February 11, 20211min732
តើយើងត្រូវរៀបចំជំនាញរបស់យើងបែបណាវិញ ឲ្យស្របនិងពិភពលោកកំពុងអភិវឌ្ឍខ្លាំង? អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅលើសកលលោក បានផ្ដល់នូវវិធីសាស្រ្តមួយចំនួនសម្រាប់ ការត្រៀមខ្លួន ឬការរៀបចំជំនាញរបស់ខ្លួន នៅពេលដែលសេដ្ឋកិច្ចកំពុងតែមានការផ្លាស់ប្ដូរខ្លាំង។ តើយើងត្រូវអភិវឌ្ឍជំនាញរបស់យើងបែបណាវិញ? ដំបូង យើងត្រូវពិនិត្យមើលបរិស្ថាននៅជុំវិញខ្លួនយើង។ យើងអាចមើលឃើញឱកាសនានា នៅខាងក្រៅ ។ ម៉្យាងវិញទៀត យើងត្រូវស្វែងយល់ តើមានអ្វីកំពុងកើតឡើង? តើកើតឡើងលើបញ្ហាអ្វីខ្លះ? ហើយយើងត្រូវតែព្យាយាមរកដំណោះស្រាយ លើបញ្ហានោះឲ្យខុសពីគេ។ យើងគិតទៅ ចំណុចនេះហាក់ដូចជារឿងធម្មតា ប៉ុន្តែការពិត វាជាចំណុចមួយដែលជួយឲ្យយើងគិតបានល្អឬមានប្រសិទ្ធិភាពក្នុងការរៀបចំ ការងាររបស់យើងឲ្យត្រូវទៅ នឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងតែមានការប្រែប្រួលឥតឈប់ឈរ។ ខាងក្រោមនេះ ជារបៀបរៀបចំខ្លួន ធ្វើឲ្យប្រសើរឡើង៖ ១. គិតលើអ្វីដែលអ្នកចង់បាន ហើយគិតអំពី ជម្រើសដែលអាចសម្រេចវាបាន។ ២. សរសេរអំពីជម្រើសនោះ រួមទាំងគុណសម្បត្តិនិងគុណវិបត្តិរបស់វា ៣. ជម្រើសនោះ ត្រូវតែឆ្លុះបញ្ជាំងអំពី ការពង្រឹងសមត្ថភាពរបស់ខ្លួនឯង ៤. ប្ដេជ្ញាចិត្ត ធ្វើវា ហើយបន្តធ្វើជាដ៏រាប ចំណុចសំខាន់នោះ រាល់ជម្រើសដែលយើងជ្រើសរើស យើងត្រូវតែរីករាយជាមួយវា យើងកុំពិបាកចិត្តឲ្យសោះ ពេលកំពុងអនុវត្តន៍ ។ នៅទីបញ្ចប់យើង អាចអភិវឌ្ឍខ្លួនឯង ឬអាជីវកម្មរបស់យើង កាន់តែប្រសើរ ឬកាន់តែខ្លាំងជាងមុន៕