Category: អត្ថបទចុងក្រោយ

pub-street-1280x720.png

June 18, 20221min158
MC: ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ ដល់​វិស័យ​ឯកជន ក្នុ​ងការ​បណ្ដាក់​ទុន ​ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​ ដើម្បី​ចូល​រួម ដល់​ការ​​បង្កើត​ការងារ​ និង​លើ​ស្ទួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ជាក់​ស្ដែង ក្រុមហ៊ុន​ថ្មី​​ជា​ច្រើន​ បាន​ចុះ​បញ្ជី​​​ធ្វើ​អាជីវកម្ម​ តាម​រយៈ​​​ រាជរដ្ឋាភិបាល​ កាត់​បន្ថយ​​ឧបសគ្គ​ មួយ​ចំនួន​ដល់​វិស័យ​ឯកជន ។ ​នៅ​ក្នុង​នាទី បទ​វិភាគ​សេដ្ឋកិច្ច​របស់​លោក អាន​ ស៊ី​ថាវ​ នៅ​ថ្ងៃ​នេះ នឹង​លើក​យក​ថា​តើ​ ការ​ជួយ​គាំទ្រ​​​ របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គ្រប់គ្រាន់​ហើយ​ឬ​ទៅ ដើម្បី​ធានា​ភាព​រស់​រាន នៃ​អាជីវកម្ម​។ ១. លោក អាន ស៊ី​ថាវ​ តើ​​​​ការ​ចាប់​ផ្ដើម​ អាជីវកម្ម​ដំបូង​ មាន​​ទុក​លំបាក​កម្រិតណា​ដែរ នៅ​ប្រទេស​កម្ពុជា​? យើង​មើល​រឿង​បី​​ផ្សេង​គ្នា ​ទី​មួយ ខាងក្រុង​អ្នក​រក​ស៊ី ទីពី ខាង​វិស័យ​ហិរញ្ញវត្ថុ និង​ទី​បី ខាង​រាជរដ្ឋាភិបាល ហើយ​រឿង​នេះ ខ្ញុំ​បាន​សួរ ភាគី​បី​នេះ យ៉ាង​លម្អិត​ដែរ​។ ឥឡូវ​ យើង​មើល​នៅ​ខាង​ក្រុម​​​អ្នក​រក​ស៊ី​ គឺ​ តាម​ពិត​ទៅ ភាព​ស្មុគ​ស្មាញនៃ​ការ​ចាបផ្ដើម​អាជីវកម្ម​ ដំបូង​​គឺ​ទុន​វិនិយោគ ​​​ប៉ុន្តែ ​អ្នក​​ដែល​បាន​បង្កើត​អាជីវកម្ម​បាន​បង្ហាញ​បទ​ពិសោធន៍ […]

3-2-1280x720.png

April 14, 20212min1018
ដោយ​ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ច​កម្ពុជា) វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ទង់​មតិ​លើ​ប្រទេស​ចំនួន ១៥​រក​ឃើញ​ថា ទំនុក​ចិត្ត​វ៉ាក់​សាំង​កូវីដ​១៩ ប្រសើរ​ឡើង​ធៀប​និង​ឆ្នាំ​មុន​ ៨៩%នៃ​ប្រជាជន​ប្រស៊ីល ឆ្លើយថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ស្រប​ពេ​លដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ដែរ នៅ​ អ៊ីតាលី ចិន និង​ប្រទេស​អេស្បាញ​ ទំនុក​ចិត្ត​លើ​វ៉ាក់សាំង​ខ្ពស់​ជាង​គេ នៅ​ប្រទេស​អ៊ីតាលី ដែល​មាន​កំណើន​ ៣៦% បើ​ធៀប​និង​ខែ​ ធ្នូ​ឆ្នាំ ២០២០ ការ​ស្ទង់​មតិ​ដោយ WEF រក​ឃើញ​​ថា ក្រៅពីពលរដ្ឋ​​មាន​​ទំនុកចិត្តលើការចាក់វ៉ាក់សាំង តែ​ពួកគេ​ថែម​ទាំង​និយាយ​ទៀត​ថា​ គេ​មិ​ន​ខ្លាច​ទាល់​តែ​សោះ។ ការស្ទង់មតិថ្មី​​បំផុត របស់ Ipsos-Forum បង្ហាញថាទំនុកចិត្តលើវ៉ាក់សាំង COVID-១៩ នៅតែបន្តកើនឡើង ។​ ការ​ស្ទង់​មតិ​នោះ​ បាន​សម្ភាសន៍​មនុស្ស ១៣៥០០ នាក់​​ដែល​មាន​អាយុ​ក្រោម ៧៥​ឆ្នាំ កាល​ពី​កំឡុង​ខែ​កុម្ភះ ដែល​ពួក​គេ​ឆ្លើយ​ថា​ ពួក​គេ​នឹង​ទៅ​ចាក់​វ៉ាក់សាំង បើ​មាន​ការ​ផ្ដល់​ជូន​សមស្រប។​ តើ​ពលរដ្ឋ​ប្រទេសណា ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ជាង​គេ លើ​វ៉ាក់សាំង? ទីមួយ៖ ទំនុក​ចិត្ត​ខ្ពស់​បំផុត មាន​ ប្រេស៊ីល (៨៩%) […]

