មុខជំនួញ



ចង់បើកហាងកាហ្វេ តែខ្វះទុនគំនិត អាចសាកល្បងវិធីនេះបាន!

មានគំនិតជាវិនិយោគិន បន្ថែមលើដើមទុនដែលមាននៅក្នុងដៃ ទើបអាចឲ្យអាជីវកម្មក្នុងក្តីស្រម៉ៃរបស់អ្នកក្លាយជាការពិត។ ផឹកកាហ្វេរាល់ថ្ងៃ ធ្លាប់គិតអត់ថា ថ្ងៃណាមួយនឹងបើកហាងកាហ្វេខ្លួនឯង? មនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រម៉ៃ ហើយពួកគេតែងចង់ឃើញក្តីស្រម៉ៃមួយនោះលេចរូបរាងនៅក្នុងពិភពពិតរបស់ពួកគេ។ សង្កេតឃើញនាពេលបច្ចុប្បន្ន មនុស្សស្ទើរគ្រប់វ័យបានចំណាយពេលចុងសប្តាហ៍ ឬពេលទំនេរពីការងារមកអង្គុយផឹកកាហ្វេ អានសៀវភៅ ជាលក្ខណៈបុគ្គល ឬជាក្រុម យ៉ាងច្រើននៅតាមបណ្តាហាងកាហ្វេមួយចំនួនដែលនៅកណ្តាលក្រុង ឬហាងកាហ្វេជាយក្រុង។ កត្តាទាំងនេះបានទាក់ទាញវិនិយោគិនក្មេងៗ​ដែលមានគំនិតចង់រកស៊ី និងចាប់ផ្តើមអាជីវកម្ម ប៉ុន្តែមួយចំនួននៃពួកគេហាក់មិនទាន់មានទុនជាគំនិតគ្រប់គ្រាន់នៅឡើយ ក្នុងការចាប់ផ្តើមអាជីវកម្មមួយនេះ។ ខាងក្រោមនេះអាចជាគំនិតខ្លះៗដែលអ្នកអាចយកទៅប្រើប្រាស់ជាទុននៅក្នុងការបើកហាងកាហ្វេ៖ Concept ក្នុងការបើកហាង ចង់បើកជាប្រភេទហាងដែលអាចឲ្យអតិថិជនអង្គុយបាន ឬជាប្រភេទហាងវេចខ្ចប់។ គួររំលឹកត្រង់នេះបន្តិចថា បើជ្រុលជាចេញរកស៊ី គួរណាស់បង្កើតភាពទាក់ទាញសម្រាប់ប្រ៊េនរបស់ខ្លួនឯង មិនគួរធ្វើដូចគេ ឬស្រដៀងគេនោះទេ មិនចឹងអ្នកក្លាយជាជម្រើសរបស់អតិថិជនហើយ។ ការតុបតែងលម្អក្នុងហាង កែវកាហ្វេ ចាន ស្លាបព្រា តុ កៅអី ស្លាកយីហោ ឬឈ្មោះរបស់ហាង គួរចេញពីគំនិតម្ចាស់ហាងផ្ទាល់ ព្រោះនេះជាអាជីវកម្មរបស់អ្នក ជាហាងរបស់អ្នក។ ប៉ុន្តែអ្នកត្រូវដឹងពីបរិបទរបស់អ្នកផឹកកាហ្វេផងដែរ តើពួកគេស្ថិតក្នុងវ័យណាខ្លះ? ជាក្រុមមនុស្សបែបណា? ភាគច្រើនចូលចិត្តអ្វី? ប្រើប្រាស់ទីតាំងខ្លះនៅក្នុងហាងសម្រាប់ដាក់វត្ថុដែលទាក់ភ្នែកអតិថិជន ព្រោះអាចធ្វើឲ្យពួកគេមានអារម្មណ៍ល្អនៅពេលដែលក្រេបកាហ្វេចូលទៅ។ គួរណាតែមានសៀភៅសម្រាប់អាន ទាំងភាសាខ្មែរ និងភាសាបរទេស សម្រាប់ទាក់ចិត្តអ្នកដែលចូលចិត្តការអាន ព្រោះពួកគេនឹងក្លាយជាម៉ូយប្រចាំក្នុងហាងរបស់អ្នកជាមួយសៀវភៅដែលអ្នករៀបចំនៅខាងក្នុងហាង។ បង្កើតទេសភាពនិម្មិត ដែលអាចឲ្យអតិថិជននៅក្នុងហាងមិនត្រឹមតែមានក្តីសុខពីការផឹកកាហ្វេដែលមានរសជាតិឆ្ងាញ់ […]

ការ​ផ្ដល់​ឥណទាន​ផ្លូវការ​ធ្លាក់ចុះ តែ​កា​របញ្ជាំ​កើន​ឡើង

បើ​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៩ កំណើន​នៃ​ការ​ផ្ដល់​ឥណទាន​ធនាគារ ដល់​អាជីវកម្ម​ ធ្លាក់​ចុះ ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​លើក​ដំបូង​ហើយ របស់​ធនាគារ​ក្នុង​ស្រុក លើ​កំណើន​ឥណទាន​អាជីវកម្ម ដែល​ធ្លាក់​ចុះ​ក្នុង​អត្រា​ ជាង​២១% នៅ​ក្នុង​ឆ្នាំ​២០១៩ ។ ការ​ធ្លាក់​ចុះ​នោះ នៅ​លើ​ផ្នែក​ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច វិស័យ​កម្មន្តសាល និង​វិស័យ​កសិកម្ម​ ។

