Category: ហិរញ្ញវត្ថុ

china-652856_1920.png

February 15, 20211min750
តើ​ក្រុមហ៊ុន​កម្ពុជា ​បាន​ប្រយោជន៍អ្វី​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន? ដោយ​ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា) កាល​ពី​ឆ្នាំ​២០១៩ ភ្ញៀវ​ចិន​ មក​កម្ពុជា​មាន​ចំនួន​ប្រមាណ ២​លាន​​៣​សែន​នាក់​ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​កម្ពុជា ​​ប្រមាណ​​១​លាន​នាក់​ ចូល​មក​ដើម្បី​ធ្វើ​ជំនួញ​នៅ កម្ពុជា។  កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា និង​ភាគី​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ អំពី​​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ហើយ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ដើម​ឆ្នាំ​២០២១​ត​ទៅ ដែល​កិច្ច​ព្រមព្រៀង​នេះ ជា​កិច្ច​ព្រមព្រៀង​ដំបូង​បង្អស់​ និង​ធំ​បំផុត​សម្រាប់​កម្ពុជា ដែល​គ្រប់​ដណ្ដប់​លើ​ ពន្ធ​នាំ​ចេញ​នាំ​ចូល ជាង​ ១០៨០០ សម្រាប់​កម្ពុជា និង​ប្រមាណ ៩៥០០ ផ្សេង​ទៀត​ជា​ ពន្ធ​នាំ​ចេញ​នាំ​ចូល​សម្រាប់​ភាគី​ចិន​។​ ម៉្យាង​វិញ​ទៀត នៅក្នុង​​កិច្ច​ព្រមព្រៀង​នេះ បាន​ឯកភាព​គ្នា​លើ​ពន្ធ​នាំ​ចេញ​​នាំ​ចូល​ចំនួន​ ៣៤០​ផ្សេង​ទៀត ដែល​គ្រប់​ដណ្ដល់​ចាប់​ពី​សត្វរស់ ផលិតផល​សត្វ ត្រី និង​គ្រាប់​ធុញ្ញជាតិ។​ និយាយ​ដោ​យ​ខ្លី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ផ្ដល់​នូ​វការ​​អនុគ្រោះ​ពន្ធ​នាំ​ចេញនាំ​ចូល ចំនួន​៩៨% សម្រាប់​ភាគី​ចិន និង​​៩០%​ផ្សេង​ទៀត សម្រាប់​ភាគី​ប្រទេស​កម្ពុជា។ ក្រៅ​ពីនេះ ក៏​មា​ន​កា​រសម្របសម្រួល​ដល់ […]

finance.png

February 11, 20212min737
ដោយ​ អាន ស៊ី​ថាវ ECOPEDIA (ប្រព័ន្ធព៏ត៌មាន​សេដ្ឋកិច្ច​កម្ពុជា) ចំណុចសំខាន់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ផ្ដល់​ឥណទាន ទៅ​កាន់​អតិថិជនប្រមាណ ៣៣០០ដុល្លារ ជា​មធ្យម​ទៅ​កាន់អតិថិជន​ម្នាក់ៗ កាល​ពី​ឆ្នាំ ២០១៧ ការផ្ដល់​ឥណទាន មាន​ច្រើន​ជាង ចំណូល​ដែល​ពលរដ្ឋ​រក​បាន​ និង​បើ​ធៀប​និង​​៥ឆ្នាំ​មុន ទំហំ​ឥណទាន​ជា​មធ្យម មាន​កំណើន​​ជាង​ ១០​ដង ការ​ប្រើប្រាស់​ឥណទាន​​របស់​កសិករ បាន​ជំរុញ​ ឲ្យ​​ចំណូល​របស់​កសិករ កើន​ឡើង ប្រមាណ ៣០% ​ដែរ កា​ល​ពី​ឆ្នាំ ២០១៧ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​បាន​បង្ហាញ​អំពី​ ផល​ប៉ះពាល់​វិជ្ជាមាន ចំពោះ​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កាត់​បន្ថយ ការ​​ខ្ចី​បុល​ក្រៅ​ផ្លូវ​ការ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ។ បើ​និយាយ​អំពី គ្រឹះស្ថាន​ផ្ដល់​ឥណទាន​វិញ មាន​​យ៉ាង​ហោច​ណាស់ ជាង​៨០​ស្ថាប័ន ដែល​បាន​ចុះ​បញ្ចី​នៅ​ធនាគា​រ​ជាតិនៃ​កម្ពុជា ។ ក្រៅពី​នេះ ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ភ្នាក់​ងារ​ឥណទាន​ជនបទ និងអ្នក​ចងការ​ប្រាក់​ ជា​ច្រើន​ទៀត​ ដែល​បាន​ដើរ​តួនាទី​ជា​ អ្នក​ផ្ដល់​ឥណទាន​ ដល់​ពលរដ្ឋ​កម្ពុជា។​ បើ​និយាយ​អំពី ទំហំ​ឥណទាន​ជា​មធ្យម​ដែល​បាន​ផ្ដល់​ទៅ​ អតិថិជន​ម្នាក់​ មាន​ប្រមាណ​ជាង​ ៣​ពាន់​៣​​រយ​ដុល្លា​រអាមេរិក បើ​ធៀប​ទៅ […]

america-3125467-1280x854.jpg

February 9, 20211min700
បើ​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៩ កំណើន​នៃ​ការ​ផ្ដល់​ឥណទាន​ធនាគារ ដល់​អាជីវកម្ម​ ធ្លាក់​ចុះ ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​លើក​ដំបូង​ហើយ របស់​ធនាគារ​ក្នុង​ស្រុក លើ​កំណើន​ឥណទាន​អាជីវកម្ម ដែល​ធ្លាក់​ចុះ​ក្នុង​អត្រា​ ជាង​២១% នៅ​ក្នុង​ឆ្នាំ​២០១៩ ។ ការ​ធ្លាក់​ចុះ​នោះ នៅ​លើ​ផ្នែក​ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច វិស័យ​កម្មន្តសាល និង​វិស័យ​កសិកម្ម​ ។ ដោយ​ឡែក នៅ​ក្នុង​ឆ្នាំ​២០១៩ អត្រា​កម្ចី​មិន​ដំណើរ​ការ​វិញ មាន​អត្រា​ ២.២% សម្រាប់​វិស័យ​ធនាគារ និង​១.១% សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ។ ស្រប​ពេល​ដែល​ការ​ផ្ដល់​ឥណទាន​លើ​​វិស័យ​ផ្លូវការ​ធ្លាក់​ចុះ  គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា អាច​រក្សាស្ថិរភាព​ប្រាក់​ចំណូល​​របស់​ខ្លួន​បាន​មួយ​ចំនួន ដោយ​ពឹង​លើ​វិស័យ​ សំណង់​និង​ផ្នែក​អចលនទ្រព្យ​។ ហើយ​ការ​រក​ស៊ី​បញ្ជាំ​វិញ​ ក៏​មាន​កើន​ឡើង ។ ប៉ុន្តែ​ហានិភ័យ​នៅមាន ។ កា​រផ្ដល់​ឥណទាន​លើ​វិស័យ​បី រួម​មាន អចលនទ្រព្យ សំណង់​ និង​ការ​រក​ស៊ី​បញ្ចាំ រួម​គ្នា​​ទាំង​អស់ មាន​កម្រិត​មិន​ទាន់​សង រហូត​ដល់ ជាង​៣១% កាល​ពី​ឆ្នាំ​២០១៩ ដែល​មា​ន​តម្លៃ​ទឹក​ប្រាក់​ជិត ៨​ពាន់​លា​ន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា។ ចំនួន​នេះ កើន​ឡើង​ខ្លាំង​បើ​ធៀប​និង​ឆ្នាំ ២០១៨ ដែល​មាន​តម្លៃ​ឥណទាន​មិន​ទាន់សង​ធនាគារ​ ប្រមាណ […]