5-1280x720.png

April 14, 20211min1198
ដោយ អាន ស៊ីថាវ ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ច​កម្ពុជា) ការ​ស្ទត់​មតិ​ដោយ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក បង្ហាញ​ថា​ មនុស្ស​ភាគ​​ច្រើន​រំពឹង​ថា ជីវភាព​របស់​គាត់​នឹង​វិល​ទៅ​រក ភាព​ប្រក្រតី​វិញ នៅ​១២​ខែ​ក្រោយ​ កូវីដ​១៩ ​បង្ករ​ផល​ប៉ះពាល់​ដល់​ អារម្មណ៍​របស់​មនុស្ស និង​សុខភាព​ ជា​មធ្យម​ ៥៨% នៃ​ពលរដ្ឋ​ដែល​បាន​ស្ទង់​មតិ​ គិត​ថា​ស្ថានការណ៍​កូវីដ​១៩ នឹង​ធូរ​ស្រាល​វិញ នៅ​រយៈ​ពេល ១​ឆ្នាំ​ក្រោយ ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក មាន​ភាព​ខុស​ៗ​គ្នា អំពី​ភាព​ធូរស្រាល​ឡើង​វិញ នៃ​ស្ថានការណ៍កូវីដ​១៩ ។  ការ​ស្រាវជ្រាវ​ដោយ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក រក​ឃើញ​ថា នៅ​អារ៉ាប៊ីសាអ៊ូឌីត រស្ស៊ី ឥណ្ឌា និង​ចិន​ដី​គោក មនុស្ស​ពេញ​វ័យ​ជាង​ ៧០% គិត​ថា ស្ថាន​ការណ៍​រស់​នៅ​ នឹង​វិល​ត្រឡប់​ទៅ​រក​​ភាព​ធម្មតា​វិញ នៅ​រយៈ​ពេល ១​ឆ្នាំក្រោយ។​ ប៉ុន្តែ ៨០%​នៃ​ពលរដ្ឋ​ជប៉ុន​យល់​ថា ការ​វិល​ទៅ​រក​ភាព​ធម្មតា​ នឹង​អាច​យូរជាង​នេះ។ ដោយ​ឡែក ៥០% នៃ​ពលរដ្ឋ​នៅ​​ប្រទេស​បារាំង អ៊ីតាលី កូរ៉ាខាង​ត្បូង និង​អាស្ប៉ាញ គិត​ថា​ ស្ថាន​ការណ៍​វិល​ទៅ ភាព​ប្រក្រតី​វិញ នឹង​ត្រូវ​ការ​ពេល​ យូរ​ជាង​នេះ​ដែរ។ […]

