April 17, 20212min1144
ដោយ អាន ស៊ីថាវ ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា) ចំណុចសំខាន់៖ ក្រុមហ៊ុនចន្លោះ ពី២៥% ទៅ៣៤% រំពឹងថានឹងជំពាក់បំណុលគេច្រើន នៅក្នុងរយៈពេល ៦ខែខាងមុខ។ បច្ចុប្បន្ន ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការជាប្រក្រតី បានកើនពី ៦១%នៅខែមិថុនា ដល់ ៧៧%នៅខែកញ្ញា កាលពីឆ្នាំ២០២០ នៅកំឡុងពេលកូវីដកើតឡើង។ ក្រុមហ៊ុនកម្ពុជា ១១% បានខ្ចីប្រាក់ពីគ្រួសារ និងមិត្តភក្ដិ ដើម្បីបំពេញ កង្វះខាតលំហូរសាច់ប្រាក់ ក្នុងគ្រាអាសន្ន។ “យន្តការក្រុមហ៊ុន ក្នុងការដោះស្រាយវិបត្តិនេះ ក្រុមហ៊ុនត្រូវបង្ខំចិត្តកាត់បន្ថយចំណាយ ដោយកែសម្រួលការងារ។” ក្រៅពីបិទទ្វារ ប្រតិបត្តិការរបស់ក្រុមហ៊ុន អាចរងផលប៉ះពាល់ដោយសារតែកត្តាផ្សេងទៀត ដូចជាពិបាករកបុគ្គលិក វត្ថុធាតុដើមថ្លៃជាងមុន ឬវត្ថុធាតុដើមនោះ មានគុណភាពទាបជាងមុន ។ គុណភាពទាបនេះ កើតឡើងដោយសារតែ ការពន្យារពេល ដែលពាក់ព័ន្ធនិងវិបត្តិផ្គត់ផ្គង់។ នៅពេលដែលក្រុមហ៊ុន កង្វះលំហូរសាច់ប្រាក់យ៉ាងច្រើន គឺពេលនេះ ការពន្យារពេលលើការទូទាត់សេវាហិរញ្ញវត្ថុ ការទូទាត់ទាន់ពេលវេលា និងការផ្ដល់ឥណទានដល់ក្រុមហ៊ុន គឺជាកត្តាចាំបាច់និងសំខាន់បំផុត ដែលអាចគាំទ្រដល់ប្រតិបត្តិការក្រុមហ៊ុននៅប្រទេសកម្ពុជា។ ផ្អែកតាមរបកគំហើញនៃការអង្កេត របស់ធនាគារពិភពលោកប្រចាំកម្ពុជាកាលពីខែកញ្ញា […]