NBC ថា​ធនាគារ​ចល័ត​​​ ជំរុញ​កំណើន​ឥណទាន​ផ្លូវការ​

November 27, 20203min746

ចំណុច​សំខាន់៖

    • ចំនួន​អ្នក​ភ្ចាប់​សេវាកម្ម​អិនធើណែត​ លើ​ទូរស័ព្ទ​ដៃ មានប្រមាណ ១៥លាន​នាក់
    • NBC ថាឱកាស​នៃ​ ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​​​សម្បូរបែប​ ច្រើន​ជាង​ ទូរស័ព្ទ​ធម្មតា តាម​រយៈ គណនីផ្លូវការ គណនីសន្សំ និង គណនីឥណទាន
    • សេវា​ធនាគារ​ចល័តនឹង​ក្លាយ​ជា​កត្តា​គន្លឹះ​​​ ក្នុង​ការ​​ប្រកួតប្រជែង លើ​ទីផ្សារ​ការ​ទិ​ញរបស់អតិថិជន​និង ការ​ទាក់ទាញ​អតិថិជន​បន្ថែម​

​ការប្រើប្រាស់ទូរស័ព្ទចល័តទំនងជានឹងជំរុញអ្នកប្រើប្រាស់គ្រួសារ ឱ្យទទួលយកឥណទានខ្នាតតូច ​ដែលផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុជាផ្លូវការ ក្នុងគោលបំណងវិនិយោគ៕​ Souce: National Bank of Cambodia

អ្វីជា​សេវាកម្ម​ ធនាគារ​ចល័ត?

ការ​ស្រាវជ្រាវ​នៅ​លើ​សកលលោក​បង្ហាញ​ថា ការ​ប្រើប្រាស់​សេវាកម្ម​​ធនាគារ​លើ​​ទូរស័ព្ទចល័ត គឺ​ជា​​ដំណោះស្រាយ​ប្រកបដោយភាពច្នៃប្រឌិត​ខ្ពស់​ នៅក្នុង​វេទិការ​អាជីវកម្ម​នានា។ ​ព្រោះ​ថា​​សេវាធនាគារចល័ត គឺ​ជា​​បច្ចេកវិទ្យាចល័ត ដែល​​ អនុញ្ញាតឱ្យធនាគារ​ធ្វើ​ការ​ ជាមួយអតិថិជននៅក្នុង​គោល​បំណង​ផ្សេងៗ​គ្នា ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ ។

​បច្ចុប្បន្ន អតិថិជនត្រូវការភាពងាយស្រួល សុវត្ថិភាព, ការចូលដំណើរការ, ចំណាយប្រតិបត្តិការទាប, ល្បឿន​នៃ​ការ​ទូរទាត់​​ជា​ដើម​។ សេវាធនាគារ​តាមទូរស័ព្ទ​ចល័ត​ផ្តល់​នូវតំរូវការ​ទាំងអស់​នេះ​​ ​ដោយ​មិន​ចាំ​បាច់​មក​កាន់​ ការិយាល័យ​ធនាគារ​ដោយ​ផ្ទាល់​​ ។

​សេវាកម្ម​ធនាគារ​ចល័ត គឺ​ជា​គំនិត​ដ៏សំខាន់​មួយ ដែល​​បញ្ជូល​​បច្ចេកវិទ្យា​​​នៅ​លើ​ទូរស័ព្ទចល័ត​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ ដោយ​​គ្រាន់តែ​មាន​ ទូរស័ព្ទចល័ត​។ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ចំនួន​អ្នក​ភ្ចាប់​សេវាកម្ម​អិនធើណែត​ លើ​ទូរស័ព្ទ​ដៃ មានប្រមាណ ១៥លាន​នាក់ (source: Telecommunication Regulator of Cambodia) ។

សេវា​ធនាគារ​ចល័ត​ នៅពេល​​នេះ ទំនង​ជា​ផ្លាស់​ប្តូរ​របៀប​ ក្នុង​កា​រចា​យ​វាយ​របស់​យើង​។ ទូរស័ព្ទចល័ត​​កំពុង​ដំណើរការ​យ៉ាងលឿន​ទៅ​ក្នុងទូរស័ព្ទដៃ ដែល​យើង​មិន​ចាំ​បាច់​ដាក់​លុយ​ច្រើ​នៅតាម​ខ្លួន​។​ ​បន្តិច​ម្ដងៗ ការ​ប្រើទូរស័ព្ទចល័ត​របស់យើង នឹង​កាន់តែខ្លាំងឡើងនៃប្រតិបត្តិការហិរញ្ញវត្ថុ​ ដូច​ជា​​ការទិញតូចៗរាល់ថ្ងៃ​ ការ​សំបុត្ររថភ្លើង កាហ្វេ អាហារពេលព្រឹក និង​តម្រូវការ​​ផ្សេងៗ​ទៀត។

ភាព​ជោគជ័យ​នៃ ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត គឹ​កា​រជឿ​ទុក​​ចិត្ត​ជា​ពិសេស​ លើ​ធនាគារ​ធំ​ដែល​ល្បី​ល្បាញ​រួច​ហើយ​។ ហើយ​ការ​ប្រើប្រាស់​សេវាកម្ម​នេះ ​បង្ហាញ​​​អំពីភាព​ប្រកួត​ប្រជែង តាម​រយៈ​ គុណភាពភាព​​ដែល​​អាច​ប្រើ​បាន ល្បឿន​និង​​រូបរាងនៃកម្មវិធីរបស់​សេវាកម្ម​ទាំង​នោះ​។  សេវា​ធនាគារ​ចល័តនឹង​ក្លាយ​ជា​កត្តា​គន្លឹះ​​​ ក្នុង​ការ​​ប្រកួតប្រជែង លើ​ទីផ្សារ​ការ​ទិ​ញរបស់អតិថិជន​និង ការ​ទាក់ទាញ​អតិថិជន​បន្ថែម​។

បច្ចុប្បន្ន​ អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន កំពុង​សម្លឹង​ទីផ្សារ​ ដែល​ផ្តោត​លើ​យុវជន​ជំនាន់​ក្រោយ​ ដែល​ជា​​អ្នក​គាំទ្រ​និង​ប្រើប្រាស់​សេវាកម្ម ធនាគារ​ចល័ត។

ការ​ស្រាវជ្រាវ​ដោយ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បង្ហាញ​​ថា​​ការ​មាន​ទូរស័ព្ទចល័ត​ឆ្លាត​វៃ​ (smart phone)​ គឺ​បង្ហាញ​ឱកាស​នៃ​ ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​​​សម្បូរបែប​ ច្រើន​ជាង​ ទូរស័ព្ទ​ធម្មតា តាម​រយៈ គណនីផ្លូវការ គណនីសន្សំ និង គណនីឥណទាន។ ម៉្យាង​វិញ​ទៀត ​ការប្រើប្រាស់ទូរស័ព្ទចល័តទំនងជានឹងជំរុញអ្នកប្រើប្រាស់គ្រួសារ ឱ្យទទួលយកឥណទានខ្នាតតូច ​ដែលផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុជាផ្លូវការ ក្នុងគោលបំណងវិនិយោគ៕


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code