airport-1043636_1280.jpg

February 17, 20211min1182
ដោយ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ច​កម្ពុជា) បច្ចុប្បន្ន​ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ មាន​ប្រមាណ ៥០០​នាក់ ក្នុង​មួយ​ថ្ងៃ ។​ នៅក្នុង​ដើមឆ្នាំ ២០២០ នៅពេល​​ដែល​រង​កូវិដ១៩​ ចំនួន​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​តាម​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្លាក់​ចុះជិត ៨០% បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​។ ហើយ​ការ​ដឹក​នាំទំនិញ​ ក៏​ធ្លាក់​ចុះ​ដែរ។​ ការ​ធ្លាក់​នេះ ក៏​បាន​បណ្ដាល​​​​ប៉ះពាល់​ដល់​​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា ។​ ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និង​ផ្តល់ការងារ​មាន​កម្រៃ​ប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ បើ​និយាយអំពី​ពាណិជ្ជកម្ម​ទំនិញ​របស់​កម្ពុជាវិញ ក៏​មាន​ធ្លាក់ចុះដែរ​នៅក្នុង​ឆ្នាំ ២០២០ ក្នុង​នោះ នាំ​ចេញធ្លាក់​ចុះ (-16%) និង​នាំ​ចូល​វិញ ធ្លាក់​ចុះ (-11%) នេះ​បើយោងតាម​ការ​ព្យាករណ៍​របស់ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ។ ដោយ​ឡែក​ បើ​និយាយ​អំពី ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​នៅ​លើ​ពិភពលោក​វិញ​ ក៏​ថយ​ចុះ ដែល​​អង្គការ​ទេសចរណ៍​អន្តរជាតិ បាន់ស្មាន​ជា​តម្លៃ​ ៨០ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ជុំ​វិញ​ពិភពលោក​។ ចំណែក​កម្ពុជា​វិញ […]

china-652856_1920.png

February 15, 20211min1031
តើ​ក្រុមហ៊ុន​កម្ពុជា ​បាន​ប្រយោជន៍អ្វី​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន? ដោយ​ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា) កាល​ពី​ឆ្នាំ​២០១៩ ភ្ញៀវ​ចិន​ មក​កម្ពុជា​មាន​ចំនួន​ប្រមាណ ២​លាន​​៣​សែន​នាក់​ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​កម្ពុជា ​​ប្រមាណ​​១​លាន​នាក់​ ចូល​មក​ដើម្បី​ធ្វើ​ជំនួញ​នៅ កម្ពុជា។  កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា និង​ភាគី​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ អំពី​​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ហើយ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ដើម​ឆ្នាំ​២០២១​ត​ទៅ ដែល​កិច្ច​ព្រមព្រៀង​នេះ ជា​កិច្ច​ព្រមព្រៀង​ដំបូង​បង្អស់​ និង​ធំ​បំផុត​សម្រាប់​កម្ពុជា ដែល​គ្រប់​ដណ្ដប់​លើ​ ពន្ធ​នាំ​ចេញ​នាំ​ចូល ជាង​ ១០៨០០ សម្រាប់​កម្ពុជា និង​ប្រមាណ ៩៥០០ ផ្សេង​ទៀត​ជា​ ពន្ធ​នាំ​ចេញ​នាំ​ចូល​សម្រាប់​ភាគី​ចិន​។​ ម៉្យាង​វិញ​ទៀត នៅក្នុង​​កិច្ច​ព្រមព្រៀង​នេះ បាន​ឯកភាព​គ្នា​លើ​ពន្ធ​នាំ​ចេញ​​នាំ​ចូល​ចំនួន​ ៣៤០​ផ្សេង​ទៀត ដែល​គ្រប់​ដណ្ដល់​ចាប់​ពី​សត្វរស់ ផលិតផល​សត្វ ត្រី និង​គ្រាប់​ធុញ្ញជាតិ។​ និយាយ​ដោ​យ​ខ្លី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ផ្ដល់​នូ​វការ​​អនុគ្រោះ​ពន្ធ​នាំ​ចេញនាំ​ចូល ចំនួន​៩៨% សម្រាប់​ភាគី​ចិន និង​​៩០%​ផ្សេង​ទៀត សម្រាប់​ភាគី​ប្រទេស​កម្ពុជា។ ក្រៅ​ពីនេះ ក៏​មា​ន​កា​រសម្របសម្រួល​ដល់ […]