ថាមពល​បច្ចុប្បន្ន ប្រើ​ក្នុង​អគារ​ ៤០%​

ជាក់​ស្ដែង ចាប់​ពី​ឆ្នាំ​២០០០ រហូត​ដល់​បច្ចុប្បន្ន ក្រសួង​ដែន​ដី នគរូបនីយកម្ម​និង​សំណង់ បាន​អនុម័ត​គម្រោង​សាងសង់​ចំនួន​ជាង ៤​ម៉ឺន​៣​ពាន់​គម្រោង លើ​ផ្ទៃដី​សរុប ១១៤ លាន​ម៉ែត្រ​ក្រឡា ដោយ​មាន​ទុន​វិនិយោគ​សរុប ជាង៤៣ ពាន់​លាន​ដុល្លារ​អាមេរិក។​

កសិករប្រហែល ៤០ ភាគរយ​មានដីតិចជាង មួយ​ហិកតា សម្រាប់​ធ្វើ​កសិកម្ម

វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា​ ដែលមាន​ប្រជាជនក្រីក្រជាង ៩០% រស់នៅតាមតំបន់ជនបទ ហើយពឹងផ្អែកលើ​កសិកម្ម ជា​ប្រភពចម្បងរក​​​ប្រាក់​ចំណូល​។

ប្រសិទ្ធិភាព​ថាមពល ជម្រុញ​ការ​អភិវឌ្ឍ​កម្ពុជា​

ប្រសិទ្ធិភាព​ថាមពល គឺ​ជា​ការ​ប្រើប្រាស់​ថាមពលតិច​ជាង​មុន ដើម្បី​ផ្ដល់​សេវាកម្ម​ដូច​គ្នា។ ពាក្យ​ថា​ប្រសិទ្ធិភាព​ថាមពល គឺ​ប្រើខ្លី​ថា​ជា​ វិធានការណ៍​សន្សំ​ចំចៃថាមពលល ​ប៉ុន្តែ​មិន​មែន​​ មាន​ន័យ​ថា​ ការ​សន្សំចំចៃ​ថាម​ពល ដូច​ជា​ការ​បិទ​ភ្លើង ឬ​បិទ​កុំព្យួទ័រ​នោះទេ ។

កម្ពុជា​ខាត​បង់២​ពាន់​លាន​ដុល្លា ពី​ការ​នាំ​ចេញ វត្ថុធាតុ​ដើម​មិន​ទាន់​កែ​ច្នៃ​

វិស័យ​កសិឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវ​ការ​ទុន​​យ៉ាង​ហោច​ណាស់ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ កសិឧស្សាហកម្ម​ គាំទ្រដល់​​ ការ​ផលិត​ដើម្បី​ជំនួស​ការ​នាំចូល​ និង​បម្រើ​ដល់​ការ​នាំ​ចេញ​។ ការ​លើកឡើង​ដោយ​សហគ្រាស់​ក្នុង​ជា​ច្រើន​ កត់​សម្គាល់​ថា នៅ​រយៈ​ពេល​៥​ឆ្នាំ​ក្រោយ វិស័យ​​កែច្នៃកម្ពុជា នឹង​មាន​ភាពប្រកួត​ប្រជែ​ង​ បើសិន​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​សម​ស្រប និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ជា​ដើម​។

វិនិយោគ



របៀប​បង្កើន​ផលិតភាព​ការងារ​ប្រចាំ​ថ្ងៃ​

នៅ​ពេល​ដែល​អ្នកជាម្ចាស់ឬដំណើរការអាជីវកម្មវាជាការសំខាន់ណាស់ដែលអ្នកបង្កើន​ ផលិតភាព​ការងារ​រាល់វិនាទី និង​ជា​រៀងរាល់ថ្ងៃ។ ល្បិច​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​សហគ្រិនថ្មី​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ​បំផុត​នៅ​​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ ។

បង្កើត​ជំនួញ ត្រូវ​ចាប់​ផ្ដើម​ពី​ជំនាញ​ដែល​យើង​ពូកែ​

អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​លើ​សកលលោក បាន​​ផ្ដល់​នូវ​វិធី​សាស្រ្ត​មួយ​ចំនួន​សម្រាប់​ ការ​ត្រៀម​ខ្លួន​ ឬ​ការ​រៀ​ប​ចំ​​ជំនាញ​របស់​ខ្លួន​ នៅ​​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង។​ តើ​យើង​​ត្រូវ​អភិវឌ្ឍ​ជំនាញ​របស់​យើង​បែប​ណា​វិញ?

ការ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ ត្រូវ​ធ្វើជា​ទម្លាប់​និង​យូរ​អង្វែង​

ការ​បង្កើន​គុណភាព​ខ្លឹម​សារអត្ថបទ នៅ​ក្នុង​ទីផ្សារ​សង្គម អាច​ជួយ​បង្កើតន​ចំនួន​អ្នក​ទស្សនា​ និង​អតិថិន​បាន​ច្រើន​ គួរ​ឲ្យ​កត់​សំគាល់។ ប៉ុន្តែ ការ​ចាប់​ផ្ដើម​ដោយ​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ទូទៅនៅ​មាន​កម្រិត អាច​ជា​បញ្ហា​ប្រឈម​ ។





អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម