February 15, 20211min677
ជំងឺកូវីដ១៩ បានបន្ថយសកម្មភាពសេដ្ឋកិច្ចកម្ពុជា សកម្មភាពសេដ្ឋកិច្ច ដែលសំដៅលើការប្រើប្រាស់របស់ប្រជាជន និងតម្រូវការក្នុងស្រុកបានប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ។ កត្តានេះមានន័យថា កង្វះទំនុកចិត្តរបស់អ្នកប្រើប្រាស់ ធ្វើឲ្យតម្រូវការក្នុងស្រុកថយចុះ ជាមូលហេតុធ្វើការនាំចូលធ្លាក់ចុះ។ តួរលេខរបស់រដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញថា ការនាំចូលទំនិញអាចប្រើប្រាស់បាន និងប្រភេទទំនិញធន់ធ្ងន់ បានថយចុះ នៅរយៈពេល ៩ខែក្នុងឆ្នាំ២០២០។ ទំនិញដែលថយចុះនោះ រួមមាន យានយន្តធ្វើដំណើរថយចុះ ជាង៣៤% និងម៉ូតូថយចុះ ជិត៤០% បើធៀបនិងឆ្នាំ២០១៩ ស្របពេលដែលការនាំចូលសាំង ថយចុះ ០.៣% និងម៉ាស៊ូតថយ ជិត៣% ។ ចំណែកការនាំចូលគ្រឿងបរិភោគវិញ ថយចុះជិត ១៧% និងសម្ភារៈអេឡិចត្រូនិក ចយចុះជិត ៤៦% នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២០។ ដោយឡែកសកម្មភាពផ្ញើរលុយពី បរទេសរបស់កម្មករវិញ ក៏ថយចុះ ក្នុងអត្រាជិត ៥% ដែលទទួលទឹកប្រាក់បានប្រមាណ ៥៥០ លានដុល្លារអាមេរិកប៉ុណ្ណោះនៅពាក់កណ្ដាលឆ្នាំ ២០២០ ៕