ecommerce-3562191_1920-1280x704.jpg

February 12, 20211min1027
ដោ​យ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា) កា​រអនុវត្តន៍​ពាណិជ្ជកម្ម​បែប​ឌីជីថល​នេះ ទាម​ទា​រ​ឲ្យ​មាន​វិសាលភាព​កាន់​តែ​ទូលាយ និង​អាច​ប្រើប្រាស់​បាន​ ​លើ​ផ្នែក អ៊ិនធើណែត។ បច្ចុប្បន្ន សកលភាវូបនីយកម្ម និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​ឌីជីថល  សហគ្រាស​ខ្នាត​តូច​និង​មធ្យម នឹង​មាន​ឱកាស​ កាន់​តែ​ច្រើន​ដើម្បី​​លក់​ផលិត​ផល និង​សេវាកម្ម​ ទៅ​ដល់​ដៃ​អតិថិជន​កាន់តែ​ច្រើន​​និង​ឆាប់​រហ័ស និង​នៅ​ត្រង់​ថ្លៃ​ដើម​តិច​ជា​មុន​។​ បច្ចេកវិទ្យា​ដែល​​សម្រួល​ដល់​កា​រធ្វើ​ពាណិជ្ជកម្ម​របស់​សហគ្រាស​ខ្នាត​តូច​ទាំង​នោះ រួម​មាន ការ​រក្សា​ទុក​ទិន្ន័យ​ ​នៅ​លើ​អ៊ិនធើណែត  រួម​ទាំង​ការ​ប្រើប្រាស់​ កម្មវិធី​កុំព្យូទ័​រ​ ដើម្បី​ពង្រីក​ផលិតកម្ម នៅ​ត្រង់​ថ្លៃ​កាន់​តែ​ទាប។ ជា​ទ្រឹស្ដី​ យន្តការ​បែប​ឌីជីថល ផ្ដល់​សក្ដានុពល​ដល់​សហគ្រាស់​ខ្នាតតូច​និ​ង​មធ្យម​ទាំង​អស់ នូវ​សមត្ថភាព​ប្រកួតប្រជែង​កាន់​តែ​ល្អ​ប្រសើរ​ជាង ។ ប៉ុន្តែ អត្ថប្រយោជន៍​នេះ មិន​មែន​ផ្ដល់​ដល់​សហគ្រាស​ជា​ស្វ័យ​ប្រវត្តិនោះ​ទេ បញ្ហា​នេះ ទាម​ទារ​ឲ្យ​សហគ្រាស់​ទាំង​អស់​វិនិយោគ​លើ​បច្ចេក​វិទ្យា និង​ការ​វិនិយោគ​លើ​ជំនាញ​ថ្មី ដើម្បី​ឈាន​ដល់​ ការ​ពង្រឹងសមត្ថភាព​ បង្កើត​ថ្មី​​ៗ​ជា​ដើម​។​ ស្រប​ពេល​ជា​មួយ​គ្នានេះ តួនាទី​របស់​រដ្ឋាភិបាល​របស់​ប្រទេ​សនីមួយ​ៗ ក៏​ត្រូវ​តែ​ជួយ​សម្រប​សម្រួល​ដល់​ ប្រតិបត្តិការ​បែប​ឌីជីថល របស់​សហគ្រាស់​ខ្នាត​និ​ង​មធ្យម។ នៅ​ថ្នាក់​​អាស៊ាន ក្រុមហ៊ុនកាន់តែច្រើនកំពុងប្រើឧបករណ៍ឌីជីថលសាមញ្ញ​បំផុត ដូចជាគេហទំព័រដើម្បី លក់​ផលិត​ផល​ឬ​សេវាកម្ម ​​​ដល់​​​អតិថិជន ។ នៅប្រទេសកម្ពុជា ៤១ ភាគរយនៃក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍មានគេហទំព័របើប្រៀបធៀបទៅនិងក្រុមហ៊ុនផលិត […]