Untisdasdatled-1.jpg

January 15, 20212min563
ចំណុច​សំខាន់៖ ដំណាច់ឆ្នាំ​២០១៩ ធនាគារ​​ហត្ថា​ ផ្ដល់​ឥណទាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ ទៅ​អតិថិជន​​ជិត​​១៧ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ប្រទេស​កម្ពុជា មាន​សហគ្រាស​ចុះ​បញ្ជី មាន​ជិត ៤​ម៉ឺន​២ពាន់ ក្នុង​នោះ ជិត​៨០% ផ្ដោត​លើ​កា​រ​កែច្នៃ លើ​ផ្នែក​កសិកម្ម​ ​នេះ បើយោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម គិត​ត្រឹម​ឆ្នាំ​២០២០ ធនាគារ​ហត្ថា​ បាន​ផ្ដល់​និង​បម្រើ​ សេវាហិរញ្ញវត្ថុ​ មាន​រយៈ​២៦​ឆ្នាំ ចាប់​ផ្ដើម​ពី​ផ្តល់ឥណទានខ្នាតតូចក្នុង​​ឃុំ ៤ នៃខេត្តពោធិ៍សាត់​កាល​ពី​ឆ្នាំ ១៩៩៤ រហូត​ដ​ល់​ក្លាយ​ជា ធនាគារ​ហត្ថា​ កាល​ពី​ឆ្នាំ​ ២០២០ ដែល​ផ្ដល់​សេវាកម្ម​ទូទាំង​ប្រទេស​​ ដោយ​សារ​តែ​មូលដ្ឋាន​សំខាន់​មួយ​ដែល​ធនាគារ​ហត្ថា​ប្រកាន់​ខ្ចាប់​នោះ គឺ​ការ​ផ្ដល់ជូន​ អតិថិជន​​នូវ​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ ដែល​ទុក​ចិត្ត​ និ​ង​ងាយ​ស្រួល​បំផុត។ គិត​ត្រឹម​​ឆ្នាំ ២០១៩ ធនាគារ​ហត្ថា​ ​បាន​ផ្ដល់​ឥណទានប្រមាន ១​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​អតិថិជន​ជិត ១៧ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​។ លោក ឧកញ៉ា ហួត អៀត​តុង ប្រធាន​អគ្គនាយក​ ធនាគារ​​ហត្ថា​ មាន​ប្រសាសន៍​ថា យើងប្តេជ្ញា ចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជន និងសង្គម ប្រកបដោយចីរភាព […]

Untitled.png

January 1, 20211min556
ចំណុចសំខាន់៖ ធនាគារជាតិ​នៃ​កម្ពុជា ថាកម្ពុជា​ខាត​បង់រហូត​ដល់ ៩០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ការ​បោះពុម្ភលុយ​រៀល ព្រោះ​តែ​សេដ្ឋកិច្ច​កម្ពុជា ចាយលុយ​ដុល្លារ ​តម្រូវការ​លុយរៀល​ក្នុង​សេដ្ឋកិច្ច​ខ្មែរ​ មាន​អត្រា​១៧% នាពេល​បច្ចុប្បន្ន​ ធនាគារជាតិនៃ​កម្ពុជា តាម​រយៈ​វិស័យ​ហិរញ្ញវត្ថុ បាន​ប្រើប្រាស់​គោលនយោបាយ​ហិរញ្ញវត្ថុ​ជា​ច្រើន​ដើម្បី​ជំរុញ​ កា​ប្រើប្រាស់​លុយ​រៀល​ក្នុង​សេដ្ឋកិច្ច​ តួនាទី​របស់​ ធនាគារជាតិ គឺ​​ប្រើប្រាស់​​ គោលនយោបាយ​លុយ​រៀល ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​ លើការ​ចូល​រួម ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​​។ ការ​ប្រើ​ប្រាស់​លុយ​រៀល​គឺ​សំខាន់​ណាស់ សម្រាប់​សេដ្ឋកិច្ច​ ព្រោះ​​វា​ជា​គោល​នយោបាយ​មួយ ដើម្បី​គ្រប់​គ្រង សាច់​ប្រាក់​នៅ​លើ​ទីផ្សារ ក្នុង​​គោល​បំណង​រុញ​សកម្មភាព​អាជីវកម្ម ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ។ ​​ការ​ប្រើប្រាស់​លុយ​រៀល ជា​​នយោបាយ​​សេដ្ឋកិច្ចមួយ ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធានា​សេដ្ឋកិច្ច​ មួយ​ឲ្យ​មានស្ថិរភាព មាន​ន័យ​ថា សេដ្ឋកិច្ច​មួយ មាន​លុយ​ច្រើន​ពេក​ ហួស​ពី​តម្រូវការ នឹង​ធ្វើ​ឲ្យ​លុយ​នោះថោក (ភាសា​​សាមញ្ញ​​ គេ​និយាយ​ថា​ លុយ​ហើម) មាន​ន័យ​ថា​ បើ​​លុយ​ហើម កើត​មាន​នៅ​ក្នុង​​ប្រទេស​មួយ មាន​ន័យ​ថា​ ​ទំនិញ​​​​ដែល​លក់​នៅ​​ប្រទេស​ហ្នឹង​ថ្លៃ ។ ផ្ទុយ​ទៅ​វិញ បើ​សេដ្ឋកិច្ច​កម្ពុជា​​ មាន​លុយ​រៀល​​តិច​ នឹង​ធ្វើ​ ឲ្យ​លុយ​រៀល​​​​នោះ ឡើង​ថ្លៃ​ទៅ​វិញ […]

49854453592_ccc28a993c_o-1280x854.jpg

November 26, 20203min715
ចំណុច​សំខាន់៖ អតិថិជន​ ជិត​មួយ​លាន​នាក់ ទទួលបាន​សេវា​ ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ក្នុង​នោះ អតិថិជន​ម្នាក់ៗ ទទួលបាន​ឥណទាន​ជា​មធ្យម ជាង ៨០០​ ដុល្លារ​កាលពីឆ្នាំ ២០១៩​ ភូមិ​ចំនួន ១៣ម៉ឺន ដែល​ស្មើ​នឹង​៩០% នៃ​ភូមិសរុប ដែល​AMK កំពុ​ង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ការ​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិចុង​ក្រោយ​ បង្ហាញ​ថា​ គ្រួសារ​នៅជន​បទ ពឹង​លើ​កម្ចី​របស់ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៥៦% និង ចំណូល​សរុប​ប្រចាំ​ខែ​ ដែល​គ្រួសារ​នៅជនបទ​អាច​ រក​និង​ចាយ​វាយ​បាន មាន​ប្រមាណ ១លាន៣សែន​រៀល ក្នុង​មួយ​ខែ​ ធនាគា​រពិភពលោក​ប្រចាំ​កម្ពុជា បាន​គូស​បញ្ចាក់​ថា​ ​ជិត​៩០​ភាគរយ​នៃ​ជនក្រក្រី​រស់​នៅ​តាមទីជនបទ​ប៉ុន្តែ​​ ក្នុង​នោះ ពលរដ្ឋ​ជិត ៤,៥លាននាក់​ កំពុង​រស់​នៅ​ក្បែរគែម​នៃ​ភាព​ក្រីក្រ ដែល​ធ្វើ​ឱ្យ​ពួកគេងាយ​រងគ្រោះធ្លាក់ចុះ​ក្នុង​ភាពក្រីក្រវិញណាស់​ កាល​ណា​ត្រូវ​ប្រឈម​ទៅនឹង​ស្ថាន​ភាព​កន្ត្រាក់​ផ្នែកសេដ្ឋកិច្ច​ឬ​​កត្តា​​ខាង​​ក្រៅ​ផ្សេង​ទៀត​។ ការ​បាត់បង់​ប្រាក់​ចំណូល​ ១២០០រៀល​ ក្នុង​មួយ​​ថ្ងៃ​ នោះ​ក្រុម​ប្រជាជន​ទាំង​នោះ​ នឹង​ធ្លាក់​ចូល​ ទៅ​ភាព​ក្រីក្រ​វិញ​សារជា​ថ្មី ។ កា​របង្កើត​ឱកាស​សេដ្ឋកិច្ច​​សម្រាប់​ពលរដ្ឋ​នៅជន​បទ តាម​រយៈ​ការ​ទទួល​ហិរញ្ញវត្ថុ​ ជា​វិធី​មួយ​អាច​ជួយ​អភិវឌ្ឍ​ជីវភាព​របស់​ពួក​គាត់​ប្រកប​ដោយ​និរន្តភាព ។ តួរនាទី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ដើរ​តួនាទីសំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅជនបទ​ តាម​រយៈ​ […]

dollar.png

October 25, 20203min946
ចំណុច​សំខាន់​៖ សកម្មភាព របស់​ស្ថាប័ន​មិន​រៀបរយ ឬ​ហៅ​ថា​ អ្នក​ចង​ការ​ប្រាក់​ បាន​ធ្លាក់​ ពី​៣២% កាល​ពី​ឆ្នាំ២០០៤ មក​ត្រឹម ៦%នៅ​ក្នុង​ឆ្នាំ​២០១៦។ មាន​​ពលរដ្ឋ​ ជាង ​២​លាន​គ្រួសារ​ មាន​ជាប់​ពាក់ព័ន្ទ​និង​​ឥណទាន គ្រឹះស្ថាន​ហិរញ្ញវត្ថុទាំង​អស់​បាន​ផ្ដល់​ប្រាក់​កម្ចី​ប្រមាណ ៥.៤​ពាន់​លាន​ដុល្លារ​ កាល​ពី ឆ្នាំ​​២០១៨ ដែល​មានកំណើន ៣៤% ។ កម្ចី​ទាំង​អស់ ​បាន​ផ្ដល់​ទៅ​វិស័យ​កសិកម្ម ២២% ជា​លក្ខណៈ​គ្រួសារ ៣៣% ផ្នែក​ពាណិជ្ចកម្ម ២២% និង​ផ្នែក សេវាកម្ម ១១% ។ អត្រា​ភាព​ក្រីក្រ បាន​ធ្លាក់​ចុះ ពី ៤៧% កាល​ពី​ឆ្នាំ ២០០៧ មក​ត្រឹម ១៤% នៅ​ឆ្នាំ​២០១៤ ។ សកម្មភាព របស់​ស្ថាប័ន​មិន​រៀបរយ ឬ​ហៅ​ថា​ អ្នក​ចង​ការ​ប្រាក់​ បាន​ធ្លាក់​ ពី​៣២% កាល​ពី​ឆ្នាំ ២០០៤ មក​ត្រឹម ៦% នៅ​ក្នុង​ឆ្នាំ​២០១៦ ។ មីក្រូ​ហិរញ្ញវត្ថុ​ […]

cast-assistant.png

January 12, 20202min812
ចំណុច​សំខាន់​៖ ឥណទាន​ខ្នាត​តូច បាន​ជួយ​បង្កើន​ចំណូល​កសិករ​នៅ​ប្រទេស​​កម្ពុជា ប្រមាណ​ ២៦%  ការ​ជួយ​បង្កើន​​បរិមាណ​ស្រូវ​ប្រមាណ​ ៧០% ចូលរួម​ដល់​ការ​ចំណាយ​លើ​ កត្តា​ផលិតកម្មស្រូវ ប្រមាណ​​៣០% នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ធនាគារ​ជាតិនៃ​កម្ពុជា បាន​អនុវត្តន៍​ពិដាន​អត្រា​ការ​ប្រាក់​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៧​មក គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួនបាន​អះអាង​ថា​ ការ​អនុវត្តន៍​នេះ នឹង​ប៉ះពាល់​​ ឥណទាន​ខ្នាត​តូច ។ ការ​អនុវត្តន៍​ពិដាន​​អត្រា​ការ​ប្រាក់​នេះ គឺ​មាន​ការ​​​ជជែក​​ ពី​វិស័យ​​ឯកជន ជា​ពិសេស​ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​​ទំនង​ជា​ ឈប់​ឲ្យ​ខ្ចី​លើ​ឥណទាន​ខ្នាត​តូច និង​​ឥណទាន​ដែល​មានរយៈ​ ពេល​ខ្លី​ជា​ដើម​។ ដោយ​ឡែក​ យើង​មើល​ប្រកាស​របស់​ធនាគារ​ជាតិ​កន្លង​មក គឺ​គោល​នយោបាយ​ពិដាន​អត្រា​ការ​ប្រាក់ គឺ​អនុវត្តន៍​ចំពោះ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ហើយ​ធនាគារ​ធំ​ៗ ដែល​មាន​ប្រតិបត្តិការ​ឥណទាន​តូច​ៗ មិន​ជាប់​ពាក់​ព័ន្ធ​ការ​អនុវត្តន៍ពិដាន​អត្រា​ការ​ប្រាក់​នេះ​ឡើយ​ ។ ដូច្នេះ ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​ ទំនង​ជា​បង្កើត​ ឲ្យ​មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ អ្នក​ឈ្នះ​ គឺ​ធនាគារ​ធំ​ ដែល​ប្រតិបត្តិការ​​ឥណទាន​តូចៗ ហើយ​អ្នក​ចាញ់​វិញ ទំនង​ជា​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ ដែល​​ប្រតិបត្តិការ​លើ​ទំហំ​ឥណទាន​តូច  នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ […]

22695002037_975099b016_c.jpg

December 31, 20191min772
ចំណុច​សំខាន់៖ ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ នឹង​ផ្ដល់​ផល​អាក្រក់ ដូចជា​៖​ មិន​លើក​ទឹក​ឲ្យ​អថិជន​សន្សំ ការ​ជំរុញ​ឲ្យ​កើន​ឡើង​កម្ចី​ក្រៅ​ផ្លូវ​ការ​ និង​បន្ថយ​ ការ​អភិវឌ្ឍ​ផលិផល​ហិរញ្ញវត្ថុ ការ​អនុវត្តន៍​គោល​នយោបាយ​មួយ តែ​ង​តែ​លេច​ចេញ​​នូវ​ ផល​ល្អ និង​ផល​អាក្រក់​។ ហើយ​ដើម្បី​ដឹង​ថា​ ត្រូវ​ឬ​មិន​ត្រូវ លុះ​ត្រា​តែ​មាន​ការ​ស្រាវជ្រាវ ។ ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​នេះ នឹង​អនុវត្តន៍​នូ​វ​មេសា និង​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​នោះ​ទេ​ ។ ប៉ុន្តែ ​​ករណី​សិក្សា​របស់​ប្រទេស​កេនយ៉ា ព្រោះ​ឲ្យ​តែ​និយាយ​អំពី ពិដាន​​អត្រា​ការ​ប្រាក់​ គេ​តែង​តែ​លើក​ឧទាហរណ៍​របស់​ប្រទេស​នេះ។ នៅ​ប្រទេស​​កេនយ៉ា ​គឺ​បាន​ ដាក់​ចេញ​នូវ​ពិដាន​អត្រា​ការប្រាក់ ចំ​ពេល​ជិត​ដល់​ពេល​បោះឆ្នោត​ ដែល​សំដៅ​រឹត​ត្បិត​ និង​គ្រប់​គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ព្រោះ​​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ ប្រធាន​បទ​ក្ដៅ​​មួយ​ នា​ពេល​បោះឆ្នោត​នៅ​ប្រទេស​នេះ ។ ហើយ​ការ​កំណត់​ពិដាន​បាន​​បំពេញ​ចិត្ត​ ដល់​រដ្ឋាភិបាល​ច្រើន​ជាង​​ អ្នក​ដែល​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ។ តែ​បើ​សួរ​ថា​ ប៉ះពាល់ដ​ល់​សេដ្ឋកិច្ច​កេន​យ៉ាង​ឬ​អត់ គឺ​វា​អាស្រ័យ ការ​ឆ្លើយ​តប របស់​វិស័យ​ហិរញ្ញវត្ថុ ព្រោះ​ប្រទេស​ណា​ក៏​ដោយ ឥណទាន​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ ដែល​ឥណទាន​គាំទ្រ​ ដល់​សកម្មភាព​សេដ្ឋកិច្ច​។ បទ​បទ​​ពិសោធន៍​ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ បាន​បង្ហាញ​ថា​ ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ នឹង​ផ្ដល់​ផល​អាក្រក់ ដូចជា​ មិន​លើក​ទឹក​ឲ្យ​អថិជន​សន្សំ  […]

