើន នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​​ខាង​មុខ។ បច្ចុប្បន្ន​ ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការ​ជាប្រក្រតី បានកើនពី ៦១%នៅខែមិថុនា ដល់ ៧៧%​នៅខែកញ្ញា កាល​ពី​ឆ្នាំ​២០២០ នៅ​កំឡុង​ពេល​កូវីដ​កើត​ឡើង។ ក្រុមហ៊ុន​កម្ពុជា ១១% ​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​បំពេញ​ កង្វះ​ខាត​លំហូរ​សាច់​ប្រាក់​ ក្នុ​ងគ្រា​អាសន្ន។ “យន្តការក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​​កាត់​បន្ថយ​ចំណាយ​ ដោយ​កែ​​ស​ម្រួល​ការងារ។” ក្រៅពី​​បិទ​ទ្វារ​ ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ អាច​រង​ផល​ប៉ះពាល់​ដោយ​​សារ​តែ​កត្តា​ផ្សេង​ទៀត ដូចជា​ពិបាក​រក​បុគ្គលិក វត្ថុធាតុ​ដើម​ថ្លៃ​ជាង​មុន ឬ​វត្ថុ​ធាតុ​ដើម​នោះ មាន​គុណភាព​ទាប​ជាង​មុន ។ គុណភាព​ទាប​នេះ​ កើត​ឡើង​ដោយ​សារ​តែ ការ​ពន្យារ​ពេល​ ដែល​ពាក់ព័ន្ធ​និង​វិបត្តិ​ផ្គត់​ផ្គង់។ នៅពេល​​ដែល​ក្រុមហ៊ុន កង្វះ​លំហូរ​សាច់​ប្រាក់​យ៉ាង​ច្រើន គឺ​ពេល​​នេះ ការ​ពន្យារ​ពេល​លើ​ការ​ទូទាត់​សេវាហិរញ្ញវត្ថុ ការ​ទូទាត់​ទាន់​ពេល​វេលា និង​ការ​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន គឺ​ជា​កត្តា​ចាំ​បាច់​និង​សំខាន់​បំផុត ដែល​អាច​គាំទ្រ​ដល់​ប្រតិបត្តិការ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា។​ ​ផ្អែកតាម​របក​គំហើញ​នៃការ​អង្កេត របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​​ […]


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code