finance.png

February 11, 20212min1110
ដោយ​ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធព៏ត៌មាន​សេដ្ឋកិច្ច​កម្ពុជា) ចំណុចសំខាន់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ផ្ដល់​ឥណទាន ទៅ​កាន់​អតិថិជនប្រមាណ ៣៣០០ដុល្លារ ជា​មធ្យម​ទៅ​កាន់អតិថិជន​ម្នាក់ៗ កាល​ពី​ឆ្នាំ ២០១៧ ការផ្ដល់​ឥណទាន មាន​ច្រើន​ជាង ចំណូល​ដែល​ពលរដ្ឋ​រក​បាន​ និង​បើ​ធៀប​និង​​៥ឆ្នាំ​មុន ទំហំ​ឥណទាន​ជា​មធ្យម មាន​កំណើន​​ជាង​ ១០​ដង ការ​ប្រើប្រាស់​ឥណទាន​​របស់​កសិករ បាន​ជំរុញ​ ឲ្យ​​ចំណូល​របស់​កសិករ កើន​ឡើង ប្រមាណ ៣០% ​ដែរ កា​ល​ពី​ឆ្នាំ ២០១៧ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​បាន​បង្ហាញ​អំពី​ ផល​ប៉ះពាល់​វិជ្ជាមាន ចំពោះ​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កាត់​បន្ថយ ការ​​ខ្ចី​បុល​ក្រៅ​ផ្លូវ​ការ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ។ បើ​និយាយ​អំពី គ្រឹះស្ថាន​ផ្ដល់​ឥណទាន​វិញ មាន​​យ៉ាង​ហោច​ណាស់ ជាង​៨០​ស្ថាប័ន ដែល​បាន​ចុះ​បញ្ចី​នៅ​ធនាគា​រ​ជាតិនៃ​កម្ពុជា ។ ក្រៅពី​នេះ ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ភ្នាក់​ងារ​ឥណទាន​ជនបទ និងអ្នក​ចងការ​ប្រាក់​ ជា​ច្រើន​ទៀត​ ដែល​បាន​ដើរ​តួនាទី​ជា​ អ្នក​ផ្ដល់​ឥណទាន​ ដល់​ពលរដ្ឋ​កម្ពុជា។​ បើ​និយាយ​អំពី ទំហំ​ឥណទាន​ជា​មធ្យម​ដែល​បាន​ផ្ដល់​ទៅ​ អតិថិជន​ម្នាក់​ មាន​ប្រមាណ​ជាង​ ៣​ពាន់​៣​​រយ​ដុល្លា​រអាមេរិក បើ​ធៀប​ទៅ […]

america-3125467-1280x854.jpg

February 9, 20211min915
បើ​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៩ កំណើន​នៃ​ការ​ផ្ដល់​ឥណទាន​ធនាគារ ដល់​អាជីវកម្ម​ ធ្លាក់​ចុះ ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​លើក​ដំបូង​ហើយ របស់​ធនាគារ​ក្នុង​ស្រុក លើ​កំណើន​ឥណទាន​អាជីវកម្ម ដែល​ធ្លាក់​ចុះ​ក្នុង​អត្រា​ ជាង​២១% នៅ​ក្នុង​ឆ្នាំ​២០១៩ ។ ការ​ធ្លាក់​ចុះ​នោះ នៅ​លើ​ផ្នែក​ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច វិស័យ​កម្មន្តសាល និង​វិស័យ​កសិកម្ម​ ។ ដោយ​ឡែក នៅ​ក្នុង​ឆ្នាំ​២០១៩ អត្រា​កម្ចី​មិន​ដំណើរ​ការ​វិញ មាន​អត្រា​ ២.២% សម្រាប់​វិស័យ​ធនាគារ និង​១.១% សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ។ ស្រប​ពេល​ដែល​ការ​ផ្ដល់​ឥណទាន​លើ​​វិស័យ​ផ្លូវការ​ធ្លាក់​ចុះ  គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា អាច​រក្សាស្ថិរភាព​ប្រាក់​ចំណូល​​របស់​ខ្លួន​បាន​មួយ​ចំនួន ដោយ​ពឹង​លើ​វិស័យ​ សំណង់​និង​ផ្នែក​អចលនទ្រព្យ​។ ហើយ​ការ​រក​ស៊ី​បញ្ជាំ​វិញ​ ក៏​មាន​កើន​ឡើង ។ ប៉ុន្តែ​ហានិភ័យ​នៅមាន ។ កា​រផ្ដល់​ឥណទាន​លើ​វិស័យ​បី រួម​មាន អចលនទ្រព្យ សំណង់​ និង​ការ​រក​ស៊ី​បញ្ចាំ រួម​គ្នា​​ទាំង​អស់ មាន​កម្រិត​មិន​ទាន់​សង រហូត​ដល់ ជាង​៣១% កាល​ពី​ឆ្នាំ​២០១៩ ដែល​មា​ន​តម្លៃ​ទឹក​ប្រាក់​ជិត ៨​ពាន់​លា​ន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា។ ចំនួន​នេះ កើន​ឡើង​ខ្លាំង​បើ​ធៀប​និង​ឆ្នាំ ២០១៨ ដែល​មាន​តម្លៃ​ឥណទាន​មិន​ទាន់សង​ធនាគារ​ ប្រមាណ […]