cash-assestment.png

December 31, 20191min733
ចំណុច​សំខាន់៖ ការ​ផ្ដល់​ឥណទាន​មាន​ពី​របៀប គឺ​ទីមួយ ត្រូវ​អនុវត្តន៍​តាម​ទីផ្សារ​សេរី និង​ទីពី ការ​ផ្ដល់​ដោយ​មាន​ការ​ធានា​​ដោយ​រដ្ឋាភិបាល ការ​លើកឡើង​​អំពី រឿង​លុយ​រដ្ឋ​ និង​លុយ​ឯកជន ​ដែល​​​ភ្ជាប់​​ទៅ រឿង​នយោបាយ​​ អត្រា​ការ​ប្រាក់​ កាល​ពី​ឆ្នាំ​២០១៣ មាន​២%​ប្រចាំ​ខែ តែ​ពេល​នេះ មាន​អត្រា​ ១.៥% ប្រចាំ​ខែ​ ស្ថានភាព​ហិរញ្ញវត្ថុ​កម្ពុជា ជា​ពិសេស​ផ្ដោត​លើ​ គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ មាន​​ ទិដ្ឋភាព​ពី​សំខាន់​។ ទិដ្ឋភាព​ទីមួយ គឺ​ស្ថានភាព​ហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ ២០១៣ គឺ​ជា​ពេល​វេលា​មួយ​បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ដែល​ពេល​នោះ​ ​ចំនួន​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​ទាំង​អស់​មាន​ចំនួន​ ៣៥​ ស្ថាប័ន​ និង​មាន​ចំនួន​ជាង​ ១​ពាន់​១​រយ​កន្លែង​នៅ​ទូទាំង​ប្រទេស​  ដែល​បាន​ បញ្ចេញ​ប្រាក់​កម្ចី​ ដល់​អតិថិជន​ ប្រមាណ​៩០០​លាន​ដុល្លារ​​​អាមេរិក។ ហើយ​​​ អតិថិជន​ដែល​ទទួល​បាន​ប្រាក់​កម្ចី​វិញ​មាន​ចំនួន ១​លាន​៦​សែន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។ ហើយ​អត្រា​ការ​ប្រាក់​នៅ​ពេល​នោះ មាន​ជា​មធ្យម​ប្រមាណ ២%​ ក្នុង​មួយ​ខែ​​ ។ តែ​នៅ​ឆ្នាំ​២០១៨​នេះ មាន​ភាព​រីក​ចម្រើន​ខ្លាំង​ ដែល​ទំហំ​ឥណទាន និង​ការ​ពង្រីក​​ការិយាល័យ​ប្រតិបត្តិ​មាន​ស្ទើ​ទូទាំង​ប្រទេស​​។ ទិដ្ឋភាព​ទី​ពី គឺ​ ដំណើរ​នៃ​​​ប្រកួត​ប្រជែង​ លើ​វិស័យ​​មីក្រូ​ហិរញ្ញវត្ថុ បើ​ធៀប​និង​ឆ្នាំ​២០១៣ […]


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code