china-trade-1.png

February 4, 20211min672
ប្រសិន​បើ​ សហរដ្ឋ​អាមេរិក​ និង​ចិន ចុះ​សម្រុង​និង​គ្នា មហាអំណាច​ទាំង​ពី​រ អាច​ជៀងវាង​នូវ​ សង្រ្គាម​បាន​ ។ ហើយ​រឿង​នេះ ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក ជា​ពិសេស​បណ្ដា​ប្រទេស​នៅ​ អាស៊ីអាគ្មេយ៍។ នៅពេល​ដែល​លោក ចូ បៃឌិន (Joseph Biden) ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក ចិន​​យល់​ថា​ ទំនាក់​ទំនង​ពាណិជ្ជ​ទ្វេរ​ភាគី នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាង រដ្ឋបាល​គ្រប់​គ្រង​ដោយ​លោក​ប្រធានាធិបតី​ Trump ​។ តើ​រដ្ឋបាល​ថ្មី​របស់​លោក បៃឌិន អាច​ពន្យល់​ប្រាប់​ចិន ដោយ​របៀប​ណា ចំពោះ​ ពាណិជ្ជកម្ម​ទ្វេរ​ភាគី? រឿង​នេះ ប្រហែល​ជា​យើង​អាច​សន្និដ្ឋាន​បាន​ថា គោលនយោបា​យ​សេដ្ឋកិច្ច​របស់​ លោកបៃឌិន និង​ លោក​តេង ស៊ីពីង​ ហាក់​ស្រដៀង​គ្នា។ លោក​ តេង ស៊ីវពីង មានពិសោធន៍​ក្នុង​ឆាក​នយោបាយ​ជាង ៥០​ឆ្នាំ ហើយ​លោក​ធ្លាប់​ឆ្លង​កាត់​នូវ​ ដំណាក់កាល​ជា​ច្រើន ទាំង​ដំណាក់​កាល​សេដ្ឋកិច្ច​ឡើង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​នៅពេល​ចំពោះ​មុខ​ទាំង ទ្រឹស្ដី​របស់​លោក​តេង ស៊ីវពីង និង​លោក ចូ បៃឌិន កំពុង​​រៀប​ចំ​បន្ទាត់​នយោបាយ​ដោយ​ភាព​ត្រឹម​ត្រូវ​មួយ បន្ទាប់​​ពី​​រដ្ឋបាល​របស់​លោក​ត្រាំ […]

flag-khmer.png

February 4, 20213min1345
ដោយ​ អាន ស៊ីថាវ ECOPEDIA ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា​​អះអាង​ថា តម្រូវការ​ក្នុងស្រុក មាន​ចំណែក​រហូត​ដល់​ ៩០% រុញ​កំណើន​សេដ្ឋកិច្ច​ ហើយ​កំណើន​វិញ មាន​អត្រា​ចន្លោះ ៣% ទៅ​ ១០% ប្រចាំ​ឆ្នាំ ប្រសិន​បើ​កម្ពុជា​មិន​រង​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​ទេ។​ ចំណុចសំខាន់៖ សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២១​នេះ រំពឹង​ថា​នឹង​មាន​កំណើន​ ៦% និន្នាការ​នេះ នឹង​រុញ​សេដ្ឋកិច្ច​​ ឲ្យ​មាន​កំណើន​ តាម​រយៈ​ ការ​កើន​ឡើង​នៃកា​រចំណាយ​ឯកជន ៥% និង​កំណើន​នៃ​ការ​ចេញ​ទំនិញ​និង​សេវាកម្ម មាន​អត្រា​ ៧% ប្រភព​​នៃ​ផល​ប៉ះពាល់​ នៃ​ការ​បង្កើត​ការងារ​ទាំង​នេះ រួម​មាន​វិស័យ​សំខាន់​ៗ​បី ទីមួយ ទេសចរណ៍ ការ​នាំ​ចេញ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស កាល​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ពេល​នោះ​សេដ្ឋកិច្ច​កម្ពុជា​​នៅ​តែ​មាន​កំណើន ស្របពេល​ដែល​ពិភពលោក ធ្លាក់​ចុះ។ តែ​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង កូវីដ​១៩ ដែល​ធ្វើ​កំណើន​ សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ -២% (ដក)។ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​ គឺ​ឆ្នាំ ២០២១ គឺ​មានសញ្ញា​ល្អ​​ឡើង​វិញ ដោយ​សកម្មភាព​ទ្រទ្រង់​ដល់​មូលដ្ឋាន​ជំរុញ​កំណើន​​សេដ្ឋកិច្ច​កម្ពុជា […]


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code